រាជរដ្ឋាភិបាលសម្រេច​បន្ត​អនុវត្ត​កម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ ​រយៈពេល២ឆ្នាំបន្ថែមទៀត

ភ្នំពេញ ៖ គិត​ត្រឹមចុងឆ្នាំ២០២៥នេះ កម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ បានផ្ដល់​អត្ថប្រយោជន៍ដ៏ធំធេង និងបានទាក់ទាញគម្រោងវិនិយោគ​ថ្មីៗ ជាពិសេសបានជំរុញឱ្យ​គម្រោង​ដែលជាប់គាំង​មានដំណើរការ​ឡើងវិញជាច្រើន​គម្រោង ដូច្នេះហើយ​ រាជរដ្ឋាភិបាលសម្រេចបន្ត​អនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​នេះក្នុងរយៈពេល​២ឆ្នាំ​ទៀត ពោលគឺរហូតដល់ដាច់ឆ្នាំ២០២៧ ។​

យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុ​​បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យបន្ត​អនុវត្ត​កម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ រយៈពេល​២ឆ្នាំទៀត រហូត​ដល់​ដំណាច់​ឆ្នាំ២០២៧ ដោយរក្សាវិធានការ​ដដែល និង​បន្ថែមទៀត​វិធានការ​ចំនួន៤ទៀត ១) រួមមានការ​សម្របសម្រួល និង​ជំរុញ​ការ​វិនិយោគក្នុងស្រុក ២) ការ​សម្របសម្រួល​បណ្ដុះបណ្ដាល​ជំនាញដល់​វិនិយោគិន ធុ​រ​ជន និយោជិត និងកម្មករ ៣) ជំរុញការ​ប្រើប្រាស់​កម្លាំងពលកម្មក្នុងស្រុក និង​ការផ្ទេរជំនាញ និងបច្ចេកវិទ្យា និង​៤) ជំរុញការ​ប្រើប្រាស់​ធាតុផ្សំ និងទំនិញ​ដែល​ផលិតក្នុងស្រុកនៅតាម​សហគ្រាស និងរោងចក្រ​ ក្នុង​ខេត្តព្រះ​សីហនុ ដោយសហការជាមួយ​ក្រសួងស្ថាប័ន មានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ ។​

ក្នុងគោលបំណងលើកទឹកចិត្ត​​ និង​ដើម្បីឱ្យប្រាកដប្រជាថា​ ក្រុមហ៊ុនដែល​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុមានដំណើរការ​ទៅដោយរលូន និងមិនមានបញ្ហាអ្វីនោះ​ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម​ហ៊ាន សាហ៊ីប ទីប្រឹក្សា​សម្ដេ​​ច​ធិប​តី​ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះពិនិត្យគម្រោង​វិនិយោគចំនួន​៥ នៅក្នុង​ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៨​លានដុល្លារអា​ម៉េរិក អាច​បង្កើតការងារ​បានជាង​ ១០០០​កន្លែង ។​

ឯកឧត្តម​បានមាន​ប្រសាសន៍ថា ការ​ចុះពិនិត្យ​នេះ មានគោលបំណង​តាមដាន និងជំរុញការ​អនុវត្ត​គម្រោង និងស្ដាប់ពីវឌ្ឍនភាព​នៃការអនុវត្ត​គម្រោង សំណូមពរ និង​បញ្ហា​ប្រឈម​នានាពីវិនិយោគិន​ដោយផ្ទាល់ ព្រមទាំងពិនិត្យលទ្ធភាពដោះស្រាយ ឬជួ​យសម្របសម្រួល​តាមភាពជាក់ស្ដែង ។ ការចុះពិនិត្យនេះដែរ ក៏ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើន ការផ្ទេរជំនាញ និងបច្ចេកវិទ្យាឱ្យបានទូលំទូលាយ និងការប្រើប្រាស់ធាតុផ្សំ ក៏ដូចជាទំនិញដែលផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រក្នុងខេត្តព្រះសីហនុ។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​២ឆ្នាំកន្លងមកនេះ តាមរយៈកម្មវិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសីហនុ មានគម្រោង​វិនិយោគចំនួន​ ៤១២គម្រោង ត្រូវ​បានទទួលការលើកទឹកចិត្ត​ពិសេសពីរាជរដ្ឋាភិបាល ជាមួយទុនវិនិយោគសរុបប្រមាណ ៧,៩៧ពាន់​លានដុល្លារអាម៉េរិក​ និង​អាច​បង្កើតការងារ​បានប្រមាណ ៥២ពាន់កន្លែង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC)

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖


Leave a Reply

Your email address will not be published.Required fields are marked *