ទីភ្នាក់ងារអវកាសអាម៉េរិក Nasa ហាមឃាត់ជនជាតិចិនចូលប្រើប្រាស់ប្រព័ន្ធអវកាសរបស់ខ្លួន

ថ្មីៗនេះ ជនជាតិចិនដែលធ្វើការនៅ Nasa ក្នុងនាមជាអ្នកស្រាវជ្រាវ ឬនិស្សិតដែលរួមចំណែកក្នុងការស្រាវជ្រាវ បានឱ្យថា ពួកគេបានបាត់បង់សិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និងគ្រឿងបរិក្ខារទាំងអស់របស់ទីភ្នាក់ងារអវកាស ព្រមទាំងហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំថែមទៀតផង

រយៈពេល៨ខែ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង២០ពាន់លានដុល្លារ

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ដោយគិតចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់មានទំហំ ២០.១៨ពាន់លានដុល្លារអាម៉េរិក ដែលចំនួននេះមានការកើនឡើង​ ១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤

ឥណ្ឌា កំពុងជំរុញ និងពន្លឿនសកម្មភាពពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប មុនពេល Trump ដំឡើងពន្ធបន្ថែម

មន្ត្រីពាណិជ្ជកម្មកំពូលៗរបស់សហភាពអឺរ៉ុបនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ឥណ្ឌាសម្រាប់ការចរចាពាណិជ្ជកម្ម ដែលចាប់ផ្តើមពីថ្ងៃទី ១២ ខែកញ្ញា នេះ

នៅសប្តាហ៍នេះ CDC អនុម័តគម្រោងចំនួន៤ ដែលមានទុនវិនិយោគជិត៥០លានដុល្លារ

CDC នៅក្នុងសប្តាហ៍នេះបានអនុម័តគម្រោងវិនិយោគចំនួន៤ដែលមានទុនវិនិយោគសរុបជិត៥០លានដុល្លារអាម៉េរិក និងបង្កើតការងារជាង២ពាន់កន្លែង

តម្លៃប្រេងបានធ្លាក់ថ្លៃបន្តិច ដោយសារតម្រូវការនៅអាម៉េរិកធ្លាក់ចុះ

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៤៥% ឬ នៅសល់ ៦៦,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៥០% ឬនៅសល់ ៦២,០៦ ដុល្លារក្នុងមួយបារ៉ែល

ក្រសួងរៀបចំដែនដី ប្ដេជ្ញា​បញ្ចប់​បញ្ហា​ដីធ្លីនៅទូទាំង​ប្រទេស​ ដើម្បីជួយឱ្យជីវភាពពលរដ្ឋ​កាន់តែប្រសើរ​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និង​សំណង់ ប្ដេជ្ញានឹង​បញ្ចប់​បញ្ហា​ដីធ្លី​នៅទូទាំងប្រទេ​ស ដើម្បីលើ​ក​កម្ពស់ជីវភាពពលរដ្ឋ​កាន់តែប្រសើរ​…

ធនាគារ CIMB និង HGB GROUP ចុះហត្ថលេខាជាដៃគូលើអនុស្សរណៈយោគយល់គ្នានៃការផ្តល់ឥណទានរថយន្ត ដល់អតិថិជន

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន អេច ជី ប៊ី គ្រុប (HGB GROUP) ដែលជាក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុកមួយលើវិស័យយានយន្តបានប្រារព្ធពិធីចុះហត្ថលេខាជាដៃគូលើអនុស្សរណៈយោគយល់គ្នានៃការផ្តល់ឥណទានរថយន្តដល់អតិថិជន

​ក្រុមហ៊ុន​ចិនជួយជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន​ក្នុងទំហំ​​ទឹក​ប្រាក់​ ៣០​លាន​ដុល្លារ ​

ក្រុមហ៊ុន​ចិន​ និង​កម្ពុជា ​ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន​ ប្រទេសចិន ក្នុងទំហំទឹកប្រាក់​​ ៣០​លាន​ដុល្លារ ​

Donald Trump បញ្ចុះបញ្ចូលសហភាពអឺរ៉ុបដាក់ពន្ធ ១០០% លើឥណ្ឌា និងចិន

កាលពីថ្ងៃអង្គារ៍ Trump បានចូលរួមសន្ទនាតាមទូរស័ព្ទនៅក្នុងកិច្ចប្រជុំរបស់មន្ត្រីអាម៉េរិក និងសហភាពអឺរ៉ុប ដោយបង្ហាញថា លោកបានត្រៀមខ្លួនក្នុងការដាក់ពន្ធបន្ថែមទៀតលើចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងធំទាំងពីររបស់រុស្ស៊ី

កម្ពុជា កំពុងរៀបចំចុះបញ្ជី «ក្ដាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយកែវរមៀតឧត្តរមានជ័យ» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI)

កម្ពុជាកំពុងរៀបចំចុះបញ្ជី “ស្វាយចន្ទីកំពង់ធំ”  “ស្វាយកែវរមៀតឧត្តរមានជ័យ” និង“ក្តាមថ្មកោះកុង”​ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI)