អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ

បរទេស ៖ នៅថ្ងៃពុធសប្តាហ៍ទី៣ នៃខែធ្នូនេះ សភារបស់អាម៉េរិកបានសម្រេចអនុម័តកញ្ចប់ថវិកាដល់ទៅ៩០០ពាន់លានដុល្លារទៅឲ្យមន្ទីរប៉ង់តាហ្គោនសម្រាប់ចំណាយនៅក្នុងឆ្នាំ២០២៦។

នៅល្ងាចថ្ងៃដដែល The DefenseNews បានចេញផ្សាយដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏បានយល់ព្រម និងអនុម័តក្នុងការលក់កញ្ចប់សព្វាវុធដ៏ធំសម្បើមមួយទៅឲ្យកោះតៃវ៉ាន់ផងដែរក្នុងទំហំដល់ទៅជាង១០ពាន់លានដុល្លារ។ កញ្ចប់សព្វាវុធដែលអាចធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងនាពេលនេះ រួមមានទាំងមីស៊ីលចំងាយមធ្យម ព្រមទាំងដ្រូនប្រយុទ្ធមួយចំនួនផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ច្បាប់អនុញ្ញាតក្នុងវិស័យការពារជាតិឆ្នាំ២០២៦នេះ ត្រូវបានរដ្ឋសភាអនុម័តតាំងពីថ្ងៃទី១០ ខែធ្នូមកម្ល៉េះ ហើយពេលនេះឯកសារនឹងត្រូវប្រគល់ទៅឲ្យប្រធានាធិបតី Donald Trump ដើម្បីអាចចុះហត្ថលេខាជាផ្លូវការ។

សម្រាប់ខ្ទង់ចំណាយលើវិស័យការពារជាតិអាម៉េរិក ដែលបានអនុញ្ញាតក្នុងឆ្នាំនេះមានចំនួនប្រមាណជាង៨០០ពាន់លានដុល្លារ ច្រើនជាងអ្វីដែលមន្ទីរប៉ង់តាហ្គោនបានស្នើសុំកាលពីដើមឆ្នាំ។ មូលនិធិចំណាយនេះនឹងផ្គត់ផ្គង់ទៅលើកម្មវិធីសព្វាវុធសំខាន់ៗ ដូចជា ខែលការពារដោយប្រព័ន្ធផ្កាយរណប Golden Dome ព្រមទាំងយន្តហោះចម្បាំងទំនើបស៊េរី F-47ថ្មីបំផុត ក៏ដូចជាការផ្តល់មូលនិធិដល់កងទ័ពជើងទឹកដើម្បីសាងសង់នាវាមុជទឹក ជាពិសេស នាវាពិឃាតបន្ថែមទៀត។

ដោយឡែក កញ្ចប់សព្វាវុធ ១០ពាន់លានដុល្លារដែលសភាអាម៉េរិកលក់ទៅឲ្យកោះតៃវ៉ាន់ ក៏នឹងក្លាយទៅជាកញ្ចប់ទិញលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកោះមួយនេះដែរ ខណៈដែលកាលពីពេលកន្លងទៅ នៅក្នុងរដ្ឋបាលរបស់លោក Joe Biden អតីតប្រធានាធិបតី អាម៉េរិក ធ្លាប់បានអនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់សរុបបញ្ចូលគ្នាមានទំហំត្រឹមតែ ៨,៤ពាន់លានដុល្លារប៉ុណ្ណោះ។

Defense News បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងទិញលក់ចំនួន៨ដែលនឹងត្រូវចុះហត្ថលេខានោះរួមមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតខ្នាតធំចំនួន៨២គ្រឿង ប្រព័ន្ធការពារដែនអាកាស HIMARS និងប្រព័ន្ធបាញ់មីស៊ីល Tactical Missile ចំនួន ៤២០គ្រឿងផងដែរ។ យ៉ាងណាក្តី ជាការឆ្លើយតបទៅនឹងកិច្ចព្រមពៀងទិញលក់អាវុធដ៏ច្រើននេះ ក្រសួងការបរទេសចិន បានចេញមកធ្វើការរិះគន់យ៉ាងខ្លាំងថា វាគឺជាការបំពានលើកិច្ចព្រមព្រៀងការទូតរវាងចិន និងសហរដ្ឋអាម៉េរិក។ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ចិន ព្រមទាំងអាចបំផ្លាញស្ថិរភាពក្នុងតំបន់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *