​៦ខែ ដើមឆ្នាំ២០២៤​ ​ចិន​ឈរ​លើលំដាប់ទី​២ ក្នុងការបណ្តាក់ទុន​វិនិយោគនៅកម្ពុជា​ច្រើន​ជាង​គេ​

ភ្នំពេញ ៖ ​ក្នុង​រយៈ​ពេល​៦ខែដើមឆ្នាំ២០២៤កន្លងទៅនេះ ចិន​បានឈរ​លើ​លំដាប់ទី២ ដែលមានវិនិយោគិន​ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជាច្រើនជាង​គេ ខណៈលេខ​១គឺជា​វិនិយោគិនដែលជា​ម្ចាស់ប្រទេស​ (វិនិយោគិនក្នុង​ស្រុក) ។ នេះ បើតាម​ប្រសាសន៍របស់ ឯកឧត្តម​ ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១ ក្រុម​ប្រឹ​ក្សាអភិវឌ្ឍន៍​កម្ពុជា ​ក្នុងពិធីសម្ពោធបង្គោល​ផ្លាកឈ្មោះ​ មហា​វិថី​ស៊ីជីនពីង​ នៅព្រឹកថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានមានប្រសាសន៍ថា ​គិតត្រឹម៦ខែដើមឆ្នាំ២០២៤​ វិនិយោគិន​ចិន​បានបណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​មានទំហំទឹកប្រាក់​ប្រមាណ ១,៣ពាន់​លានដុល្លារ​អាមេរិក ឬ​ប្រមាណ​ ៤២ភាគរយ​នៃទំហំ​វិនិ​យោគ​​​សរុប​ក្នុងឆមាសទី​១ ឆ្នាំ២០២៤ ។

ឯកឧត្តម​បានបន្តថា ក្នុងនាម​ប្រជាជន​ និងរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ ​និងសូមសម្ដែង​នូវការ​ដឹង​គុណដ៏ជ្រាលជ្រៅ​ចំពោះប្រជាជន​ និងរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជា​មានិតចិន ដែលជា​ដៃគូដ៏សំខាន់​មួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍន៍​នៅកម្ពុជា​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់វិស័យ​នៅគ្រប់​កាលៈទេសៈទាំងអស់ និងមិនមា​ន​លក្ខខណ្ឌស្មុគ្រស្មាញ ។ ឯកឧត្តម​មានសុទិដ្ឋិនិយម​ថា កម្ពុជា​និង​ចិន នឹង​បន្តរក្សា​ទំនាក់ទំនង​មិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​នេះតកូនចៅជំនាន់​ក្រោយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​បានបន្ថែមថា បច្ចុប្បន្ន​គម្រោងធំៗជាច្រើន​ក្រោមការ​វិនិយោគរបស់​វិនិយោគិនចិន​ និងបានលេចចេញជារូប​រាង​រូមមាន តំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ ផ្លូវ​ល្បឿនលឿនភ្នំពេញ-​ក្រុង​ព្រះសី​ហនុ និងអាកាស​យានដ្ឋានសៀមរាប​អង្គរ ។ ចំណែក​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ និង​ផ្លូ​វល្បឿលឿនភ្នំពេញ​ -បាវិត​ ក៏បាន និងកំពុង​ដំណើរការ​សាងសង់​ ដែល​នឹងលេច​រូប​រាង​ឡើង​នៅពេលអនាគត​ផងដែរ ។ ក្នុងនោះ​បើនិយាយតែក្នុង​ក្របខណ្ឌនៃការកសាង ​និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូន​នៅកម្ពុជាវិញ មិត្តចិន​ឈរ​ជា​ប្រទេស​លំដាប់ទី១ ដែល​បាន​ និងកំពុងផ្ដល់​ឥណទានសម្បទានជា​ជំនួយជាច្រើន​ សរុប​ប្រមាណ ៣ពាន់​លានដុល្លារ​អាមេរិក​ ដោយបានសាងសង់​ខ្សែផ្លូវ​ប្រវែង​សរុបជាង ​៤ពាន់​​គីឡូម៉ែត្រ​ និងស្ពានធំៗសរុប​ចំនួន១៦​ស្ពាន​ ប្រវែង​សរុប​ប្រមាណ ១ម៉ឺន ​៤ពាន់​ម៉ែត្រ ។

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ គម្រោ​ងវិនិយោគធំៗ​​ក្រោមការ​វិនិយោគ​របស់​វិនិយោគិន​ចិន​ដែលកំពុងស្ថិត​នៅក្នុង​ដំណើរការ​សាងសង់រួមមាន​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-​បាវិត​ គម្រោង​ពង្រីកផលិតកម្ម​រោងចក្រ​ផលិត​សំបក​កង់ឡាន​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ ខេត្តស្វាយរៀង និង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួនទៀត​ដូចជា​អគារ​ខ្ពស់ៗ និងតំបន់​សេដ្ឋកិច្ចពិសេស​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *