តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិកនឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿន​ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនស្ទុះឡើងជាងមុន

វ៉ាស៊ីនតោន ៖ កំណើនសេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ នឹងកើនល្បឿនថែមទៀតនៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបើកដំណើរការឡើងវិញ ប៉ុន្តែកំណើនសេដ្ឋកិច្ចភាគច្រើននៃផ្នែកផ្សេងទៀតក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងថមថយ​បន្តិចវិញ​បន្ទាប់ពីបានស្ទុះងើបឡើងខ្លាំងកាលពីឆ្នាំមុន។ នេះបើយោងតាម​ការ​ព្យាករ របស់​ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ 

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកខែមេសា ២០២៣ (East Asia and Pacific April 2023 Economic Update) និយាយថា ដ្បិតតែវាកំពុងមានស្វាហាប់ក៏ដោយ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចនឹងជួបភាពបន្ទច់បង្អាក់​វិញនៅក្នុង​ឆ្នាំនេះ ដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច​សកល, ការឡើងថ្លៃទំនិញសព្វ​សារពើ, និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុដើម្បីទប់ទល់ទៅនឹងអតិផរណាដែលនៅតែបន្តឥតស្រាកស្រាន្ត។ 

នៅក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ច​ត្រូវបានព្យាករថានឹងទទួល​បាន​កំណើនដល់ ៥,‌១% ក្នុង​ឆ្នាំ២០២៣ ពី ៣,៥% ក្នុងឆ្នាំ២០២២ ដោយសារការបើកឡើងវិញរបស់ប្រទេសចិនជួយឱ្យសេដ្ឋកិច្ចរបស់​ខ្លួនមានកំណើនស្ទុះឡើងដល់ ៥,១% ពីកម្រិត ៣% ក្នុងឆ្នាំមុន។ ចំណែកនៅតំបន់​ខាងក្រៅប្រទេសចិន កំណើន​ត្រូវបានគេរំពឹងថាស្រុតចុះមកនៅត្រឹម ៤,៩% ក្រោយពីមានសន្ទុះស្វាហាប់​ឡើងដល់ ៥,៨% ក្នុង​ឆ្នាំ​២០២២ក្រោយសម័យកូវីដ-១៩ ដោយសារអតិផរណា និងបំណុលគ្រួសារកើនឡើង បានដាក់សម្ពាធទៅលើ​ការ​ប្រើ​ប្រាស់​ទទួល​ទាន​ក្នុងបណ្តា​ប្រទេសមួយចំនួន។  

លោកស្រី ម៉ានូអែលឡា ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធាន​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថាដូច្នេះថា ៖

“ភាគច្រើននៃក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានឆ្លងផុត​ការលំបាក​ក្នុង​សម័យ​ជំងឺរាតត្បាត​រួចហើយ ប៉ុន្តែពេលនេះ​ត្រូវ​ធ្វើ​ម៉េចដើម្បីបន្តដំណើរទៅមុខនៅលើទីលានសេដ្ឋកិច្ចសកលមួយដែល​មាន​ការប្រែប្រួល។ ដើម្បីរក្សា​សន្ទុះ​នេះ​ ​ នៅមានកិច្ច​ការដែលត្រូវ​ធ្វើដើម្បីជំរុញ​នវានុវត្តន៍ និង​ផលិតភាពឱ្យកាន់តែខ្លាំងថែមទៀត និង​រៀបចំគ្រឹះ​មូលដ្ឋាន​សម្រាប់​ការ​ស្តារឡើងវិញ​​កាន់តែមានភាពបៃតងជាងបច្ចុប្បន្ន”

នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំ ភាគច្រើនរួមមានប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម សេដ្ឋកិច្ច​ត្រូវបានគេរំពឹងថានឹងកើនឡើងតិចតួចទេនៅក្នុង​ឆ្នាំ២០២៣ ធៀបទៅនឹងឆ្នាំ២០២២។ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកភាគច្រើនត្រូវបានគេព្យាករថានឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿននៅឆ្នាំ២០២៣ លើកលែងតែប្រទេសហ្វីជី ដែល​កំណើន​នឹង​ថម​ថយ​បន្តិច​វិញ​បន្ទាប់​មាន​ល្បឿនស្ទុះខ្លាំងនៅក្នុង​ឆ្នាំ២០២២។

នៅក្នុង​រយៈពេល​ជាងពីរទសវត្សរ៍កន្លងមកនេះ ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងកាន់តែមាន​ស្ថិរភាព ជាងសេដ្ឋកិច្ចនៅ​ក្នុងតំបន់ផ្សេងទៀត។ ជាលទ្ធផល ​កម្រិត​ភាព​ក្រីក្របាន​ធ្លាក់ចុះគំហុក ហើយ​ ​វិសមភាពស្រុតចុះជាងមុន​ផង​ដែរ ជា​ពិសេស​នៅ​ក្នុងមួយ​​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំរបស់​ប្រទេស​ទាំង​នេះ​ក្នុង​ដេញ​តាម​ឱ្យ​ទាន់​កម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅ​ក្នុង​បណ្តា​សេដ្ឋកិច្ចជឿនលឿន បាននៅ​ទ្រឹង​មួយ​កន្លែងនៅ​ក្នុងប៉ុន្មានឆ្នាំនេះ ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​កំណើនផលិតភាព និងល្បឿននៃកំណែទម្រង់រចនាសម្ព័ន្ធ។ ការដោះស្រាយ “គម្លាតកំណែទម្រង់” សំខាន់ៗ ជាពិសេសផ្នែក​សេវាកម្ម អាចនឹងពង្រីកឥទ្ធិពលនៃបដិវត្តន៍ឌីជីថល និងជំរុញផលិតភាពទៅមុខ​នៅ​ក្នុងវិស័យនានា ចាប់​តាំង​ពី​វិស័យលក់រាយ និងហិរញ្ញវត្ថុ រហូតដល់ការអប់រំ និងសុខភាព។

សេដ្ឋកិច្ចនៃតំបន់ក៏ត្រូវតែទប់ទល់នឹងបញ្ហាប្រឈមសំខាន់ៗចំនួនបីផងដែរ ​ខណៈដែលអ្នកធ្វើ​គោលនយោបាយចាត់វិធានការ​ដើម្បីរក្សាស្ថិរភាព​ និងពន្លឿនកំណើនសេដ្ឋកិច្ចក្រោយសម័យកូវីដ-១៩។ ការ​កើន​ឡើងនៃ​ភាពតានតឹងរវាងដៃគូពាណិជ្ជកម្មធំ​ៗនឹងប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យានៅទូទាំងតំបន់។ ការកើនឡើងយ៉ាងរហ័សនូវជនជរា​ក្នុង​បណ្តាប្រទេសេដ្ឋកិច្ចធំៗមួយចំនួនក្នុង​តំបន់​អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ស្តែងឱ្យឃើញពីបញ្ហាប្រឈម និងហានិភ័យថ្មី​ជាមួយនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច សមតុល្យសារពើពន្ធ និងសុខភាព។ ជាចុងក្រោយ តំបន់នេះត្រូវប្រឈមមុខនឹងហានិភ័យអាកាសធាតុ ជាពិសេសមួយផ្នែកដោយសារតែមាន​ដង់ស៊ីតេប្រជាជន និងសកម្មភាពសេដ្ឋកិច្ចខ្ពស់​នៅតាមតំបន់​ឆ្នេរសមុទ្ររបស់ខ្លួន។

លោក អាយឌីត្យា ម៉ាទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់នៃ​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថាដូច្នេះថា៖

“ចរន្ត​បដិសកលភាវូបនីយកម្ម, ភាពជរា និង​ការ​ប្រែប្រួល​អាកាសធាតុ កំពុងបង្កភាពអាប់អួរដល់​ទស្សនាទាន​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​ទទួល​បាន​វឌ្ឍនភាពតាមរយៈការធ្វើពាណិជ្ជកម្ម ប៉ុន្តែ​ក៏​មាន​ចំនួន​មនុស្ស​ចាស់​កើន​ឡើង​លឿន​ដែរ។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែអាចពង្រឹងកំណើន​ឱ្យ​មានភាពរឹងមាំបាន តាម​រយៈការជំរុញ​ពាណិជ្ជ​កម្មថែម​ទៀត, ការ​ដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ និង​ការ​បង្កើន​ភាព​ធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ