“វិថីហិរញ្ញវត្ថុ” រដូវកាលទី៣ ប្រមូលផ្តុំតួអង្គសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេស

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ក្រោមប្រធានបទ៖ ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott, រាជធានីភ្នំពេញ

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នឹងរួមចំណែកបង្កើនផលិតភាពអាជីវកម្មរបស់វិស័យឯកជន និងសេដ្ឋកិច្ច

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្តីពី «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ទៅកាន់ក្រុមហ៊ុន សហគ្រាស នាថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា រ៉េស៊ីដង់ ភ្នំពេញ

ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម កំណត់គោលដៅឈានឱ្យដល់ ២០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០

ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និង កម្ពុជាកាន់តែសកម្ម និងមានកំណើនរឹងមាំ ជាមួយនឹងគោលដៅឈានដល់ ២០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៣ ដែលត្រូវបានកំណត់ដោយមេដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ

ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ជាសក្ខីភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម

ក្រុមហ៊ុនវិនិយោគិនកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជា ឆ្នាំ២០២៥ ដោយរួមគ្នាដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើន ទាក់ទងនឹងសម្ភារៈបរិក្ខារ អគ្គិសនី គ្រឿងអេឡិចត្រូនិក សម្ភារៈសំណង់ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន

តំបន់សេដ្ឋកិច្ចពិសេស​​ទាំង ១៣​ ក្នុង​ខេត្ត​ស្វាយរៀង ​កំពុងក្លាយជាក្បាលម៉ាស៊ីន​​​ស្រូបយកការ​វិនិយោគ​ដ៏មានប្រសិទ្ធភាព​

តំបន់​សេដ្ឋកិច្ចពិសេស​នៅក្នុងខេត្ត​ស្វាយរៀង​ដែលកំពុងដំណើរការទាំង​១៣ ទីតាំង​ បាន និងកំពុងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការស្រូបទាញគម្រោងវិនិយោគ​ដ៏មានប្រសិទ្ធភាពខ្ពស់

ចិន ដាក់លក្ខខណ្ឌដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ លោក Trump ដើម្បីអាចបន្តអង្គុយចរចាពាណិជ្ជកម្មជាមួយគ្នាបាន

មេដឹកនាំចិន លោកប្រធានាធិបតី Xi Jinping កំពុងរៀបចំផែនការក្នុងការដាក់លក្ខខណ្ឌដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការដាក់សំពាធទៅលើប្រធានាធិបតីអាម៉េរិក Donald Trump ឱ្យដកខ្លួនចេញពីបញ្ហាឯករាជ្យភាពរបស់កោះតៃវ៉ាន់

អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់ ជាឱកាសសម្រាប់កម្ពុជា

អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក អាណូ ដាក ដែលជាអ្នកជំនាញសេដ្ឋកិច្ចកសលបានអះអាងថា មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច

ក្រសួងទេសចរណ៍ រៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

ក្រសួងទេសចរណ៍ បានជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាបថា ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

បារាំង អាចនឹងប្រមូលកញ្ចប់លុយជាង ១០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយ

បារាំងនឹងប្រមូលកញ្ចប់លុយ១០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយជំនួសតំណែង Rafale និង Eurofighter

ADB និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ MSME នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃ នៅថ្ងៃទី ២៦-២៧ ខែកញ្ញា ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)នៅកម្ពុជារាប់រយឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចន្លោះពីពេលនេះដល់ឆ្នាំ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង