៦ខែ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើងជិត ​១០០ប៊ីលាន​ដុល្លារ

គិតត្រឹមដំណាច់ឆមាសទីមួយឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានកំណើន ៧% ឬប្រមាណជាង ៩៧ប៊ីលានដុល្លារអាម៉េរិក ដោយក្នុងនោះ ឥណទានអតិថិជនកើនឡើង ៤,៥% ឬជាង ៦២ ប៊ីលានដុល្លារអាម៉េរិក

វិស័យឧស្សាហកម្មថៃ កំពុងជួបវិបត្តិ និងមានការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ ខែជាប់ៗគ្នា

សហព័ន្ធឧស្សាហកម្មថៃ (FTI ) បង្ហាញថា ការព្យាករណ៍អំពីឧស្សាហកម្មរបស់ថៃបានធ្លាក់ចុះពី ៨៧,៧% ក្នុងខែមិថុនាមកត្រឹម ៨៦,៦% នៅខែកក្កដា ដែលជាការធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំខែជាប់ៗគ្នា

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF មកសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា

សិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗសម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ

ការ​ងារ​វាស់​វែង​ដីធ្លីនៅទូទាំង​ប្រទេស​​ នៅសល់ត្រឹមតែជាង​១១ម៉ឺនក្បាលដីទៀត​ប៉ុណ្ណោះដែល​មិនទាន់​បានវាស់វែង​

ក្នុងចំណោម​ក្បាលដីជាង​១៣លាន​ក្បាលដីនៅទូទាំង​ប្រទេស​ មានក្បាលដីត្រឹមតែជាង​១១ម៉ឺន​ក្បាលដីទៀត​ប៉ុណ្ណោះដែលមិនទាន់​បានវាស់​វែង

ចិន និង​ឥណ្ឌា ព្រមព្រៀងគ្នាបើកការហោះហើរត្រង់ឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំ

ក្រសួងការបរទេសឥណ្ឌា បញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តការហោះហើរត្រង់ឡើងវិញ ជាមួយនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការបើកពាណិជ្ជកម្មតាមព្រំដែនឡើងវិញនៅចំណុចបីកន្លែងដែលបានកំណត់ និងការសម្រួលដល់ទិដ្ឋាការ

អូស្ត្រាលី ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា

ការគាំទ្ររបស់អូស្ត្រាលី ជួយកសិដ្ឋានគិរីសួគ៌ធ្វើឱ្យប្រសើរឡើងនូវស្តង់ដារសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងរោងចក្ររបស់ពួកគេ

វិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាក្នុងវិស័យកម្មន្តសាល

វិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាក្នុងវិស័យកម្មន្តសាល និងស្ថាបត្យកម្មនិងសំណង់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ ក្នុងសន្ទស្សន៍ Greenfield FDI Performance Index ឆ្នាំ២០២៥

កម្ពុជា​ បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១​ក្នុង​សន្ទស្សន៍​ Greenfield FDI Performance Index ឆ្នាំ២០២៥ នៅ​ក្នុង​តំប​ន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ទី៩ នៅ​ទូទាំង​ពិភពលោក

អ្នកជំនាញ ៖ កម្ពុជាត្រូវសិក្សាចំណុចខ្លាំងរបស់ប្រទេសជិតខាង ដើម្បីឈានទៅប្រកួតប្រជែងជាមួយ​គេ

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ កម្ពុជា មានភាពចាំបាច់ក្នុងការសិក្សាលើចំណុចខ្លាំង និងខ្សោយរបស់ប្រទេសជិតខាងទាំងនេះ ដើម្បីអាចបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឱ្យកាន់តែប្រសើរ

គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម​ តម្លៃ៦០លានដុល្លារ នឹងដំណើរការ​នៅខេត្តព្រះសីហនុក្នុង​ពេលឆាប់ៗ​នេះ

គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី មានទុនវិនិយោគប្រមាណ ៦០ លានដុល្លាអាម៉េរិក និងមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ