ចង់សម្រេចក្ដីស្រមៃក្លាយជាសហគ្រិនម្ហូបអាហារ កុំភ្លេចផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ

ភ្នំពេញ ៖ អាចនិយាយបានថា ជាដំណឹងល្អសម្រាប់បងប្អូនដែលមានជំនាញផ្នែកចម្អិនម្ហូបអាហារ និងប៉ងប្រាថ្នាក្លាយខ្លួនជាសហគ្រិនលើផ្នែក និងជំនាញជាចុងភៅដាំស្ល ប៉ុន្តែខ្វះលទ្ធភាពក្នុងការបើកហាង ឬស្តង់ដើម្បីលក់នោះ អាចចាប់ផ្តើមតាមក្ដីស្រមៃរបស់ខ្លួនបានជាមួយផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលមានរៀបចំបណ្តុំតូបលក់ម្ហូបអាហារយ៉ាងសម្បូរបែប ធំទូលាយ ស្ថិតនៅក្នុងតំបន់ Food Zone ប្រមូលផ្តុំទៅដោយអតិថិជនមានស្រាប់ដែលអាជីវករសរុបប្រមាណ ១ ០០០នាក់ រួមជាមួយនឹងអតិថិជនមកពីខាងក្រៅរាប់ពាន់នាក់នៅក្នុងមួយថ្ងៃៗ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះ បានចាប់ដំណើរការក្នុងដំណាក់កាលដំបូង ដោយក្នុងនោះមានតូបលក់ទំនិញគ្រប់ប្រភេទប្រមាណ ១ ០០០តូប រួមជាមួយនឹងផ្សារលក់បន្លែ ត្រី សាច់ ផងដែរ ហើយក៏មានតូបលក់ម្ហូបអាហារ និងភេសជ្ជៈមួយចំនួនផងដែរ។

លោកបានបន្តថា ៖

“ពេលនេះ នៅក្នុងផ្សាររបស់យើងមានតូបលក់ម្ហូបអាហារ និងភេសជ្ជៈមួយចំនួន ដែលកំពុងបើកដំណើរការ និងបំពេញតម្រូវការរបស់អតិថិជនដែលមានស្រាប់ជាអាជីវករក្នុងផ្សារ និងអតិថិជនដែលជាអ្នកឆ្លងកាត់ ជាពិសេសបងប្អូនបម្រើការងារនៅរោងចក្រនៅក្នុងតំបន់ ខណៈដែលនៅក្នុងខណ្ឌសែនសុខ មានរំហូរប្រជាជនចូលមករស់នៅកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ”

លោកបានមានប្រសាសន៍បន្តថា ៖

“ដើម្បីផ្គត់ផ្គង់តម្រូវការផ្នែកម្ហូបអាហារ គណៈគ្រប់គ្រងផ្សារបានសិក្សា និងរៀបចំបង្កើតជាតំបន់ម្ហូបអាហារដែលមានឈ្មោះថា Foods Zone ស្ថិតនៅកណ្តាលផ្សារតែម្ដង ដែលការរៀបចំនេះក៏ជាការផ្តល់ឱកាសដល់បណ្តាបងប្អូនដែលមានជំនាញផ្នែកដាំស្ល និងចង់បង្កើតអាជីវកម្ម អភិវឌ្ឍខ្លួនក្លាយជាសហគ្រិនផ្នែកម្ហូបអាហារ ប៉ុន្តែមិនមានលទ្ធភាពបង្កើតហាង ឬជួលទីតាំងនៅខាងក្រៅដែលមានតម្លៃថ្លៃនោះ អាចចូលមកកាន់ Food Zone បាន ដោយផ្សាររបស់យើងមានរៀបចំរចនាតូបសម្រាប់លក់ម្ហូបអាហាររួចជាស្រេច រួមជាមួយនឹងការរៀបចំបណ្តាញទឹកស្អាត និងអគ្គិសនីយ៉ាងគ្រប់គ្រាន់ ២៤ម៉ោង លើ ២៤ម៉ោង ជាមួយនឹងការផ្តល់ជូននូវតម្លៃជួលតូបយ៉ាងសមរម្យបំផុត”

ជាមួយគ្នានេះ លោក សោម កែវម៉ាលីដា ក៏បានប្រាប់ឱ្យដឹងផងដែរថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្រៅពីក្លាយជាមណ្ឌលលក់ទំនិញបោះដុំយ៉ាងសម្បូរបែប  ក៏ជាទីកន្លែងដែលសម្បូរទៅដោយមុខម្ហូបអាហារ ភេសជ្ជៈចម្រុះ ដែលមានរសជាតិឆ្ងាញ់ៗជាច្រើនមុខ មានអនាម័យខ្ពស់ ជាមួយនឹងតម្លៃសមរម្យ ប្រៀបបានទៅនឹងសហគមន៍អាហារយ៉ាងដូច្នោះ ហើយកាន់តែពិសេសជាងនេះ គឺគ្រប់អតិថិជនអាចជ្រើសរើសទីតាំងអង្គុយទទួលទានអាហារយ៉ាងរីករាយនៅតាមទីកន្លែងដែលខ្លួនចង់បាន។ ដោយឡែក សម្រាប់ម្ចាស់អាជីវកម្មដែលជាសហគ្រិនមុខម្ហូបអាហារមិនចាំបាច់ចំណាយធនធានច្រើនក្នុងការជួលទីតាំងខាងក្រៅសម្រាប់បើកហាងនោះដែរ ហើយក៏មិនចាំបាច់មានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងគ្មានអតិថិជនទិញនោះឡើយ ដោយហេតុថា​ ក្រៅពីអតិថិជនដែលមានស្រាប់ប្រមាណ ១ ០០០នាក់(អាជីវករជាម្ចាស់តូបក្នុងផ្សារ) ក៏មានអតិថិជនមកពីខាងក្រៅ ព្រមគ្នាជាមួយនឹងអតិថិជនមានស្រាប់ដែលជាអ្នកបម្រើការងារនៅតាមបណ្តារោងចក្រក្នុងតំបន់មិនតិចជាង១ម៉ឺននាក់នោះដែរ។

និយាយជារួម វត្តមានផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្រៅពីជាមណ្ឌលផ្គត់ផ្គង់ផលិតផលចម្រុះ រួមទាំង បន្លែ ត្រីសាច់ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃនោះ ផ្សារមួយនេះក៏បានចូលរួមបំពេញក្ដីប្រាថ្នារបស់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្មមុខម្ហូបអាហារយ៉ាងទូលំទូលាយ ខណៈដែលគណៈគ្រប់គ្រងផ្សារបានរៀបគម្រោងបង្កើតព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធទៅនឹងមុខម្ហូប ចំណីអាហារ តាមរយៈការធ្វើពិព័រណ៍ និងការប្រគំដូរ្យតន្ត្រីផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ