បាត់ដំបង ៖ ក្រុមហ៊ុន MISOTA មានឯកទេសក្នុងការកែច្នៃ និងចែកចាយផ្លែឈើសម្ងួត និងផលិតផលម្ហូបអាហារសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ ក្រោមការបង្កើតឡើងដោយប្តីប្រពន្ធជនជាតិខ្មែរក្នុងឆ្នាំ២០១៧ ដោយបានផ្តល់ឱកាសការងារដល់សហគមន៍មូលដ្ឋានក្នុងខេត្តបាត់ដំបង។ ការងារ និងសមិទ្ធិផលរបស់ក្រុមហ៊ុនបានទាក់ទាញម្ចាស់ជំនួយដែលចង់គាំទ្រក្រុមហ៊ុនឱ្យមានសមត្ថភាពនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងពង្រីកអាជីវកម្មនាពេលអនាគត។

លោក TAN Michel ដែលជាស្ថាបនិកក្រុមហ៊ុន MISOTA បានមានប្រសាសន៍ឱ្យដឹងថា លោកមានបំណងចង់ផ្សព្វផ្សាយផលិតផលខ្មែរ ខណៈដែលក្រុមហ៊ុនមានជំនាញក្នុងវិស័យកែច្នៃនៅក្នុងប្រទេសមានមិនច្រើននោះទេ។ គោលដៅរបស់ក្រុមហ៊ុនគឺធ្វើឱ្យពិភពលោកស្គាល់ផ្លែឈើសម្ងួតរបស់កម្ពុជា។

លោក TAN Michel បានមានប្រសាសន៍ថា ៖
“ហេតុផលដែលខ្ញុំបង្កើតរោងចក្រកែច្នៃដំណាប់ផ្លែឈើនេះ ទី១ គឺខ្ញុំចង់លើកកម្ពស់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា និងដើម្បីជួយដល់កសិករដែលពិបាករកទីផ្សារឱ្យកសិផលរបស់ពួកគេ។ បច្ចុប្បន្នឈ្មួញជាអ្នកកំណត់តម្លៃកសិផល ហើយកសិករពិតជាមានការលំបាកណាស់ក្នុងការលក់ដូរ។ ទី២ ចង់លើកកម្ពស់ផលិតផលខ្មែរ ដោយសារនៅប្រទេសយើងសំបូរផ្លែឈើណាស់ តែមិនមានរោងចក្រកែច្នៃផ្លែឈើច្រើននោះទេ។ ហើយអ្វីដែលខ្ញុំខិតខំធ្វើគឺដើម្បីនាំផលិតផលខ្មែរដែលមានស្តង់ដារទៅកាន់បរទេស ដើម្បីឱ្យគេស្គាល់ផលិតផលខ្មែរ និងដើម្បីមោទនភាពប្រទេសយើងផងដែរ”

លោកបន្តថា ៖
“ការនាំផលិតផលខ្មែរទៅកាន់បរទេសគឺជារឿងពិបាក ប្រសិនជាផលិតផលមិនមានស្តង់ដារ យើងនឹងពិបាកប្រកួតប្រជែងជាមួយបរទេសណាស់។ ផលិតផលយើងបានទទួល GMP HACCP ហើយថ្មីៗនេះក្រុមហ៊ុនខ្ញុំទើបតែទទួលបានស្តង់ដារ ISO 22000 និង ISO 9001”
លោកបញ្ជាក់ទៀតថា ៖
“ផ្លែឈើស្រស់ និងផ្លែឈើសម្ងួតខុសគ្នាត្រង់ ផ្លែឈើស្រស់យើងត្រូវយកទៅជាមួយកាំបិត ហើយការរក្សាទុកនៅពេលធ្វើដំណើរមិនសូវយូរ។ សម្រាប់ផ្លែឈើសម្ងួតយើងអាចយកទៅកាន់គ្រប់ទីកន្លែង ហើយម្យ៉ាងទៀតផ្លែឈើសម្ងួតអាចរក្សានូវវីតាមីន គុណភាព រសជាតិ គឺមិនផ្លាស់ប្តូរច្រើន។ ជាមួយគ្នានេះ ខ្ញុំពិតជាអរគុណដល់ HARVEST II ដែលតែងតែគាំទ្រក្រុមហ៊ុនរបស់ខ្ញុំនាពេលកន្លងមក។ គម្រោងមួយនេះបានជួយច្រើនយ៉ាងដល់ក្រុមហ៊ុនដែលមានដូចជា៖ សម្ភារៈ បច្ចេកទេស ផ្សារភ្ជាប់ក្រុមហ៊ុនខ្ញុំជាមួយប្រជាកសិករ និងបានជួយតម្រង់ទិសដល់ប្រជាកសិករពីរបៀបដាំដុះប្រកបដោយសុវត្ថិភាព និងការប្រើប្រាស់ជីគីមីឱ្យត្រូវតាមស្តង់ដារដែលគេបានកំណត់”
អ្នកស្រី អ៊ិត កល្យាណ អនុប្រធាន Party for Feed the Future Cambodia Harvest II បានមានប្រសាសន៍ថា សក្ដានុពលរបស់ MISOTA មិនត្រឹមតែមានម្ចាស់ក្រុមហ៊ុនដែលមានការតាំងចិត្តខ្ពស់ក្នុងការនាំយកផលិតផលខ្មែរទៅកាន់អន្តរជាតិតែប៉ុណ្ណោះទេ ប្តីប្រពន្ធមួយគូដែលមកពីប្រទេសបារាំងនេះមានចិត្តស្មោះត្រង់ចង់ជួយដល់ប្រជាកសិករដែលកំពុងជួបបញ្ហាលើការធ្លាក់ថ្លៃរបស់កសិផល។ ដូច្នេះហើយទើបគម្រោងបានចាប់ដៃគូជាមួយ។
អ្នកស្រីបានបញ្ជាក់ថា ៖
“យើងជួយដល់ជីវកម្មមែន តែយើងក៏ប្រាកដថា យើងក៏បានជួយដល់ប្រជាកសិករ និងប្រជាជនដទៃផងដែរ ព្រោះគម្រោងយើងបានដាក់ចេញនូវផែនការបង្កើនការងារថ្មីទៅកាន់ក្រុមហ៊ុន MISOTA ហើយក្រុមហ៊ុនមួយនេះក៏ទទួលបានពិន្ទុល្អនៅលើផែនការមួយនេះ។ គម្រោងយើងក៏បានជួយផ្សារភ្ជាប់ក្រុមហ៊ុនមួយនេះទៅកាន់អ្នកបញ្ជាទិញអន្តរជាតិ ដូចជានៅប្រទេសអាមេរិក បារាំង និងនៅប្រទេសអឺរ៉ុបមួយចំនួនទៀត។ និយាយរួមទៅយើងព្យាយាមបំពេញចន្លោះខ្វះខាតរបស់គាត់ ប្រសិនជាទីផ្សារបរទេសដំណើរការមិនទាន់ល្អ គឺយើងជួយក្រុមហ៊ុនឱ្យមានទីផ្សារល្អក្នុងតំបន់”
អ្នកស្រីបានសង្កត់ធ្ងន់ថា រោងចក្រផលិតដំណាប់ផ្លែឈើមួយនេះល្អមែនទែន ព្រោះវាបានផ្តល់ការងារដល់មនុស្សជាច្រើន លើសពីនេះបានជួយដល់ប្រជាកសិករក្នុងខេត្តមួយនេះ ដោយពួកគាត់មិនត្រូវបានចំណាក់ស្រុកទៅប្រទេសដទៃ។
លោក ឡាយ ម៉ៅ ជាកសិករដាំដុះម្នាក់លក់ទៅឱ្យក្រុមហ៊ុន MISOTA បានលើកឡើងថា ទីផ្សាររបស់ម្នាស់មិនដែលមានភាពស្ថិតស្ថេរនោះទេ។ ពេលដែលម្នាស់សំបូរ លក់បានថោក តែពេលដែលម្នាស់មិនសូវមានលើទីផ្សារអាចលក់បានថ្លៃ។ លោកបានបន្តថា ៖
“ខ្ញុំបានស្គាល់ MISOTA នៅឆ្នាំ២០១៩ ហើយទិន្នផលរបស់ខ្ញុំទទួលបានតម្លៃល្អ និងស្ថិតស្ថេរ ព្រោះពួកខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនមួយនេះបានត្រឹមត្រូវ ហើយក្រុមហ៊ុននេះក៏បានណែនាំដល់ខ្ញុំពីរបៀបដាំដុះ វត្ថុធាតុដើម និងការប្រើប្រាស់ជីធម្មជាតិ ដើម្បីទទួលបានកសិផលប្រកបដោយគុណភាព៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content