ព្រះសីហនុ ៖ មន្រ្ដីជាន់ខ្ពស់កំពង់ផែក្រុងព្រះសីហនុបានអះអាងថា កម្ពុជានឹងចាប់ផ្តើមសាងសង់ពង្រីកបន្ថែមកំពង់ផែក្រុងព្រះសីហនុជាដំណាក់ៗកាល ចាប់ពីឆ្នាំ២០២២តទៅ ដែលនឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមសមុទ្រមានតម្លៃចុះថោកជាងមុន។

អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម លូ គឹមឈន់ បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែក្រុងព្រះសីហនុបច្ចុប្បន្ននេះអាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានត្រឹម ១៨ ទៅ១៩ ភាគរយប៉ុណ្ណោះ ដោយសារតែវិសាលភាពនៅមានកម្រិត មិនអាចទទួលនាវាធុនធំបាន ដោយក្នុងចំណោមនាវា ១០០ គ្រឿង អាចចូលកំពង់ផែបាន ១៨ ឬ ១៩ ហើយនៅសល់ ៨១ ទៀតចូលមិនបាន។

ឯកឧត្ដមប្រតិភូបានបន្ដថា ៖
«ឥឡូវនេះ យើងមានថវិកាកម្ចីជាង ២០០លាន ពីជប៉ុន និងបានគូរប្លង់រួចរាល់អស់ហើយ ដោយរៀបចំឯកសារដេញថ្លៃបណ្ដើរៗ ដើម្បីចុងឆ្នាំ២០២២ខាងមុខ ចាប់ផ្ដើមសាងសង់ និងសាងសង់រួចនៅដើមឆ្នាំ២០២៥ ដែលនេះគឺជាជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក -១៤ម៉ែត្រកន្លះហើយនឹងអាចពេលនោះកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់៤០០កុងតឺន័រ អាចចូលកំពង់ផែបាន»

ឯកឧត្ដមបានមានប្រសាសន៍បញ្ជាក់ថា ៖
«បច្ចុប្បន្ននេះ កប៉ាល់អាចចូលកំពង់ផែបានត្រឹមសមត្ថភាពផ្ទុកត្រឹម ១ ៥០០ កុងតឺន័រទេ ប៉ុន្ដែនៅពេលដែលសាងសង់រួច ពេលនោះកប៉ាល់ ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាចចូលផែបាន។ ដូច្នេះយើងមើលតារាងកប៉ាល់ក្នុងតំបន់ទៅយើងឃើញថា ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាចចូលផែយើងបាន។ បើ៩៣ភាគរយអាចចូលផែយើងបាន ធ្វើឱ្យវិស័យដឹកជញ្ជូនចុះថោកបាន។ បើតាមការនិទស្សន៍ឱ្យដឹងថា បើយើងធ្វើហ្នឹរួចហើយ វិស័យដឹកជញ្ជូនតាមសមុទ្រអាចចុះ២០០ដុល្លារ ក្នុង១កុងតឺន័រ ហើយបើ២០០ដុល្លារក្នុង១កុងតឺន័រ ដូចផែកំពង់ផែ លើកទៅដាក់នៅរាជធានីភ្នំពេញអីចឹង»
បើតាមឯកឧត្ដម លូ គឹមឈន់ កត្តាសិក្សាមានសូចនាករចំនួនពីរ គឺមួយ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធភាពហិរញ្ញវត្ថុ គឺប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ប្រសិទ្ធភាពហិរញ្ញវត្ថុក៏ខ្ពស់ដែរ ដែលយើងធ្វើផែជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤មែត្រកន្លះ។ ចំពោះជំហានទី១ នឹងសាងសង់រួចហើយនៅឆ្នាំ២០២៥ ហើយសម្រាប់ការចំណាយថវិកាក្នុងជំហានទី១ និងទី២ អស់ប្រមាណជាង៤០០លានដុល្លារ។
ឯកឧត្ដមអគ្គនាយកកំពង់ផែ បានឱ្យដឹងទៀតថា តាមគម្រោងផែនការខាងលើ នេះជាភារកិច្ចធំធេងដែលកំពង់ផែប្ដេជ្ញាចិត្តខិតខំបម្រើ ប្រទេសជាតិ ដោយជំហានទី១ យើងបានពេញក្នុងតំបន់អាស៊ី ជំហានទី២ យើងបានសម្រេចសម្រាប់ទៅដល់សហរដ្ឋអាមេរិក និងអឺរ៉ុប បាន៨០ភាគរយ និងជំហានទី៣ សម្រេចទៅអាមេរិក និងអឺរ៉ុបឱ្យបាន១០០ភាគរយ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសនៅក្នុងតំបន់។
ឯកឧត្ដមបានមានប្រសាសន៍ថា៖
«ផែនការនៅ២០២៥-២០៣០នេះគឺយើងសន្និដ្ឋានថា យើងសិក្សាពីបរិមាណកុងតឺន័រផង ពីជម្រៅទឹកនៃកប៉ាល់ដែលដើរក្នុងពិភពលោកផងគឺប្រហែលជា ២០២៨ ចាប់ផ្ដើម យើងអាចទៅដល់អាមេរិក ដោយមិនបាច់ឆ្លងកាត់ជាង៨០ភាគរយ (មិនបាច់ឆ្លងកាត់កំពង់ផែសិង្ហបុរី កំពង់ផែហុងកុងនោះទេ) ហើយឆ្នាំ២០៣០ យើងនឹងបានទៅដល់អឺរ៉ុប និងអាមេរិកស្ទើរ១០០ភាគរយ អត់ចាំបាច់ឆ្លងកាត់ប្រទេសគេទៀតនោះទេ»
ឯកឧត្ដម លូ គឹមឈន់ បានបញ្ជាក់ថា នៅពេលកម្ពុជាសាងសង់កំពង់ផែតាមផែនការរួច កម្ពុជាទាក់ទាញវិនិយោគិនមកវិនិយោគក្នុងស្រុកបានយ៉ាងងាយស្រួល ព្រោះ វិនិយោគិននាំវត្ថុធាតុដើមចូលមកកម្ពុជាមិនចាំបាច់ឆ្លងកាត់ប្រទេសណាទៀតនោះទេ ដែលចំណេញទាំងលុយ ចំណេញទាំងពេលវេលាថែមទៀត។ នៅពេលយើងសម្រេចបានជំហានទី២ និងទី៣ គឺជាឱកាសល្អមួយទៀតគឺខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចគំរូពហុបំណង កំពង់ផែយើងមានមុខមាត់ និងធ្វើការផ្លាស់ប្ដូរដូចកំពង់ផែនៅជុំវិញយើង និងក្នុងតំបន់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content