រហូតមកដល់ពេលនេះ កម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបាន 130,556 គ្រួសារ ឬ ជាង 91ភាគរយនៃគ្រួសារគោលដៅសរុបចំនួន ដែលមានចំនួន144,000 គ្រួសារ និងកំពុងបន្តការអនុវត្តឲ្យបានគ្រប់តាមផែនការដែលបានគ្រោងទុក។
“មានយោបល់ និងសំណូមពរជាច្រើនមកកាន់ក្រសួង ជាពិសេសមកកាន់រូបខ្ញុំផ្ទាល់ ដែលមានចម្ងល់ថា តើក្រសួងបាន និងកំពុងជួយអ្វីខ្លះជូនដល់កសិករ ហើយទន្ទឹមនឹងនេះគេបានបង្ហាញទស្សនៈយោបល់ជាច្រើនមកកាន់ហ្វេសប៊ុករបស់ខ្ញុំ”
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

“ដើម្បីបំបាត់ចម្ងល់លើបញ្ហាកន្លងមក ខ្ញុំនឹងចាត់ចែងរៀបចំដោយផ្ទាល់ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្តន៍ ដើម្បីឱ្យបានជ្រាបពីសកម្មភាពម្តងមួយៗ ដើម្បីចូលរួមអភិវឌ្ឍន៍កសិកម្មទាំងអស់គ្នា”
ឯកឧត្តមបន្តថា
ជាមួយនឹងការលើកឡើងខាងលើនេះ ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងថា
រហូតមកដល់ពេលនេះ កម្មវិធី ASPIRE បានចំណាយថវិកាអស់ប្រមាណ 59លានដុល្លារ ស្មើនឹងជាង 88ភាគរយនៃថវិកាសរុបចំនួនជាង 67លានដុល្លារ ហើយសម្រេចបានជោគជ័យប្រមាណជាង 89ភាគរយនៃលទ្ធផលដែលបានគ្រោង។ ទន្ទឹមនឹងនេះ កម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបាន 130,556 គ្រួសារ ឬជាង 91ភាគរយនៃគ្រួសារគោលដៅសរុបដែលមានចំនួន 144,000គ្រួសារ ហើយបានបង្កើនចំណូលគ្រួសារកសិករពី 2,859 ដុល្លារ/គ្រួសារ នៅឆ្នាំ2017 ដល់ 3,308 ដុល្លារ/គ្រួសារ នៅឆ្នាំ២០២០កន្លងទៅនេះ ពោលគឺកើនឡើង 16ភាគរយ ដោយក្នុងរយៈពេល 3ឆ្នាំ (ស្មើនឹង 5.33ភាគរយ/ឆ្នាំ) ។
កម្មវិធី ASPIRE ទទួលបន្ទុកគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប ឬ NCDD)និងដោយប្រើប្រាស់ថវិកាជាង67 លានដុល្លារអាមេរិក ដែលថវិកានេះភាគច្រើនជាជំនួយ និងកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងពីប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ។

កម្មវិធី ASPIRE មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទ្រាំរបស់កសិករដែលមានទំហំផលិតកម្មតូច ជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ កម្មវិធីមានគោលបំណងធ្វើឱ្យមានគំរូសេវាកម្មកសិកម្ម ដែលមានប្រសិទ្ធភាពសម្រាប់គាំទ្រកសិករដែលមានទំហំផលិតកម្មតូច សំដៅរួមចំណែកបង្កើនសេដ្ឋកិច្ច ដោយធ្វើអាជីវកម្មបានចំណេញ ធន់ទ្រាំនឹងអាកាសធាតុ ហើយគំរូសេវាកម្មកសិកម្ម ត្រូវបានយកទៅពិចារណាក្នុងការរៀបចំធ្វើគោលនយោបាយ។ ការអនុវត្តកម្មវិធីនេះមានរយៈពេល7ឆ្នាំ គឺពីឆ្នាំ2015 ដល់ត្រីមានទី1 ឆ្នាំ2022 ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-19 កម្មវិធីនេះអាចត្រូវបានបន្លាយដល់ចុងឆ្នាំ2022។
កាលពីឆ្នាំ2015 កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន 6 គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ដោយត្រូវបានទទួលការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបេសកកម្មជាបន្តបន្ទាប់របស់ IFAD ជាកម្មវិធីដ៏ល្អ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាពប្រជាកសិករ។ ដោយឡែក ចាប់ពីឆ្នាំ2020 កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តទាំង24 នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធី ASPIRE មានសមាសភាគចំនួន 4 គឺ ៖ (1) ការអភិវឌ្ឍគោលនយោបាយផ្អែកលើភស្តុតាង (2) ការអភិវឌ្ឍសមត្ថភាពសម្រាប់សេវាកម្មផ្សព្វផ្សាយ (3) សេវាកម្មផ្សព្វផ្សាយដែលបានកែលម្អ និង (4) ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រវិស័យកសិកម្មឲ្យមានភាពធន់នឹងអាកាសធាតុ។
កម្មវិធី ASPIRE មានវិធីសាស្ត្រផ្សព្វផ្សាយចំនួន 5 គឺ ៖ 1) ការធ្វើកិច្ចសន្យាជាមួយអ្នកក្រៅ 2) ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន 3) ការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ 4) ការផ្សព្វផ្សាយពីកសិករទៅកសិករ និង5) សេវាកម្មដែលធ្វើដោយអង្គភាពរដ្ឋផ្ទាល់។
កម្មវិធី ASPIRE មានគោលការណ៍អនុវត្តចំនួន 5 គឺ ៖ 1) ការផ្សារភ្ជាប់នឹងទីផ្សារ 2) ការធ្វើអាជីវកម្មជាក្រុម 3) វេទិកាអ្នកពាក់ព័ន្ធចម្រុះ 4) គុណភាព និងសុវត្ថិភាពស្បៀង និង 5) ភាពធន់នឹងអាកាសធាតុ ។


ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ការពិភាក្សាអំពីបុគ្គលដែលអាចជំនួសលោក Volodymyr Zelensky ក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែន កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងពីតម្រូវការឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីដាក់ឱ្យប្រើប្រព័ន្ធ AI ថ្មី សម្រាប់បង្កើនសមត្ថភាពដ្រូនយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដើម្បីផ្តល់វីដេអូពីសកម្មភាពប្រយុទ្ធជាក់ស្តែងដល់ក្រុមអ្នកផលិតដ្រូនក្នុងស្រុក សម្រាប់យកទៅហ្វឹកហាត់ប្រព័ន្ធ AI របស់ដ្រូនយោធា

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content