ប៉ង់តាហ្គោន វិនិយោគជាង ១២ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះចម្បាំង F-35 ជិត៣០០គ្រឿងបន្ថែមទៀត

មន្ទីរប៉ង់តាហ្គោន បានប្រកាសផ្តល់កុងត្រាជាផ្លូវការមួយក្នុងទំហំប្រមាណជា ១២,៥ពាន់លានដុល្លារអាម៉េរិក ទៅឲ្យកម្មវិធី Joint Strike Fighters​ (JSF) ដើម្បីអាចផលិតយន្តហោះចម្បាំងជំនាន់ទី៥របស់អាម៉េរិក យ៉ាងហោចណាស់ជិត៣០០គ្រឿងបន្ថែមទៀត

គម្រោងវិនិយោគចំនួន១៧ មានទុនសរុបប្រមាណ ២៨០ លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍ពិសេស

រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ១៧ បន្ថែមទៀត ក្រោមទុន​វិនិយោគសរុបប្រមាណ ២៨០ លានដុល្លារ​អាម៉េរិក

ក្រសួង​ដែនដី ប្ដេជ្ញា​ក្នុងការ​បញ្ចប់ទាំង​ស្រុង​នូវ​សមរភូមិ​ចុះបញ្ជីដីធ្លី បញ្ចប់វិវាទដីធ្លី និង​បង្កើតបរិយាកាស​គ្មានវិវាទទូទាំង​ប្រទេស

ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានប្ដេជ្ញាជាថ្មីនូវការ​បញ្ចប់​ទាំង​ស្រុងនូវ​ការ​ចុះបញ្ជីដីធ្លី និង​វិវាទដីធ្លីនៅទូទាំង​ប្រទេស​កម្ពុជា

រ៉ូយ៉ាល់ ឌឹហឺស្ស បានទិញយកហ៊ុន១០០% របស់ ស៊ីជេ ជេលជីដាង ហ្វីដ ដើម្បីពង្រីកខ្លួន និងពង្រឹងជំហរនៅតំបន់អាស៊ី

ក្រុមហ៊ុនរ៉ូយ៉ាល់ ឌឹហឺស្ស បានទិញយក ស៊ីជេ ជេលជីដាង ហ្វីដ ដើម្បីពង្រីកខ្លួន និងពង្រឹងជំហរនៅតំបន់អាស៊ី ដែលនឹងផ្តល់លទ្ធភាពជាយុទ្ធសាស្រ្តទៅកាន់ប្រទេសកូរ៉េខាងត្បូង, ហ្វីលីពីន និងពង្រឹងការប្តេជ្ញាចិត្តចំពោះកសិករឯករាជ្យនៅទូទាំងតំបន់

គ្រោះរញ្ជួយដីនៅខេត្ត Cebu ប្រទេសហ្វីលីពីន បានឆក់យកជីវិតមនុស្សជាង ៥០នាក់ និងរងរបួសជាង ១៤០នាក់

ប្រភពព័ត៌មានពី CNA បានរាយការណ័៍ថា ចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ នៅភាគកណ្តាលនៃប្រទេសហ្វីលីពីនបន្តកើនឡើង ខណៈដែលក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នករងគ្រោះអាចនឹងកើនឡើងបន្ថែមទៀត

អេហ្ស៊ីប ត្រៀមស្វាគមន៍រោងចក្រនុយក្លេអ៊ែរលើកដំបូងក្រោមការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរដោយផ្ទាល់ពីរុស្ស៊ី

តាមផែនការក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ប្រទេសអេហ្ស៊ីបអាចនឹងមើលឃើញវត្តមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរជាលើកដំបូងខណៈដែលការដ្ឋានសំណង់កំពុងបន្តដំណើរការសាងសង់ដូចការគ្រោងទុក

ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកជាទម្រង់ឌីជីថលចាប់ពីថ្ងៃនេះតទៅ

ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) ទៀតទេ និងចាប់អនុវត្ត​ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ

ធនាគារ​ ADB បាន​បន្ថយការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​ ពី ៦,១% មក​នៅត្រឹម​ ៤,៩% ក្នុងឆ្នាំ២០២៥​

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ហៅកាត់ថា ADB បានទម្លាក់​ការព្យាករកំណើន​សេដ្ឋកិច្ច​កម្ពុជាសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់នៃការនាំចេញទៅកាន់ទីផ្សារអាម៉េរិកក្រោយការដាក់ពន្ធ១៩ភាគរយ

រយៈពេលជាង​ ១៤ឆ្នាំ ក្រុមហ៊ុនជប៉ុនដ៏ធំមួយបានដាក់ទុនវិនិយោគនៅកម្ពុជា​សរុប​ជាង ​៧២០លានុដល្លារអាម៉េរិក

គ្រាន់តែ​ក្រុមហ៊ុនតែមួយប៉ុណ្ណោះរបស់ជប៉ុន​ បានដាក់ទុនវិនិយោគនៅកម្ពុជា​រហូតដល់ជាង​៧២០លានដុល្លារអាម៉េរិក ក្នុងរយៈពេល​ជាង​១៤ឆ្នាំ

បក្សកុម្មុយនិស្តចិន នឹងរៀបចំកិច្ចប្រជុំពេញអង្គនៅខែតុលា ដើម្បីគូសបញ្ជាក់ប្លង់មេរយៈពេល ៥ឆ្នាំខាងមុខ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលជាស្ថាប័នកំពូលរបស់បក្សនឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទីបួនរបស់ខ្លួនចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ជាមួយនឹងការផ្តោតសំខាន់លើគម្រោងផែនការឆ្នាំ ២០២៦-២០៣០