ប្រជាសហគមន៍អាចកាត់បន្ថយចំណាយប្រចាំថ្ងៃបានស្ទើរតែទាំងស្រុង បន្ទាប់ពីចាប់យករបរចិញ្ចឹមមាន់

តាកែវ ៖ ជាប្រទេសដែលមានសក្ដានុពលផ្នែកកសិកម្មស្រាប់ កម្ពុជាមានប្រជាជនដែលមាន​បទពិសោធន៍​ក្នុងការ​ធ្វើកសិកម្មជាច្រើនជំនាន់មកហើយ។ ការដាំដុះ ការចិញ្ចឹមសត្វជាដើម សុទ្ធសឹងតែជាមុខរបរបន្ទាប់​បន្សំដែលប្រជាជនរស់នៅតាមបណ្ដាខេត្តមិនងាយនឹងបោះបង់ចោល។

និយាយដោយឡែកទៅលើប្រជាជនរស់នៅក្នុងខេត្តតាកែវ ពួកគេក៏មានភាពល្បីល្បាញផងដែរទៅលើការប្រកបរបរធ្វើកសិកម្ម កសិ-ឧស្សាហកម្ម និងនេសាទ។ នេះក៏ជាមូលហេតុមួយដែរ ដែលរដ្ឋាភិបាល​អូស្ត្រាលី​សម្រេចផ្ដល់ការគាំទ្រដល់កសិករនៅក្នុងខេត្តតាកែវ តាមរយៈគម្រោងបង្កាត់ពូជមាន់ក្នុងស្រុក ដោយក្នុងនោះ កសិករចំនួនបីគ្រួសារដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងនេះសុទ្ធតែបានទទួលផលយ៉ាងគាប់ប្រសើររៀងៗខ្លួន។

លោក កង អេត ដែលជាកសិករចិញ្ចឹមមាន់ក្នុងស្រុក ពូជស្កួយ បានរៀបរាប់ឱ្យដឹងថា មកដល់បច្ចុប្បន្ន កសិដ្ឋានរបស់លោកមានមាន់សរុប ២៦០០ក្បាល។ ការជ្រើសរើសចិញ្ចឹមមាន់ពូជស្កួយនេះទៀតសោត ត្រូវបានលោកបញ្ជាក់ថា ដោយសារពូជនេះមានការលូតលាស់លឿន មានរោមជិតល្អ មានសាច់ពណ៍លឿងល្អ ព្រមទាំងមានឱជារសឆ្ងាញ់។ ដោយសារតែលក្ខណៈពិសេសទាំងនេះហើយ ដែលជំរុញឱ្យមានស្កួយអាចលក់បានថ្លៃ ហើយដែលមានន័យថា ប្រជាកសិករដែលចិញ្ចឹមមាន់ប្រភេទនេះ​ ក៏អាចទទួលបានប្រាក់ចំណេញច្រើនផងដែរ។​

សម្រាប់កសិកររូបនេះ មុខរបរចិញ្ចឹមមាន់មិនត្រឹមតែជួយរកចំណូលចូលគ្រួសារលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការចំណាយរបស់លោក និងគ្រួសារប្រចាំថ្ងៃផងដែរ។ ជាក់ស្ដែង លាមកមាន់ដែលលោកប្រមូលបានជារៀងរាល់ខែ គឺជាជីដ៏ល្អសម្រាប់ដាក់ស្រែរបស់លោក ខណៈដែលរាល់ឆ្នាំលោកត្រូវចំណាយអស់ប្រមាណ ២លានរៀល ក្នុងការទិញជីកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ លោកបានកត់សម្គាល់ឃើញពីភាពខុសគ្នារវាងការប្រើជីកសិកម្មដែលទិញគេ និងជីលាមកមាន់ដេលចេញពីកសិដ្ឋានរបស់លោកផ្ទាល់​ ដោយជីលាមកមាន់ជួយឱ្យដីមានសភាពធូរជាងមុន អាចបង្កើនផលបានច្រើនជាងរាល់ឆ្នាំ រីឯទិន្នផលដែលទទួលបានទៀតសោត ក៏ជាទិន្នផល​សរីរាង្គផងដែរ។

ស្រដៀងគ្នានេះ លោក យ៉ែម សូនី ជាកសិករដែលចិញ្ចឹមមាន់ស្កួយមួយរូបដែរនោះបានរៀបរាប់ថា ការលក់គឺលោកអាចលក់បានជាពូជមាន់ ជាមាន់សាច់ និងជាស៊ុតផង ដូច្នេះគ្រួសាររបស់លោកអាចទទួលបានចំណូលជាប្រចាំតែម្ដង។

លោកបានបន្តគូសបញ្ជាក់ទៀតថា៖

“សាច់មាន់ក៏យើងមានខ្លួនឯង ពងមាន់ក៏យើងមានដែរ អីចឹងភាគ​ច្រើនគឺយើងទិញតែបន្លែថែមប៉ុណ្ណោះ ហើយជួនកាលបើហូបមិនអស់ទេ ក៏ដាក់ផ្ញើរឱ្យកូនដែលកំពុងរៀននៅភ្នំពេញទៀត”។

មិនខុសអ្វីប៉ុន្មានពីកសិករ កង អេត លោក យ៉ែម សូនី ក៏មានដីស្រែសម្រាប់បង្កបង្កើនផលជារៀងរាល់ឆ្នាំដែរ។ ដោយមានជីលាមកមាន់ស្រាប់ កសិករគំរូរូបនេះអាចចំណេញថវិការបានប្រមាណ ១លានរៀលក្នុងមួយឆ្នាំពីការទិញជីកសិកម្ម។

លោក យ៉ែម សូនី បានបន្តឱ្យដឹងដែរថា៖

“រាល់ថ្ងៃនេះ គ្រួសារខ្ញុំចំណាយតិចតួចមែនទែន ព្រោះគ្រប់​យ៉ាងសុទ្ធតែយើងអាចផលិតបានដោយខ្លួនឯង ហើយពេលយើងធ្វើខ្លួនឯង យើងទុកចិត្តនឹងហូប ដោយមិនភ័យព្រួយថាប៉ះពាល់ដល់សុខភាពទេ”។

ដោយឡែក លោកស្រី កន ភារម្យ ដែលជាកសិករចិញ្ចឹមពូជមាន់ស្គួយបានឱ្យដឹងដែរថា លោកស្រីបានចិញ្ចឹមមាន់តាំងតែពីឆ្នាំ២០១៣មកម្លេះ ដោយកាលណោះគឺចិញ្ចឹមក្នុងទំហំមធ្យម ពោលគឺជាកសិដ្ឋានតូចមួយប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ លោកស្រីបានពង្រីកពីកសិដ្ឋានទៅជាសហគមន៍កសិកម្ម ដោយមានសមាជិកជាកសិករប្រមាណ ១៥០នាក់។

សម្រាប់ការចិញ្ចឹមមាន់របស់លោកស្រីកាលពីមុន គឺចិញ្ចឹមមាន់ចម្រុះគ្រប់ប្រភេទ ប៉ុន្តែបន្ទាប់​ពីទទួលបានគម្រោងខាងលើ លោកស្រីបានផ្ដោតការចិញ្ចឹមតែទៅលើពូជមាន់ស្គួយតែប៉ុណ្ណោះ។ បច្ចុប្បន្ន លោកស្រី អាចរកចំណូលពីមាន់តាមរយៈការលក់ជាពូជផង លក់ជាសាច់ផង និងលក់ស៊ុតផង ដែលចំណូលទាំងនេះល្មមគ្រប់គ្រាន់នឹងឱ្យគ្រួសារលោកស្រីមានស្ថិរភាពល្អ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី​បានផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ស្រាវជ្រាវ​មួយ​ តាមរយៈ​ម​ជ្ឈ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR)​ ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​ក្នុង​តំបន់​លើ​ពូជ​មាន់​ក្នុងស្រុក ពូជ​ស្កួយ ​(Skouy)​។ ក្នុងការអនុវត្តគម្រោងនេះ ACIAR  បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) ក្នុងការ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដល់​កសិករ​ចិញ្ចឹម​មាន់នៅ​ប្រទេស​កម្ពុជា​។

​​កសិករចំនួន៣គ្រួសារដំបូងដែលត្រូវបានជ្រើសរើសនៅក្នុងខេត្តតាកែវ ​បានទទួលនូវ​បណ្តុះ​បណ្តាល​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​មេបា​ពូជ​មាន់ វិធានការ​ការពារ​ជីវ​សុវត្ថិភាព បច្ចេកទេស​បង្កាត់​សិប្បនិម្មិត និង​ការកត់ត្រា​ទិន្នន័យ​ក្នុង​កសិដ្ឋាន​បង្កាត់​ពូជ​។​

ក្នុង​រយៈពេល​ ១ ​ឆ្នាំ គម្រោង​នេះ​បាន​អភិវឌ្ឍ​ពូជ​មាន់​ស្កួយ ជំនាន់​ដំបូង​ដោយ​ជោគជ័យ​ រីឯតម្លៃ​មាន់​ស្កួយ​បច្ចុប្បន្ន​ត្រូវបាន​លក់​ក្នុងតម្លៃ​ ២​ ម៉ឺន​រៀល​ ក្នុង​ ១ ​គីឡូក្រាម ​ខណៈ​ពង​របស់​វា​មានតម្លៃ ១ ២០០​ រៀល​ មេបា​ពូជ​របស់​ពូជ​ស្កួយ​ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រហែល ​៦ ​ម៉ឺន​រៀល​ ក្នុង​ ១​ ក្បាល​​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ