ឧបករណ៍ VMS មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្រ្គោះជីវិត និងទូកនេសាទរបស់ប្រជានេសាទ

ខេត្តព្រះសីហនុ៖ ប្រជានេសាទសមុទ្រនៅក្នុងខេត្តព្រះសីហនុភាគច្រើន សុទ្ធតែបានបង្ហាញពីជំនឿចិត្តទៅលើឧបករណ៍ឆ្លាតវៃ VMS អាចជួយសង្គ្រោះអាយុជីវិត និងការពារផលប្រយោជន៍ ជាពិសេសបញ្ចៀសនូវរាល់ហានិភ័យដែលអាចកើតមានឡើងនៅពេលចេញនេសាទ។

លោក ឯម ដាំ ជាអ្នកនេសាទលើផ្ទៃសមុទ្រនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃដើមសប្ដាហ៍នេះបានលើកឡើងថា ឧបករណ៍ VMS បាន​ជួយសង្គ្រោះជីវិតពួកគាត់ តាមរយៈសញ្ញាជូនដំណឹងរបស់ឧបករណ៍នេះទៅកាន់សមត្ថកិច្ចដែលអាចធ្វើការអន្តរាគមន៍បានភ្លាមៗ។

លោកបានបន្ថែមថា៖

«ទូកនេសាទរបស់ខ្ញុំ ជួបហានិភ័យលិចចំនួន២ដង តែត្រូវបានក្រុមសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា។ កុំតែបានឧបករណ៍ VMS កុំអីទូករបស់ខ្ញុំត្រូវខាតបង់ធំ ព្រោះទូកនីមួយៗមានតម្លៃថ្លៃណាស់។ ទូកនេសាទមួយអាចមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ ដល់៤០ម៉ឺនដុល្លារ តាមប្រភេទទូកចាស់ថ្មី»។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២៥ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា៖ ទូកនេសាទសរុប ១ ៥១៥ គ្រឿង នៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ត្រូវបានបំពាក់ឧបករណ៍ VMS ។

លោកបានបញ្ជាក់ថា ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តជា ៣ ដំណាក់កាល៖-ដំណាក់កាលទី១ (ឆ្នាំ២០២៣) គឺបំពាក់នាវាខ្នាតមធ្យមនិងខ្នាតធំ ដែលមានប្រវែងពី ១៨ម៉ែត្រឡើង។ ជាលលទ្ធផលបំពាក់បាន ១២៥គ្រឿង ក្នុងនោះខេត្តកោះកុងចំនួន៧៦គ្រឿង និងខេត្តព្រះសីហនុចំនួន៤៩គ្រឿង។ដំណាក់កាលទី២ (ឆ្នាំ២០២៤) គឺបំពាក់គ្រប់នាវានេសាទដែលប្រើឧបករណ៍នេសាទសកម្ម ជាពិសេស អួនអូស។ ជាលទ្ធផលបំពាក់បាន ៨០០គ្រឿង ក្នុងនោះខេត្តព្រះសីហនុចំនួន ៣៣៩គ្រឿង ខេត្តកោះកុងចំនួន ២១០គ្រឿងខេត្តកំពតចំនួន ២០៥​​គ្រឿង និងខេត្តកែបចំនួន ៤៦គ្រឿង។ដំណាក់កាលទី៣ (ឆ្នាំ២០២៥) គឺបំពាក់រាល់នាវានេសាទដែលប្រើឧបករណ៍នេសាទសកម្ម ដែលនៅសេសសល់ទាំងអស់។  ជាលទ្ធផលបំពាក់បាន ៥៩០គ្រឿង ក្នុងនោះខេត្តព្រះសីហនុចំនួន ៤៣៨គ្រឿង ខេត្តកោះកុង ៥១គ្រឿង ខេត្តកំពតចំនួន ៩៧គ្រឿង និងខេត្តកែបចំនួន ៤គ្រឿង។

លោកជំទាវ អ៊ឹម រចនា អនុរ​​ដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា៖ លើសពីឧបករណ៍តាមដានទូកនេសាទ VMS នឹងជួយបង្ការហានិភ័យគ្រោះថ្នាក់ជាយថាហេតុ ចំពោះប្រជានេសាទដែលរស់នៅតាមតំបន់ឆ្នេរ។

លោកជំទាវបានបន្តថា៖ ប្រព័ន្ធ VMS នៅលើនាវា មានសមត្ថភាពត្រួតពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងធានាបាននូវការនេសាទអនុលោមទៅតាមស្តង់ដាអន្តរជាតិ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់


Leave a Reply

Your email address will not be published.Required fields are marked *