ក្រុមហ៊ុន​ជាង​២០​០មកពីប្រទេស​ជាង​១០​ បង្ហាញ​ម៉ាកយីហោ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ពាណិជ្ជកម្ម​ដ៏ធំ​នៅរាជធានីភ្នំពេញ

ក្រុមហ៊ុនជាង​២០០ក្រុមហ៊ុន មកពីជាង​១០​ប្រទេស ​និងតំបន់ ​បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍​អន្តរជាតិធំមួយនៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីម៉ាក យីហោរទំនិញរបស់ខ្លួន

ការជឿជាក់ និងទំនុកចិត្តនៅក្នុងឧស្សាហកម្មថៃ បន្តដាំក្បាល់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ

កាលពីថ្ងៃពុធ សហព័ន្ធឧស្សាហកម្មថៃ បង្ហាញថា សន្ទស្សន៍នៃមនោសញ្ចេតនា ឬការជឿជាក់ និងទំនុកចិត្តលើឧស្សាហកម្មបានធ្លាក់ចុះពីពិន្ទុ ៨៦,៦ ក្នុងខែកក្កដាមកត្រឹមពិន្ទុ ៨៦,៤ ក្នុងខែសីហា ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ

ក្រុមហ៊ុន​​ជាច្រើនកំពុង​ចុះសិក្សា និងពិនិត្យទីតាំង​ដើម្បីបណ្តាក់ទុនវិនិយោគ​​នៅក្នុងតំបន់ភូមិ​ភាគឦសាន

ម្ចាស់​ក្រុមហ៊ុន និងសហគ្រាសជាច្រើន​បានចុះចិក្សា និងពិនិត្យដោយផ្ទាល់នូវទីតាំងគ្រោង​វិនិយោគនៅតាមបណ្ដាខេត្ត​ទាំង៤ ក្នុងតំបន់ភូមិភាគឦសាន

កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ជំរុញការលើកកម្ពស់ចំណេះដឹង ធនធានមនុស្ស និងកាលានុវត្តភាពថ្មីៗ

កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា បាន និងកំពុងជួយលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ជួយពង្រឹងចំណេះដឹង ធនធានមនុស្ស និងកាលានុវត្តភាពថ្មីៗ​

អាម៉េរិក និង ចិន ឈានដល់កិច្ចព្រមព្រៀងរក្សាទុក TikTok ឱ្យបន្តដំណ់ើរការនៅក្នុងសហរដ្ឋអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Donald Trump និយាយថា “យើងមានកិច្ចព្រមព្រៀងមួយនៅលើ TikTok ខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ហើយខ្ញុំនឹងនិយាយជាមួយប្រធានាធិបតី Xi នៅថ្ងៃសុក្រ ដើម្បីបញ្ជាក់បន្ថែមទៀត”

កម្ពុជា-ចិន ពិភាក្សាលើកិច្ចបន្តអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា

ថ្នាក់ដឹកនាំកំពូល កម្ពុជា-ចិន បានបន្តជួបពិគ្រោះ និងពិភាក្សាការងារសំខាន់ៗ ក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ

ឥណ្ឌូនេស៊ី ត្រៀមបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ចកិច្ចជិត ១ ពាន់លានដុល្លារនៅចុងឆ្នាំនេះ

កញ្ចប់ជំរុញសេដ្ឋកិច្ចដែលមានតម្លៃជិត ១០០០លានដុល្លារអាម៉េរិក របស់ឥណ្ឌូនេស៊ី រួមបញ្ចូលទាំងជំនួយស្បៀងអាហារ និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចផ្តល់ការងារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៦ សែននាក់ និងជួយដល់វិស័យផ្សេងៗទៀត

មូលនិធិអភិវឌ្ឍន៍ជំនាញ បន្តជំរុញការបណ្ដុះបណ្ដាលជំនាញ ជួយពលរដ្ឋឱ្យមានការងារធ្វើ

ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF គឺជាស្ថាប័នរាជរដ្ឋាភិបាលមួយដែលបង្កើតឡើងសម្រាប់​ចូល​រួមជួយប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកក្រុមហ៊ុនឱ្យទទួលបានឱកាសបណ្ដុះបណ្ដាលជំនាញ​ សំដៅពង្រឹង​​សមត្ថភាពរបស់ពួកគេឱ្យកាន់តែប្រសើរ ដើម្បីឈានទៅទទួលបានប្រាក់ចំណូលខ្ពស់។ SDF ដើរតួនាទីជាអ្នកផ្គូផ្គងវិស័យឯកជនដែលមានតម្រូវការបុគ្គលិកជំនាញទៅនឹងបុគ្គលិកដែលកំពុង​ស្វែងរកការងារ ហើយបន្តសហការជាមួយនឹងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដោយចូលរួម​ជាថវិកា​គាំទ្រដល់ដំណើរការបណ្ដុះបណ្ដាល។ ជាក់ស្ដែង អ្នកនាង ស៊ុក ភូ គឺជាសិក្ខាកាមម្នាក់ដែលចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ មានអាយុ ២៥ឆ្នាំ

ផ្លូវក្រវាត់ក្រុងទី៣ ក្លាយទីតាំង​​បង្កើតអាជីវកម្ម​ថ្មីៗលក្ខណៈគ្រួសារជូនពលរដ្ឋ ដើម្បី​​បង្កើន​ប្រាក់​ចំណូល​បន្ថែម

កំណាត់​ផ្លូវក្រវាត់ក្រុង​ទី៣ ត្រង់ចំណុចគល់ស្ពានអាកាស​ជម្ពូវ័ន្ត ​បាន និងកំពុងក្លាយជា​ទីតាំងបង្កើតអាជីវកម្ម​ដល់​ពលរដ្ឋដើម្បីបង្កើនប្រាក់ចំណូលយ៉ាង​មានប្រជា​ប្រិយ​ ដោយទីតាំង​នេះ ហាក់​បីដូចជា​ផ្សាររាត្រីតូច​មួយ​សម្រាប់ពលរដ្ឋ​មក​សម្រាកកម្សាន្ត​នៅពេល​សាយ័ណ្ហ 

សមាជិកសភាអាម៉េរិក មកពីបក្សសាធារណរដ្ឋម្នាក់ប្រកាសចូលនិវត្តក្រោយបំពេញការងារជាង២០ឆ្នាំ និងព្រមានពីសង្គ្រាមលោកទី៣

សមាជិកសភាអាម៉េរិក មកពីបក្សសាធារណរដ្ឋម្នាក់ប្រកាសចូលនិវត្តក្រោយបំពេញការងារជាង២០ឆ្នាំ និងព្រមានពីសង្គ្រាមលោកទី៣ ដែលអាចកើតមាន