ភ្នំពេញ ៖ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបានជាង៥០០លានដុល្លារ ដែលចំណូលពន្ធប្រមូលបាននេះ កើនឡើង ២២,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

នៅក្នុងពេលរយៈ២ខែមកនេះ សម្រាប់ថវិកាជាតិដែលកម្ពុជាទទួលបានចំណូលពីពន្ធដារមានចំនួន ២ ០៧៤.៦៦ ប៊ីលានរៀលស្មើនឹងប្រមាណជា ៥១២.២៦ លានដុល្លារ ឬប្រមាណ ១៨,១៧ភាគរយនៃផែនការប្រចាំឆ្នាំ ខណៈលទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថាក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០.១៥ ប៊ីលានរៀល (កើនឡើង ២៣.៦១ ប៊ីលានរៀល ស្មើនឹង ១៤.១៨%), អាករលើតម្លៃបន្ថែមមានចំនួន ២៥២.៧៨ ប៊ីលានរៀល (កើនឡើង ១៣.២៣ ប៊ីលានរៀល ស្មើនឹង ៥.៥២%), អាករពិសេសមានចំនួន ១០៥.៦៧ ប៊ីលានរៀល (កើនឡើង ១៥.៥០ ប៊ីលានរៀល ស្មើនឹង ១៧.១៩%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨.៤២ ប៊ីលានរៀល (កើនឡើង ១៨.៥១ ប៊ីលានរៀល ស្មើនឹង ២៣.១៧%), និង ពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣.២៣ប៊ីលានរៀល (កើនឡើង ៩.១៨ ប៊ីលានរៀល ស្មើនឹង ១៦.៩៨%)។
ជាមួយគ្នានេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ ឱ្យបានគ្រប់ផែនការប្រចាំឆ្នាំ២០២២ ក្នុងចំនួន ២៨១៩លានដុល្លារ អគ្គនាយកដ្ឋាពន្ធដារបន្តអនុវត្តនិងពង្រឹងវិធានការមួយចំនួន ដូចជា៖ ការដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសក្នុងស្រុក, ពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាព រួមទាំងបន្តពង្រឹងការបង្វិលសងលើអាករលើតម្លៃបន្ថែម ជាដើម។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកពាក់ព័ន្ធនឹងអនុលោមសារពើពន្ធពីបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ថា កន្លងមកមានសហគ្រាសមួយចំនួនតូច មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងបានបង្កើតជាផែនការគេចវេសពន្ធ (Tax Evasion Scheme) រៀបចំកិច្ចសន្យានិងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ។ លោកបានបញ្ជាក់ថា សកម្មភាពបែបនេះ នឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើស សម្អាតប្រាក់។
ជាមួយគ្នានេះ បទបង្ហាញស្តីពីលទ្ធផលនៃការធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសពន្ធដារ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានថ្មីៗនេះ ដោយមានកិច្ចសហការល្អជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content