ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌល ហ្វេកតូរី ភ្នំពេញ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ដើម្បីចាប់ដៃគូវិនិយោគបរទេស និងជំរុញការនាំចេញ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ (ថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥) ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១១យប់ នៅទីធ្លាមជ្ឈមណ្ឌល ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កញ្ញា ឃុន សុខបាន សហស្ថាបនិក និងជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍ បានប្រាប់ឱ្យដឹងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិ១ផលិតផល១ ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងលើនេះ ក្រៅពីការផ្សព្វផ្សាយពីផលិតផលខ្មែរ ផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ គឺដើម្បីចាប់ដៃគូវិនិយោគបរទេស និងជំរុញការនាំចេញ ក្រោមទស្សនទាន «លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាមរយៈការជំរុញផលិតផលក្នុងស្រុក ពិសេស ភូមិ១ ផលិតផល១ ទៅកាន់ទីផ្សារពិភពលោក»។

កញ្ញាបានបន្តថា ចំពោះបេសកកកម្មចម្បងរបស់ព្រឹត្តិការណ៍ រួមមមានការលើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ដើម្បីឱ្យសាធារណជនគាំទ្រផលិតផលក្នុងស្រុក, រុញច្រានផលិតផលខ្មែរចូលទៅទីផ្សាក្រៅស្រុក សំដៅរួមចំណែកបង្កើនប្រាក់ចំណូល ដល់ម្ចាស់អាជីវកម្ម មីក្រូសហគ្រាសជាតិ និងសហគ្រាសភូមិ១ ផលិតផល១, ជួយបង្កើតឱកាសវិនិយោគរវាងវិនិយោគិនជាតិ (ថ្នាក់មូលដ្ឋាន) និងអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងផ្នត់គំនិតរវាងអាជីវករមុខរបរមីក្រូសហគ្រាសជាតិ សហគ្រាសភូមិ១ផលិតផល១ និងសមភាគីបរទេស។ ក្រៅពីនេះ នៅមានការលើកកម្ពស់ការយល់ដឹងរបស់កសិករ សិប្បករដែលជាអ្នកផលិត អ្នកផ្តល់សេវាកម្ម លើផ្នត់គំនិតកាន់តែល្អប្រសើរក្នុងការផលិត កែច្នៃ និងវេចខ្ចប់ ដើម្បីការនាំចេញប្រកបដោយតម្លៃបន្ថែម ហើយអ្វីដែលសំខាន់ គឺស្វែងរកឱកាសធនធានហិរញ្ញប្បទាន ទាំងសម្បទាន ឥណទាន និងការវិនិយោគពីបរទេសផ្ទាល់ ដើម្បីគាំទ្រម្ចាស់អាជីវកម្ម មីក្រូសហគ្រាសជាតិ និងសហគ្រាសភូមិ១ផលិតផល១ ទាំងទើបតែចាប់ផ្តើមថ្មី ឬមានដំណើរការស្រាប់។

លោក កុសល ពិសី សហស្ថាបនិក និងជានាយកព្រឹត្តិការណ៍បានឱ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ក៏ជាការផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស និងសហគ្រាសភូមិ១ផលិតផល១ ស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស ដើម្បីបង្កើនការលក់ ជាមួយនឹងស្តង់ដាក់តាំងបង្ហាញផលិតផលចំនួន៥០ ផលិតផលច្រើនជាង១០០ប្រភេទ។ ក្រៅពីនេះ នៅមានកិច្ចពិភាក្សាតុមូលដែលផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋានយល់ដឹងបន្ថែមពីស្តង់ដារផលិត និងវេចខ្ចប់ ក៏ដូចជាការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងអាជីវកម្ម ផែនការហិរញ្ញវត្ថុ និងទីផ្សារឌីជីថលជាដើម។

លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីមានបង្ហាញផលិតផល ដើម្បីពង្រីកទីផ្សារ ក៏មានកម្មវិធីកម្សាន្តផងដែរ ដូចជាការសម្តែងសិល្បៈបុរាណ ទំនើប សហសម័យ កីឡាអត្តសញ្ញាណជាតិ និងកីឡាទំនើបផ្សេងៗទៀត៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *