វិស័យមីក្រូហិរញ្ញវត្ថុ​ ជា​ចលករ​យ៉ាងសកម្ម​ក្នុងកា​ររួមចំណែក​កាត់បន្ថយ​ភាពក្រីក្រនៅ​កម្ពុជា​

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ​បានចាប់ផ្ដើម​អភិវឌ្ឍន៍តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០​ និងមានការ​វិវត្ត​ រីក​ចម្រើនយ៉ាង​ឆាប់រហ័សដែលធ្វើឱ្យវិស័យ​នេះក្លាយជា​ចលករមួយយ៉ាង​សកម្មក្នុងកា​រកាត់បន្ថយ​ភាពក្រីក្រ និងជួយលើក​កម្ពស់​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ​ឡើងតាមរយៈការ​ពង្រីក​ការ​ផ្ដល់​សេវាហិរញ្ញវត្ថុ​នៅតាមទីជន​បទ​ក្នុងអត្រាការ​ប្រាក់​សមរម្យ ។​

នៅក្នុងសន្និសីទ​មីក្រូហិរញ្ញវត្ថុ​ ឆ្នាំ២០២៥ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅលើទឹកដីខេត្ត​សៀមរាប លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​បានមានប្រសាសន៍ថា​ ការ​ទទួល​​កម្ចីពីមីក្រូហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យ​ប្រជាជានមាន​ដើមទុន​គ្រប់គ្រាន់​ក្នុងការ​ប្រកប​អាជីវកម្ម​ ហើយក៏បាន​ផ្ដល់​លទ្ធភាព​ដល់​សហគ្រាស​ធុនតូច និងមធ្យម ក្នុងការពង្រីក​សកម្មភាពសេដ្ឋកិច្ច​របស់ខ្លួនផងដែរ ដែលកិច្ចការ​នេះ បានបង្កើត​ឱកាសការងារជាច្រើនជូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ និងនៅតំបន់ទី​ជន​បទ​ ។​

លោកជំទាវបន្ត តាមរយៈតួនាទី​ដ៏សំខាន់​នេះ វិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ត្រូវ​បានចាត់ទុក​ថា ជា​វិស័យចម្បង​ដែលគាំទ្រ​ដល់ការ​លើក​កម្ពស់​បរិយា​បន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា និង​ចូលរួម​ចំណែក​គាំទ្រ​ដល់​គោ​ល​​​ដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព ។

លោកជំទាវ​បន្តទៀតថា ៖

«នៅក្នុង​ស្ថានភាព ដែល​ភូមិសាស្ត្រ​នយោបាយ​មានលក្ខណៈកាន់តែស្មុគ​ស្មាញ ហើយផល​ប៉ះពាល់​ពីស្ថានភាព​សង្គ្រាមកាន់តែធ្ងន់ធ្ងរ តម្រូវឱ្យ​កម្ពុជាខិតខំពង្រឹង​សមត្ថភាពរបស់ខ្លួន​បន្ថែមទៀត ដើម្បីដោះស្រាយ​បាននូវ​ការ​លំបាក​នានា​ចំពោះមុខ ក្នុងគោលដៅ​ធានា​ចីរភាព​នៃកំណើនសេដ្ឋកិច្ច ពង្រីក​សក្ដានុពល ​និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ជាអតិបរមា ព្រមទាំង​ការ​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ក្នុងវិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ ដែលជា​ចំណែកមួយ​នៃការ​ទ្រទ្រង់​សមត្ថភាពប្រកួត​ប្រជែង​របស់កម្ពុជា»។​

លោក​ ឌី រ៉ាដូ អភិបាលរង​ខេត្ត​សៀមរាប​បានថ្លែង​ឱ្យដឹងដែរថា បរិយាបន្ន​ហិរញ្ញវត្ថុ​ គឺជា​លទ្ធភាពទទួល​បាន​ និង​ប្រើប្រាស់សេវា​ហិរញ្ញវត្ថុផ្លូវការ ​ទាន់ពេលវេលា សម​ស្រប​តាមតម្រូវ​ការ​ មានតម្លៃសមរម្យ​ និងមានកិច្ច​ការពារ​តាមផ្លូវ​ច្បាប់​ ។ ទន្ទឹម​នេះ ការ​លើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ​​ នឹ​ងផ្ដល់​ផល​ប្រយោជន៍​ជាច្រើនទាំង​ផ្នែកច្បាប់ សេដ្ឋកិច្ច ដល់​សហគ្រាស​ធុន​តូច និងមធ្យម និង​ប្រជាពលរដ្ឋ​ដែលពុំ​មាន​លទ្ធភាពទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ។​

លោក​បន្តថា ផល​ប្រយោជន៍​ទាំង​នេះ រួមមានការ​ជួយ​សម្រួលដល់​ជីវភាពរស់​នៅ ការ​ផ្ដល់​លទ្ធភាពដល់​ការ​សន្សំហិរញ្ញវត្ថុ​ និង​ការ​បង្កើតឱកាស​ធុរកិច្ច ដែល​នាំឱ្យ​ប្រជាជន​កាន់តែមានលទ្ធភាពច្រើនជាង​មុន ក្នុងការទទួលបានសេវា​ចាំបាច់​នានា ដូចជា ​ការ​លើកកម្ពស់វិស័យអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាត​ជាដើម ។ ចំពោះសហគ្រាស​ធុន​តូច និងមធ្យម ផលប្រយោជន៍​មានដូចជា​ការ​បង្កើន​លទ្ធភាពវិនិយោគ ការ​ទទួលបានសេវាប្រឹក្សា​ជាដើម ។ ដូច្នេះការ​រៀបចំឱ្យ​មានយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្ន​ហិរញ្ញវត្ថុ គឺពិតជា​ចាំបាច់ ក្នុងការ​សម្រេច​បាននូវ​ផល​ប្រយោជន៍ទាំង​នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *