ចំណេះដឹង ៖ ធនាគារវិនិយោគអឺរ៉ុបភាគច្រើនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសក្នុងសហភាពអឺរ៉ុប ប៉ុន្តែកម្ពុជាយើងក៏ទទួលបានប្រាក់កម្ចីពីធនាគារនេះផងដែរ ដោយមានវិស័យអាទិភាពចំនួន៤ នៃ EIB រួមមានការច្នៃប្រឌិត និងជំនាញបច្ចេកទេស សហគ្រាសធុនតូច និងមធ្យម ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ តើលោកអ្នកធ្លាប់បានដឹងទេថា ស្ថាប័នធនាគារនេះមានប្រភពមកពីណា និងមានចក្ខុវិស័យយ៉ាងដូចម្ដេច?

ធនាគារវិនិយោគអឺរ៉ុប (EIB) គឺជាស្ថាប័នក្រោមដំបូលសហភាពអឺរ៉ុបមិនស្វែងរកប្រាក់ចំណេញ និងមានទីស្នាក់ការកណ្តាលនៅប្រទេសលុចសំបួ ដែលផ្តល់ប្រាក់កម្ចី ការធានា ផ្តល់ជំនួយបច្ចេកទេស និងបណ្តាក់ទុនលើគម្រោងអាជីវកម្មដែលរំពឹងថាអាចជម្រុញគោលនយោបាយរបស់សហភាពអឺរ៉ុប ដោយក្នុងនោះប្រមាណជា ៩០% ប្រាក់កម្ចី EIB បានផ្តល់ទៅប្រទេសក្នុងសហភាពអឺរ៉ុប។ វិស័យអាទិភាពចំនួន៤ នៃ EIB រួមមានការច្នៃប្រឌិត និងជំនាញបច្ចេកទេស សហគ្រាសធុនតូច និងមធ្យម ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។

ទុនរបស់ធនាគារវិនិយោគអឺរ៉ុប បានមកពីការប្រមូលមូលនិធិតាមរយៈធនាគារដែលខ្ចីពីទីផ្សារមូលធន (capital market)។ EIB ផ្តោតលើការរផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ប្រទេសអឺរ៉ុបដែលមិនសូវមានការអភិវឌ្ឍន៍ ការកែលម្អបរិស្ថាន និងនិរន្តរភាព សន្តិសុខថាមពល បណ្តាញឆ្លងទ្វីបអឺរ៉ុប និងគម្រោងសេដ្ឋកិច្ចផ្សេងៗ។ អ្នកខ្ចីជាធម្មតាប្រើហិរញ្ញប្បទានរបស់ EIB ដោយភ្ជាប់ជាមួយការផ្តល់ហិរញ្ញប្បទានដោយភាគីទី៣។ គម្រោងដែល EIB ផ្តល់ប្រាក់កម្ចីរមែងទាក់ទាញហិរញ្ញប្បទានបន្ថែមពីភាគីផ្សេងៗទៀត។
ធនាគារវិនិយោគអឺរ៉ុបត្រូវបានបង្កើតឡើងនៅទីក្រុងប្រ៊ុចសែលក្នុងឆ្នាំ១៩៥៨ នៅពេលដែលសន្ធិសញ្ញាទីក្រុងរ៉ូមត្រូវបានចុះហត្ថលេខា។ នៅពេលនោះ ធនាគារមានបុគ្គលិកត្រឹមតែ ៦៦ នាក់ ហើយក្រោយមកនៅឆ្នាំ១៩៦៨ ធនាគារបានផ្លាស់ប្តូរទីតាំងទៅប្រទេសលុចសំបួ។
EIB គឺជាអង្គភាព និងជាធនាគាររបស់សហភាពអឺរ៉ុប ដូច្នេះស្ថាប័ននេះត្រូវតែប្រកាន់ខ្ជាប់ទាំងគោលការណ៍អភិបាលកិច្ចសាធារណៈ និងសាជីវកម្មតាមលក្ខខណ្ឌអឺរ៉ុប។ EIB មានអង្គភាពធ្វើសេចក្តីសម្រេចចិត្តចំនួន ៣ គឺ Board of Governors, Board of Directors និងគណៈកម្មាធិការគ្រប់គ្រង។ Board of Governors កំណត់ទិសដៅរបស់ EIB ។ Board of Directors ត្រួតពិនិត្យទិសដៅយុទ្ធសាស្ត្រ ហើយគណៈកម្មាធិការគ្រប់គ្រងត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ EIB ។ ធនាគារនេះមានភាគទុនិកចំនួន ២៧ ដែលជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប។ គិតត្រឹមឆ្នាំ២០២១ លោក Dr. Werner Hoyer គឺជាប្រធានធនាគារបច្ចុប្បន្ន ហើយបានចូលកាន់តំណែងជានាយក និងជាប្រធានចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១២។
ស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅអឺរ៉ុបដែរគឺមូលនិធិវិនិយោគអឺរ៉ុប (EIF)។ EIF ជាអង្គការបណ្តាក់ទុនរបស់សហភាពអឺរ៉ុប សម្រាប់ផ្តល់ហិរញ្ញប្បទាន និងផ្តល់ការធានាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ធនាគារវិនិយោគអឺរ៉ុប (EIB) គឺជាម្ចាស់ភាគហ៊ុនភាគច្រើននៃ EIF ដែលកាន់កាប់ភាគហ៊ុនចំនួន ៦១,៣% ។ នៅក្នុងឆ្នាំ២០០០ EIB និង EIF បានរួមគ្នាបង្កើត EIB Group ។
នៅឆ្នាំ២០២០ EIB Group បានយល់ព្រមអនុម័តទឹកប្រាក់ចំនួន ៩៥,៤ពាន់លានអឺរ៉ូ សម្រាប់គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យម ការបង្កើតថ្មី និងគម្រោងទាក់ទងនឹងការការពារអាកាសធាតុ។ EIB Group ស្ថិតក្នុងចំណោមអ្នកផ្តល់ហិរញ្ញប្បទានអាកាសធាតុពហុភាគីធំជាងគេនៅលើពិភពលោក និងមានចំណាត់ថ្នាក់ឥណទាន AAA ។
គូសបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ ប្រទេសកម្ពុជាធ្លាប់ទទួលបានហិរញប្បទានចំនួន៧លើក លើគម្រោងចំនួន៣ រួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ការកែលំអកសិកម្មនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តភាពកម្ពុជា(SAAMBAT) ដែលសរុបជាទឹកប្រាក់ចំនួន €២៦០,២៤២,៣៣៥ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content