ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF គឺជាស្ថាប័នរាជរដ្ឋាភិបាលមួយដែលបង្កើតឡើងសម្រាប់ចូលរួមជួយប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកក្រុមហ៊ុនឱ្យទទួលបានឱកាសបណ្ដុះបណ្ដាលជំនាញ សំដៅពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែប្រសើរ ដើម្បីឈានទៅទទួលបានប្រាក់ចំណូលខ្ពស់។ SDF ដើរតួនាទីជាអ្នកផ្គូផ្គងវិស័យឯកជនដែលមានតម្រូវការបុគ្គលិកជំនាញទៅនឹងបុគ្គលិកដែលកំពុងស្វែងរកការងារ ហើយបន្តសហការជាមួយនឹងវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ដោយចូលរួមជាថវិកាគាំទ្រដល់ដំណើរការបណ្ដុះបណ្ដាល។ ជាក់ស្ដែង អ្នកនាង ស៊ុក ភូ គឺជាសិក្ខាកាមម្នាក់ដែលចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ មានអាយុ ២៥ឆ្នាំ