ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុនថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះ។ អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរជាងមុន។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា៖ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូតរវាង KHQR និង JPQR នេះ ត្រូវបានបែងចែកជា