សកម្មភាពរោងចក្ររបស់សេដ្ឋកិច្ចអាស៊ីធំៗជួបប្រទះនឹងការធ្លាក់ចុះនៃតម្រូវការក្នុងខែវិច្ឆិកា

បរទេស៖ បណ្តារោងចក្រនៅប្រទេសអាស៊ីធំៗជួបប្រទះនឹងការធ្លាក់ចុះតម្រូវការនៅក្នុងខែវិច្ឆិកា ខណៈដែលសម្ពាធពន្ធ និងពាណិជ្ជកម្មរបស់អាម៉េរិកធ្វើឲ្យការបញ្ជាទិញធ្លាក់ចុះ និងប៉ះពាល់ដល់ផលិតកម្ម ។នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអាស៊ីធំៗដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់រាយការណ៍ពីការធ្លាក់ចុះនៃសកម្មភាពរោងចក្រ ប៉ុន្តែសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើនមើលឃើញកំណើន។ ស្របពេលដែលចិនគឺជាអ្នកផលិតដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែទិន្នន័យផ្លូវការរបស់ទីក្រុងប៉េកាំងបានបង្ហាញពីសកម្មភាពធ្លាក់ចុះក្នុងរយៈពេល ៨ ខែជាប់ៗគ្នា។

លោក Zichun Huang សេដ្ឋវិទូចិននៅក្រុមហ៊ុន Capital Economics លើកឡើងថា ការដឹកជញ្ជូនទំនិញតាមកុងតឺន័រនៅកំពង់ផែចិនធ្លាក់ចុះតិចតួចកាលពីខែមុន បើប្រៀបធៀបនឹងខែតុលា។ បន្ថែមពីនេះ ផលិតកម្មហាក់មិនមានភាពប្រសើរនោះទេដោយសារស្តុកស្ថិតកម្រិតខ្ពស់រួចទៅហើយ ដែលធ្វើឲ្យទិន្នផលធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលបួនខែ។  

នៅទូទាំងអាស៊ីឆ្នាំនេះ អាជីវកម្មនៅក្នុងប្រទេសនាំចេញធំៗប្រឈមនឹងភាពមិនប្រាកដប្រជាដែលកើតឡើងដោយគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump។ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់លោក Trump ជាមួយជប៉ុន និងកូរ៉េខាងត្បូង រួមជាមួយនឹងការបន្ថយភាពតានតឹងជាមួយចិន គឺបានផ្តល់នូវទំនុកចិត្តឱ្យក្រុមហ៊ុនមួយចំនួន ខណៈដែលមនុស្សជាច្រើន កំពុងសម្របទៅនឹងស្ថានភាពពាណិជ្ជកម្មថ្មីជាមួយនឹងអាម៉េរិក។

លើសពីនេះប្រទេសជប៉ុនបានបង្ហាញពីការធ្លាក់ចុះនៃការបញ្ជាទិញថ្មីៗដោយអូសបន្លាយរយៈពេលនៃការធ្លាក់ចុះសរុបដល់ទៅ២ឆ្នាំកន្លះដោយសារមកពីកត្តាផ្សេងៗដូចជាបរិយា​កាសធុរកិច្ចសកលមានយឺតយ៉ាវ ការចំណាយរបស់អតិថិជនមានការប្រុងប្រយ័ត្នជាងមុន និងការវិនិយោគដើមទុនធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើរោងចក្រ និងឧបករណ៍បានកើនឡើង ២,៩% ក្នុងត្រីមាសទីបីខែ វិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមនឹងនេះ សកម្មភាពរោងចក្ររបស់កូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេលពីរខែគិតត្រឹមខែវិច្ឆិកាទោះ​បី​ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយជាមួយអាម៉េរិកបន្ធូរបន្ថយភាពតានតឹងខ្លះសម្រាប់ក្រុមហ៊ុនផលិតក៏ដោយ។ យ៉ាងណាមិញ ទិន្នន័យដាច់ដោយឡែកបានបង្ហាញថា ការនាំចេញរបស់កូរ៉េបានកើនឡើងក្នុងខែវិច្ឆិកាក្នុងរយៈពេលប្រាំមួយខែជាប់ៗគ្នា ដែលមានភាពប្រសើរជាងការព្យាករណ៍របស់ទីផ្សារ ខណៈដែលការលក់ឈីប និង រថយន្តក៏បានកើនឡើងផងដែរបន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។ ចំណែកឯនៅខាងកោះតៃវ៉ាន់វិញ ក៏បង្ហាញដែរថា សកម្មភាពរោងចក្របន្តធ្លាក់ចុះប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ នៅខាងឥណ្ឌា សកម្មភាពរោងចក្រនៅក្នុងវិច្ឆិកាធ្លាក់ចុះពីការព្យាករណ៍កាលពីខែតុលា ប៉ុន្តែវានៅតែល្អប្រសើរជាងដៃគូផ្សេងៗរបស់ខ្លួន។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតនៅក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ីនៅតែដំណើរការល្អជាងជាពិសេសឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី បើធៀបទៅនឹងសេដ្ឋកិច្ចអាស៊ីធំៗដែលរៀបរាប់ខាងលើ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *