ក្រសួងកសិកម្ម រៀបចំកន្លែងដាំបន្លែ និងចិញ្ចឹមសត្វ ដែលប្រមូលផលក្នុងរយៈពេលខ្លី ដើម្បីផ្គត់ផ្គង់ជនភៀសសឹក

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួង បាន និងកំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំកន្លែងដាំបន្លែនិងកន្លែងផលិតកម្ម​សត្វនៅខេត្តបន្ទាយមានជ័យ ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក​។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បន្លែដែលបាន និងកំពុងដាំនេះ ជាបន្លែដែលមានរយៈពេលខ្លី ឆាប់បានប្រមូលផល ហើយក្រុមការងារកំពុងតែរៀបចំបានមួយជំហានហើយ និងកំពុងពន្លឿនដំណើរការនេះ។

ដោយឡែក មន្ត្រី និងអ្នកជំនាញផ្សេងទៀតបានយល់ថា នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានពីសំណាក់ភាគីថៃនេះ ទាមទារឱ្យកម្លាំងជួរក្រោយបង្កើនការដាំដុះដំណាំផ្សេងៗសម្រាប់ផ្គត់ផ្គង់ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃ ក៏ដូចជាដើម្បីរក្សាស្ថិរភាពសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ធ្លាប់បានលើកឡើងថា៖ ជាទូទៅ កម្ពុជា មិនមានបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតផ្នែកសន្តិសុខស្បៀងនោះទេ ដោយកម្ពុជាបានផ្គត់ផ្គង់គ្រប់​គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក បើទោះបីជាក្នុងកាលៈទេសៈកំពុងមានសង្គ្រាមនេះក៏ដោយ តែយ៉ាងណា ការងាកមកដាំដុះបន្លែដែលមានរយៈខ្លី គឺជារឿងសំខាន់ដើម្បីអាចផ្គង់ផ្គង់បានទាន់វេលាសម្រាប់ពលរដ្ឋភៀសសឹក។

អ្នកឧកញ៉ា ម៉ុង រិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖ នៅក្នុងកាលទេសៈប្រទេសកំពុងជួបការលំបាកដោយសារការឈ្លានពានរបស់យោធាថៃនេះ ទាំងកសិករ ទាំងអ្នកវិនិយោគ មិនថា នៅក្នុងវិស័យកសិកម្ម ឬក៏កសិឧស្សាហកម្មនោះទេ ត្រូវតែនាំគ្នាបង្កើនការដាំដុះ ក៏ដូចជាបង្កើនការចិញ្ចឹមសត្វឱ្យបានច្រើន។

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា បានលើកឡើងថា ក្នុងគ្រាលំបាកបច្ចុប្បន្ននេះ ពលរដ្ឋគួរដាំបន្លែដែលអាចប្រមូលផលក្នុងរយៈពេលខ្លី ដើម្បីយកទៅផ្គត់ផ្គង់ដល់កងទ័ពជួរមុខ និងពលរដ្ឋកំពុងភៀសសឹក។

សូមរំលឹកផងដែរថា៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានចលនាស្នេហាជាតិមួយ តាមរយៈជំរុញដល់សិស្សានុសិស្សដាំដុះបន្លែ ដែលអាចប្រមូលផលបានក្នុងរយៈពេលខ្លី ដើម្បីអាចជួយផ្គត់ផ្គង់ដល់ពលរដ្ឋភៀសសឹក ខណៈក្រសួងកសិកម្ម ក៏​បានធ្វើសកម្មភាពនេះរួចផងដែរនៅក្នុងតំបន់ដែលមានពលរដ្ឋភៀសសឹកច្រើន ដូចជា​ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Leave a Reply

Your email address will not be published.Required fields are marked *