ទីបំផុតក្រុមប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រេងធំៗរបស់ពិភពលោកដែលមានរួមទាំង ExxonMobil, Chevron និងក្រុមហ៊ុនធំៗផ្សេងទៀតបានធ្វើការប្តេជ្ញាចិត្តរួមគ្នាមួយនៅក្នុងក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះថា នឹងចាប់ផ្តើមបង្កើនផលិតកម្មផលិតប្រេងរបស់ខ្លួនបន្ថែមទៀតឲ្យបានច្រើននៅក្នុងឆ្នាំនេះ។

ការសម្រេចចិត្តរួមគ្នានេះធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ប្រាប់ទៅកានមហាជន និងពិភពលោកថា ពួកគេមិនមែនជាអ្នកដែលកំពុងកើប និងកេងប្រាក់ចំណេញនោះទេក្នុងអំឡុងពេលនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ហើយបញ្ជាក់ថាពួកគេមានអំណាច និងឥទ្ធិពលតិចតួចបំផុតសម្រាប់ការកើនឡើងនៃតម្លៃប្រេងឆៅចាប់តាំងតែពីពេលដែលរុស្ស៊ីចាប់ផ្តើមលុកលុយអ៊ុយក្រែន។

គួរឲ្យដឹងដែរថា មកដល់ពេលនេះតម្លៃប្រេងឆៅនៅតែមានតម្លៃខ្ពស់ ហើយវាកំពុងធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលទៅដល់ស្ទើរគ្រប់ប្រទេសទាំងអស់លើសកលលោក។ ក្រៅពីបញ្ហាវិបត្តិនៅអ៊ុយក្រែនហើយនោះ ក្រុមមហាសេដ្ឋីប្រេងកាតក៏បានលើកឡើងដែរថាការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកដែលប្រព្រឹត្តិទៅនាខែវិច្ឆិកានោះក៏នឹងក្លាយទៅជាបញ្ហាចោទផ្នែកនយោបាយដ៏ធំមួយទៀតផងដែរសម្រាប់ទីផ្សារប្រេងឆៅ។
ទោះបីជាយ៉ាងណាក្តី កន្លងមកទាំងអាមេរិក និងទីភ្នាក់ងារគ្រប់គ្រងថាមពលអន្តរជាតិ IEA ក៏បានព្យាយាមបញ្ចេញប្រេងស្តុកជាច្រើនមកហើយដែរដើម្បីជួយកាត់បន្ថយសំពាធដែលមាននៅក្នុងវិបត្តិតម្លៃប្រេងឆៅលើកនេះ។ សប្តាហ៍កន្លងទៅនេះ អាមេរិកបានបញ្ចេញប្រេងពីក្នុងស្តុកដល់ទៅ១៨០លានបារ៉ែលសម្រាប់រយៈពេល៦ខែខាងមុខ ខណៈដែល IEA កាលពីថ្ងៃពុធបានប្រកាសថាសមាជិករបស់ខ្លួននឹងបញ្ចេញប្រេងក្នុងស្តុកបន្ថែម៦០លានបារ៉ែលទៀតផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមប្រធានប្រតិបត្តិនៃក្រុមហ៊ុនថាមពលធំៗរបស់ពិភពលោកបានព្រមានថាដំណោះស្រាយទាំងនេះនឹងមិនអាចជួយជួសជុលបញ្ហានេះបានភ្លាមៗឡើយ ហើយនឹងត្រូវចំណាយពេលបន្ថែមទៀតនាពេលខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content