បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ចែករំលែកបទពិសោធន៍សន្សំ ចៀសវាងពេលជិតដាច់ខែ ដាច់លុយនោះទេ

ភ្នំពេញ ៖ វិធីសាស្ត្រក្នុងការសន្សំមានច្រើនប្រភេទដែលបត់បែនទៅតាមស្ថានភាពជាក់ស្ដែងនៃប្រាក់ចំណូល និងការចំណាយចាំបាច់របស់បុគ្គលម្នាក់ៗ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះនៃការសន្សំគឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេ ដូច្នេះសូមទាញអារម្មណ៍អ្នកអានទាំងអស់គ្នាទៅស្វែងយល់នូវបទពិសោធន៍ជាក់ស្ដែងរបស់បុគ្គលិកក្រុមហ៊ុនម្នាក់ដែលតែងអនុវត្តជាប្រចាំ។

លោក ហ៊ន់ សីហា គឺជាមន្ត្រីឯកទេសវិភាគអាជីវកម្មរបស់ក្រុមហ៊ុនឯកជនមួយកន្លែងដែលធ្លាប់ជួបប្រទះបញ្ហាលុយកាក់ដោយសារតែមិនមានផែនការគ្រប់គ្រងចំណាយ-ចំណូលបានល្អ។ យ៉ាងណាក៏ដោយ បើទោះបីជាបានកំណត់នូវចំនួនទឹកប្រាក់ដែលត្រូវចាយប្រចាំខែយ៉ាងណាក្ដី ក៏លោកនៅតែចាយលើសខ្ទង់ ហើយឈានទៅដល់ការខ្ចីប្រាក់ពីមិត្តភ័ក្ដិទៀតផង។

បុរសសម្បុរសណ្ដែកបាយរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំក៏មានផែនការចំណាយប្រចាំខែដែរ ដែលយើងកំណត់ថា យើងមានលុយប៉ុន្មានសម្រាប់ចាយលើម្ហូបប្រចាំថ្ងៃ តែដល់ពេលចាយជាក់ស្ដែងគឺចាយលើស អត់ត្រូវតាមអ្វីដែលយើងបានកំណត់ទុក»។

លោក សីហា បានបន្តទៀតថា ចំណាយភាគច្រើនរបស់លោកគឺទាក់ទងនឹងតម្រូវការប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ សម្ភារៈប្រើប្រាស់ផ្សេងៗ និងមធ្យោបាយធ្វើដំណើរ ដែលជាតម្រូវការមូលដ្ឋានដូចមនុស្សគ្រប់គ្នាដែរ។ រីឯមូលហេតុដែលលោកចាយលើសផែនការនោះក៏ដោយសារតែលោកមិនបានកត់ចំណាំចំនួនទឹកប្រាក់ជាក់លាក់នៅក្នុងការចាយវាយ។

ជាក់ស្ដែង លោកមិនបានដឹងទេថា ជារៀងរាល់ខែ ខ្លួនបានចំណាយលើការធ្វើដំណើរអស់ប៉ុន្មាន ចំណាយលើម្ហូបអាហារប្រចាំថ្ងៃប៉ុន្មាន ហើយចំណាយលើកម្មវិធីជាមួយមិត្តភ័ក្ដិអស់ប៉ុន្មាននោះទេ។ ពោលគឺលោកបានត្រឹមកំណត់លេខមូល ដែលជាក់ស្ដែងទៅវាមិនមានប្រសិទ្ធភាពឡើយ។

បន្ទាប់ពីជួបប្រទះបញ្ហាខ្វះខាតលុយសម្រាប់ចាយវាយជាច្រើនខែ លោក សីហា បានព្យាយាមស្វែងយល់ពីមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុតាមអ៊ីនធឺណិត និងបានស្ដាប់អ្នកជំនាញពន្យល់ពីរបៀបគ្រប់គ្រងលើការចាយវាយឱ្យបានល្អប្រសើរ។ បន្ទាប់មក លោកបានសាកល្បងកត់ដោយលម្អិតនូវចំណូល-ចំណាយប្រចាំថ្ងៃរបស់ខ្លួន។

លោកបញ្ជាក់ថា ៖

ពេលនោះខ្ញុំបានចាប់ផ្ដើមកត់អ្វីដែលខ្ញុំចំណាយក្នុងមួយថ្ងៃៗ បន្ទាប់មក មួយខែម្ដង ខ្ញុំយកមកមើលថាតើមានអ្វីដែលយើងគិតថាវាអត់ចាំបាច់ចំណាយ ត្រូវដកវាចេញ ឬក៏កាត់បន្ថយវាបានអត់? បន្ទាប់ពីរកការចំណាយពិតប្រាកដឃើញហើយ ខ្ញុំក៏អាចរៀបចំផែនការត្រូវដែរ។

ការរៀបចំផែនការចំណូល-ចំណាយបានត្រឹមត្រូវ មិនត្រឹមតែជួយលោកមិនឱ្យខ្វះខាតលុយកាក់ចុងខែនោះទេ ប៉ុន្តែក៏បានជួយឱ្យលោកសល់មួយចំណែកសម្រាប់សន្សំទៀតផង។

ទាក់ទិននឹងការសន្សំនេះទៀតសោត លោក ហ៊ន់ សីហា បានរៀបរាប់ថា លោកបានផ្លាស់ប្ដូរពីរបៀបសន្សំដោយរក្សាប្រាក់ទុកខ្លួនឯង ទៅជារបៀបសន្សំដែលផ្ញើនៅធនាគារ។ សម្រាប់លោកផ្ទាល់ ការសន្សំនៅធនាគារគឺពិតជាមានប្រសិទ្ធភាព សុវត្ថិភាព ជាពិសេសជួយឱ្យទប់ស្កាត់ការចំណាយមិនឱ្យលើសបន្ទាត់ក្រហមដូចគ្រាដែលសន្សំទុកដាក់នៅជាប់ខ្លួន ដែលអាចអនុញ្ញាតឱ្យដកចាយវាយបានតាមចិត្តទៀតនោះទេ។ លោកថា ការសន្សំមានប្រសិទ្ធភាព គឺសន្សំជាមួយធនាគារ ដែលជាការកំណត់សន្សំមុនចំណាយ មិនមែនសល់ពីការចាយទើបសន្សំនោះទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/03/2026

ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/03/2026

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *