ភ្នំពេញ ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣ តោន ទៅកាន់ទិសដៅ៦៨ប្រទេស មានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣ តោនស្មើនឹង ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោនប៉ុណ្ណោះ។

ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារក្រៅប្រទេស ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ មានតម្លៃ ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារអាមេរិក ដោយការបូកសរុបជាបឋមត្រូវបានបញ្ជាក់ឱ្យដឹងពីតម្លៃនៃកសិផលទាំងនោះដូចខាងក្រោមនេះ ៖
១-ការនាំចេញអង្ករមានចំនួន ៥២៧ ៥៩៣ ៩៩៥ ដុល្លារអាមេរិក
២-ការនាំចេញស្រូវមានចំនួន ៦៣១ ៤០៧ ៨២២ ដុល្លារអាមេរិក
៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ១៦៤ ៧១៧ ៤៨៣ ដុល្លារអាមេរិក
៤-ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣ ១៩៣ ២០២ ដុល្លារអាមេរិក
៥-ការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៥ ០១៤ ដុល្លារអាមេរិក
៦- ការនាំចេញឈើអារនិងសត្វស្វា ៣៥ ៣៣៥ ៦៦៧ ដុល្លារអាមេរិក
៧- ការនាំចេញត្រីគ្រប់ប្រភេទ ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក។

កសិផលសំខាន់ៗ ដែលបាននាំចេញមានដូចខាងក្រោម៖
ក- ការនាំចេញអង្ករ មានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (១០,៦៨%បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ ក្នុងនោះ ការនាំចេញអង្ករក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន ៨៤ ៨៩០តោន មានការថយចុះចំនួន ៤ ៨៩៤តោន (-៥,៤៥%) បើធៀបនឹងខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៨៩ ៧៨៤តោន។
ខ- ការនាំចេញស្រូវ មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបតភូតគាមអនាម័យចំនួន ២ ១៨៧ ១៧៧,០២តោន) ដែលមានការកើនឡើងចំនួន ១.៣៣៨ ៦១៤តោន (៦១,១៦%) បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២ ១៨៨ ៨០៤តោន។
គ- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៥ ១៨០ ០០៥,៨១តោន កើនឡើង ចំនួន ១ ៦៨៣ ១៩៨,៧១តោន ស្មើនឹង ៤៨,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣៣ ៤៩៦ ៨០៧,១០តោន ដែលក្នុងនោះរួមមាន៖ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៦៤៤ ៥៩១,៦៨តោន (កើនឡើងចំនួន ៨,៤៥%) ។ ដំឡូងមីស្រស់មានចំនួន ១ ១០៤ ២២០តោន (កើនឡើងចំនួន ៥២,៦%)។ ម្សៅដំឡូងមីមានចំនួន ៣៥៨៦២,៧៤តោន (កើនឡើងចំនួន ២,៦៦%) ។ កាកសំណល់ដំឡូងមីមានចំនួន ៩ ០៥៤,៥០តោន (ថយចុះចំនួន -៣៣,០៦%)។ គ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧៩៧៤,២៦តោន (កើនឡើងចំនួន ៣២៨,៣៤%) ។ គ្រាប់ពោតមានចំនួន ២០១ ៥៨៩,៣៤តោន (កើនឡើងចំនួន ៣,៥៨%) ។

បន្ថែមលើនេះ កសិផល ដែលនាំចេញមានការកើនឡើង មានគ្រាប់សណ្ដែកបាយមានចំនួន ២៩ ១៩២,៣៥តោ (កើនឡើងចំនួន ១៨៩,៦១។ គ្រាប់សណ្តែកសៀងមានចំនួន ១០៥ ៦៥៥,០៤តោន កើនឡើងចំនួន ២៦៤,២៤%)។ ផ្លែចេកស្រស់មានចំនួន ៤២៣ ១៦៨,៩៧តោន (កើនឡើងចំនួន ២៧,០២%)។ ផ្លែក្រូចថ្លុងមានចំនួន៣៨ ៦៦៨,៤៤តោន (កើនឡើងចំនួន១២២,២៣%)។ ផ្លែស្វាយស្រស់មានចំនួន ២៤២ ៤៨៣,៧៦តោន (កើនឡើងចំនួន ១៤៨,៣៨%)។ ដំណាប់ស្វាយមានចំនួន ១៧ ៨៧៩,៨២តោន (កើនឡើងចំនួន ១៧៩,៣០%) ។ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៦៦,១៨តោន (កើនឡើងចំនួន ៣៣,២៨%) ។ ដូងប្រេងមានចំនួន ៦២ ២១៦,៦៩តោន (កើនឡើងចំនួន ១៤,២២%) ។ ម្រេចមានចំនួន ២៨ ០៧៤,៧៩តោន (កើនឡើងចំនួន ៤៥២,៧២%) ។
ជាមួយគ្នានេះក៏មាន បន្លែចម្រុះមានចំនួន ១០៤,២៥តោន (ថយចុះចំនួន -១,១៥%) ។ ម្ទេសស្រស់មានចំនួន ៩៨ ៣៨៧,១២តោ (កើនឡើងចំនួន ៣៩,៤៦%) ។ ម្ទេសក្រៀមមានចំនួន ២ ១៦០,២៣តោន (កើនឡើងចំនួន ២០,០១%) ។ រួមទាំង ផលិតផលចំនួន ៩៥មុខ ផ្សេងទៀតមានចំនួន ១៨៩ ២៦៤,៧៦ តោន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content