ការកើនឡើងខ្ពស់ពេកនៃវិស័យ​អចលនទ្រព្យក្នុងឆ្នាំ២០១៩ បាន​បន្សល់ទុក​នូ​វវិបត្តិមកដល់បច្ចុប្បន្ន​

ភ្នំពេញ ៖ កាលពីមុន​វិបត្តិកូវីដ១៩ ជាពិសេស​ដើមឆ្នាំ២០១៩  វិស័យ​អចលនទ្រព្យ​ក្នុ​ងប្រទេស​កម្ពុជា​មានការកើនឡើង​ខ្ពស់​ខ្លាំង​រហូតដល់ចំណុ​ចកំពូល ​និងជា​ចំណុច​ដែល​គួរប្រុង​ប្រយ័ត្ន​ ហើយការ​កើនឡើង​ខ្ពស់​ពេក​នៃវិស័យ​អច​ល​ន​ទ្រ​ព្យ​ក្នុ​ងអំឡុងពេលនោះដែរបានបន្សល់ទុក​នូវ​វិបត្តិនេះ​មកដល់បច្ចុប្បន្ននេះ។

លោក​បណ្ឌិត ​គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យ​សភាកម្ពុជា​បានមានប្រសាសន៍ថា​ ការ​កើនឡើង​នៃតម្រូវការ​ខ្ពស់​នៅក្នុ​ងឆ្នាំ​២០១៩​ ដោយ​មានកត្តា​ចំនួន​៤ ក្នុងនោះ ទី១ ផលចំណេញខ្ពស់​ធ្វើឱ្យមនុស្ស​វិនិ​យោគ​លើវិស័យ​នេះច្រើន។ កត្តាទី​២ ហាង​ឆេង​ខ្ពស់​ ៖ ហាង​ឆេងនេះ​គឺសំដៅលើ​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់​ និង​មាន​ទីផ្សារ​ខ្ពស់។ កាលពីមុនប្រជាពលរដ្ឋ​កម្ពុជា​មិនសូវ​មានអ្នកទិញផ្ទះ​ដើម្បីទុក​ចំណេញ ​ឬវិនិយោ​គលើ​ផ្ទះទេ ភាគ​ច្រើន​គេវិនិយោគ​លើ​មាស​ ហើយកាលជំនាន់​នោះ​ទិញផ្ទះមកទុក​ក៏ពិបាកលក់​មិនដូច​មាស​ឡើយ ។

កត្តា​ទី​៣ ​គឺ​ហានិភ័យ​ទាប ៖​ កាលពីអំឡុង​ឆ្នាំ​២០១៩ អ្នកទិញផ្ទះភាគច្រើនមិនបានយកលុយ​របស់ខ្លួនផ្ទាល់ទៅទិញ​នោះ​ទេ គឺយក​លុយពីធនាគារ​ទៅទិញ ហើយនៅពេលណា​ចំណេញក៏​យកប្រាក់ចំណេញមកទុក ហើយបើខាត​ឱ្យ​ធនា​គា​រ​រ៉ាប់រងទៅពីព្រោះប្លង់ទុកនៅធនាគារស្រាប់ ។​ កត្តា​សំខាន់មួយទៀត គឺការផ្ដល់​កម្ចីទិញផ្ទះ​មានរយៈពេល​វែង ជាក់​ស្ដែង​ធនាគារ​ដែលផ្ដល់​កម្ចីទិញផ្ទះបានផ្ដល់​រយៈ​ពេលដល់ទៅ​១០ឆ្នាំ ២០​ឆ្នាំ ដូច្នេះ​អ្នកទិញផ្ទះគាត់មិនសូវ​ព្រួយ​បារម្ភ ពី​ព្រោះថា​ប្រាក់ដែលបង់ទៅធនាគារ​ក៏​ក្នុងកម្រិតទាបដែរ ។ កត្តាទាំង​នេះបានជំរុញឱ្យ​សន្ទុះនៃការទិញ​ផ្ទះ​ ឬអ​ច​ល​ន​ទ្រ​ព្យ​​ផ្សេងទៀត​កើនឡើង​ខ្ពស់។

លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​បន្តថា​ ៖

“នៅពេល​ចូលមកដល់​វិបត្តិកូវីដ​១៩​​ ពលរដ្ឋជាច្រើនបាន​បាត់បង់ប្រាក់ចំណូល ហើយនៅ​ពេល​បាត់​​ប្រាក់ចំណូល​ ក៏ចាប់ផ្ដើម​ប្រើយុទ្ធសាស្ត្រ​របស់គ្រូជោគជ័យ​មួយចំនួនមកប្រើ​។ អ្នកទិញអចលនទ្រព្យ​កាល​ក្នុងពេលនោះគឺមានពីរ គឺទិញ​ដើម្បីស្នាក់នៅ និងទិញដើម្បី​វិនិយោគ ហើយអ្នកដែលទិញផ្ទះ ឬអចលនទ្រព្យ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ដូចជា​ទិញផ្ទះដើម្បីស្នាក់​នៅមិនសូវ​ជា​មានបញ្ហា​ទេ តែសម្រាប់អ្នកទិញ​ដើម្បី​វិនិយោគ​ចាប់​ផ្ដើម​មាន​បញ្ហា​ច្រើន។”

លោកបណ្ឌិត​បន្ថែមថា ការទិញផ្ទះ​ដើម្បីវិនិយោគ​ក្នុងឆ្នាំ​២០១៩ គឺជាការ​វិនិយោគខាត ពីព្រោះ​ក្នុ​ងសម័យ​នោះ​ អ្នក​ណា​​ក៏ទិញផ្ទះ​ហើយអ្នកទិញផ្ទះវិនិយោគក៏មានចំនួន​ច្រើន ។ យ៉ាងណាក្ដី​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែន​ដីន​គ​រូប​​ណីយកម្ម​ និងសំណង់​បានបង្ហាញថា ​ក្នុងមួយឆ្នាំ​កម្ពុជា​មានតម្រូវការ​លំនៅឋានប្រមាណ៥ម៉ឺន​ខ្នង​ ប៉ុន្តែ​បរិមាណនេះ​ មិនមែនជា​តម្រូវការ​ជាក់ស្ដែងទេ គឺ​ជា​តម្រូវការ​សម្រាប់​វិនិយោគ ពីព្រោះថាបុគ្គល​មួយរូប បានទិញផ្ទះ​៣ល្វែង ទៅ​៥​ល្វែង ខ្លះច្រើនជាង​នេះ ដើម្បីទុកលក់​យកចំណេញ ។ សកម្មភាពបែបនេះកាន់តែច្រើន​ធ្វើឱ្យ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កាន់​តែពង្រីកគម្រោង​ធ្វើឱ្យការផ្គត់ផ្គង់​លើ​សតម្រូវការ ។

លោកបណ្ឌិត​បញ្ជាក់ថា ដោយសារតែ​សកម្មភាព​នៃ​ការ​វិនិយោគលើ​អចលនទ្រព្យ​កាលមុននោះ មានកំណើនកាន់តែ​ខ្លាំង ធ្វើឱ្យ​អ្នក​ប្រកបរបរ​ក្នុងវិស័យ​ផ្សេង​ដូចជា​សហគ្រិនខ្នាតតូច ​និងមធ្យម​ងាកទៅ​វិនិយោគ​លើអចលនទ្រព្យ​វិញ ដើ​ម្បី​​​​ប្រាក់ចំណេញលឿន​ ជាក់ស្ដែង​អ្នកផលិតទឹកត្រី ទឹកស៊ីអ៊ីវ បន្ថយកា​រផលិតរបស់ខ្លួន​ងាកទៅវិនិយោគ​អច​ល​ន​ទ្រព្យ​ ដែល​ហៅថា​ជាការ​បំបែកទីផ្សារ​ក្នុង​វិស័យ​ផ្សេង ។​

ក្រលេកមកមើលស្ថានភាព​នៃវិស័យ​អចលនទ្រព្យនៅក្នុងប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន​នេះ ​ហាក់​មានភាពកាន់តែ​ពិបាក ដោយអតិថិជន​ ពលរដ្ឋ​ទិញគម្រោង​ផ្ទះ គម្រោង​ដីឡូត៍ និងគម្រោង​ផ្សារ​ជាដើម​ បាននាំគ្នាចេញមុខ​តវ៉ា ខណៈ​បង់​លុយគ្រប់​ចំនួន​ហើយ​ តែមិនទាន់​ទទួលបាន​ដី ផ្ទះឬផ្សារដែលខ្លួនបានទិញ ។ អ្វីដែលពិសេស​សកម្មភាពសាងសង់​គម្រោង​ដែលពលរដ្ឋ​បានទិញ​នោះ ក៏មិនទាន់​ឃើញ​លេច​ចេញជារូប​រាង​នៅឡើយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង