ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំកម្មវិធី សាទរជីវិតជាមួយ​ FWD Time to Play ដើម្បីគាំ​ទ្រ​ឱ្យ​អតិថិជន និង​ក្រុម​គ្រួ​សារកម្ពុជា​កាន់​តែ​ច្រើន​រស់​នៅ​ដោយ​ភាព​រីក​រាយ​

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ FWD Cambodia បានរៀ​បចំកម្មវិធី «សាទរជីវិតជាមួយ FWD Time to Play​»​​​ នៅសណ្ឋាគារ Sun and Moon Riverside ដែលកម្មវិធី​នេះ​ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ពីអតិថិជន​ ​គណៈគ្រប់គ្រង និង​ក្រុម​ការ​ងារ​របស់​ក្រុមហ៊ុន។

កម្មវិធីនេះប្រារព្ធឡើងដើម្បី​បង្ហាញជូន​​នូវយុទ្ធនាការទីផ្សារ​ថ្មី​មួយ​​​មាន​ឈ្មោះថា​ FWD Time to Play ដែលកំពុង​ទទួល​បាន​ប្រជា​ប្រិយភាព​ខ្លាំង​នៅ​បណ្ដា​ទី​ផ្សារ​នានា​របស់​ក្រុម​ហ៊ុន​ FWD​ នៅក្នុង​តំបន់​អាស៊ី​។​ បន្ថែម​ពី​ការ​នាំ​យក​យុទ្ធនា​ការ​នេះ​មក​កម្ពុជា​ កម្មវិធី​នេះ​ក៏​ជា​វេទិកា​សំខាន់​មួយ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ និង​ស្វែង​យល់​បន្ថែម​អំពី​តម្រូវ​ការ​នៃការ​ការ​ពារ​ហិរញ្ញ​វត្ថុ​ដែល​ក្រុម​គ្រួ​សារ​កម្ពុជា​ត្រូវ​ការ​ផ​ងដែរ​។​

ថ្លែង​ក្នុង​សុន្ទរ​កថា​ស្វាគមន៍​បើក​កម្មវិធី​ លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមានប្រសាសន៍ថា៖​ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​​ជូន​ចំពោះ​​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី អ្នក​នាង​ កញ្ញា​ ​ភ្ញៀវ​កិ​ត្តិយស​ទាំង​អស់​ ដែល​បាន​ផ្ដល់​ទំនុក​ចិត្តដល់​ក្រុម​ហ៊ុន​ FWD Cambodia​ ហើយ​ខ្ញុំ​សូម​ជម្រាប​ជូន​​​ថា​នេះទើប​តែ​ជា​ការ​ចាប់​ផ្ដើម​របស់​យើង​ទេ​ ហើយ​យើង​ខ្ញុំ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ផ្ដល់​ជូន​ការ​ការ​ពារ​ដ៏​ល្អ​បំផុត​ជូន​ដល់​លោក​ លោក​ស្រី  ក្រុម​គ្រួ​សារ​ ព្រម​ទាំង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​លោក​ លោក​ស្រីផង​ដែរ​ ដូច​ដែល​​យើង​បាន​ធ្វើ​ចំពោះ​អតិថិជន​ច្រើន​ជាង​ ១៣​ លាន​នាក់​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​។​»​ លោក​ គង់ហ៊ុយ​ បាន​ថ្លែង​ប្រាប់​ផង​ដែរ​អំពី​ផែន​ការ​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​ផ្ដល់​ជូន​នូវ​កម្មវិធីកាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជនរបស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០២៤​ នេះ​​ដែល​រួម​មាន​ដូច​ជា​៖​

  • ការ​បង្កើត​នូវ​ផលិត​ផល​ដែល​ផ្ដល់​ការ​ការ​ពារ​កាន់​តែ​ខ្ពស់​ និង​គុណប្រយោជន៍​កាន់​តែ​សម្បូរ​បែប​ស្រប​តាម​តម្រូវ​ការ​របស់​អតិថិជន​
  • ការ​បង្កើត​​កម្មវិធី​រត់​កម្សាន្ត​ដើម្បី​សុខភាព​ដែល​នឹង​បើក​ឱ្យ​អតិថិជន​​ចូល​រួម​ដោយ​រីក​រាយ​
  • ការ​ប្រគុំ​តន្ត្រី​ដើម្បី​អប​អរ​ខួប​ ៣​ ឆ្នាំ​ ជាមួយ​នឹង​ឱកាស​សម្រាប់​អតិថិជន​​ចូលរួម​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ធ្វើ​ការ​បង្ហាញ​ពី​អាជីវ​កម្ម​ ឬ​ផលិត​ផល​ដែល​អតិថិជនមាន​ទៅ​កាន់​អតិថិជន​ផ្សេងទៀត​​

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ កញ្ញា​ ទិន​ កញ្ញា​​ នាយិកា​គ្រប់​គ្រង​នាយក​ដ្ឋាន​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន​ FWD Cambodia​ បាន​ចែក​រំលែក​អំពី​គោលបំណង​នៃ​យុទ្ធ​នាការ​​ FWD Time to Play​ ថា​៖​​ «​យុទ្ធនា​ការ​ FWD Time to Play មាន​គោលដៅ​ជំរុញ​ឱ្យ​យើង​មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃ​ដែល​យើង​មាន​ដោយ​មិនរង់​ចាំពេល​ណា​ឡើយ​ ពោល​គឺនៅ​ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង​។​ យើង​ចង់លើក​ទឹក​ចិត្ត​​ឱ្យ​បុគ្គល​គ្រប់​រូប​មាន​ភាព​ក្លា​ហាន​ចាប់​យក​ក្ដី​ស្រមៃ​របស់​ខ្លួន​ដោយ​ផ្តោត​លើ​ពេល​វេលា​សំខាន់​ៗ​ពីរ​គឺ​ពេលថ្ងៃ​រះ​​ និង​ពេល​ថ្ងៃលិច​​ ដើម្បី​ឱ្យ​បុគ្គល​ម្នាក់​ៗ​អាច​​សម្រេច​បាន​នូវ​ក្ដី​ប្រាថ្នា និង​រស់​នៅ​ប្រ​កប​ដោយ​ភាព​រីក​រាយ​ជា​រៀង​រាល់​ថ្ងៃ។​»​

ក្រុម​ហ៊ុន​ FWD Cambodia គឺជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​បែប​ឌីជីថល​ដែលមាន​ទស្សនវិស័យ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​បទពិសោធន៍​ថ្មី​លើ​សេវា​ធានា​រ៉ាប់​រង​ជូន​ដល់​អតិថិជន​ និង​ក្រុម​គ្រួ​សារ​កម្ពុជា​។​ ក្រុម​ហ៊ុន​តែង​រៀប​ចំ​កម្មវិធី​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អតិថិជន​ អម​ដោយ​បច្ចេកវិទ្យា​ឌីជីថល​ដែល​សម្រួល​ដល់ការ​ផ្ដល់​សេវាកម្ម​អតិថិជន និង​គាំ​ទ្រ​ឲ្យ​អតិថិជន​រស់​នៅ​ដោយ​ភាព​រីក​រាយ។​

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 13 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ ២០២៣ ជាខួបគម្រប់ ១០ ឆ្នាំរបស់ក្រុមហ៊ុន FWD ក្នុងតំបន់អាស៊ី។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD Cambodia ចាប់ផ្ដើមប្រតិបត្តិការជាផ្លូវ​ការនៅខែ កញ្ញា ឆ្នាំ 2021 ហើយទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅឆ្នាំ 2021 ព្រមទាំងពាន​រង្វាន់​ជា​ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា»​​  ក្នុងឆ្នាំ 2023 ពី International Finance នៅចក្រភពអង់គ្លេស ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ