រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ខណៈការចុះបញ្ជីកើនដល់​១៥៥គ្រឿង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្រុមហ៊ុនឯកជនដែលបម្រើការងារក្នុងវិស័យដឹកជញ្ជូនគួរចាប់អារម្មណ៍ និងងាកមកប្រើប្រាស់រថយន្តអគ្គិសនី (EVs) ខណៈដែលរថយន្តរថយន្តអគ្គិសនី ថ្មីចំនួន ១៥៥ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងចាប់តាំងពីខែមករា ដល់ ខែកក្កដា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីរថយន្តអគ្គិសនី(EV) បានចំនួន​១៥៥គ្រឿង កើនឡើងពី ១១ គ្រឿង ដល់ ១៥៥គ្រឿង ឬស្មើនឹងប្រមាណ ១៣០០ភាគរយ។

ឯកឧត្តមបានបញ្ជាក់ថា កំណើននេះ គឺជាចរន្តមួយដែលធ្វើឱ្យពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍កាន់តែច្រើនក្នុងការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយឧស្ម័នបំពុលនៅកម្ពុជា ក៏ដូចនៅលើពិភពលោក ស្របពេលនឹងប្រេងឥន្ធនៈមានតម្លៃខ្ពស់។ ​ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើរថយន្តអគ្គិសនីនេះ​ បច្ចុប្បន្ន ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់រថយន្តអគ្គិសនីនៅតាមរាជធានី​ និងខេត្តគោលដៅមួយចំនួន។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖

“ខ្ញុំចង់អំពាវនាវឱ្យប្រជាជនរបស់យើងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ព្រោះថាការប្រើប្រាស់រថយន្តអគ្គិសនី អាចកាត់បន្ថយការចំណាយ ដោយសារការបញ្ចូលភ្លើងរថយន្តអគ្គិសនី មានតម្លៃថោកជាងការចាក់ប្រេងសាំង ឬម៉ាស៊ូត ហើយនឹងមិនប៉ះពាល់ដល់បរិស្ថាន។ បច្ចុប្បន្នក្រសួងបានដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីនេះ មាននៅ៤ទីតាំងនៅកម្ពុជា។ ទីតាំងមួយគឺនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និង៣ទីតាំងទៀតនៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលកន្លែងបញ្ជូលថាមពលរថយន្ត និងម៉ូតូអគ្គិសនីទាំងនេះ គឺជាជំនួយរបស់អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ(UNDP)​ ប្រចាំ​​កម្ពុជា”

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍អ្នកប្រើប្រាស់រថយន្តអគ្គិសនីផងដែរ គឺចំណេញពន្ធលើការនាំចូល​ ដោយរដ្ឋបានបញ្ចុះអត្រាពន្ធរថយន្តប្រភេទនេះនៅត្រឹម៦៣ភាគរយ​ប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធដល់១២០ភាគរយ។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចចំ​ណេញលើការចំណាយនៃថ្លៃអគ្គិសនី​ ដែលមានតម្លៃថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈដែរ ខណៈដែលនៅកម្ពុជានាពេលបច្ចុប្បន្នមានក្រុមហ៊ុន​ផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន៩  និង១ក្រុមហ៊ុន ផ្គត់ផ្គង់នូវត្រីចក្រយានយន្តអគ្គិសនី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី