ភ្នំពេញ ៖ ការចេះបែងចែកផ្ទៃនៃដីទំនេរនៅជុំវិញផ្ទះបង្កើតជាកន្លែងដាំដំណាំជាលក្ខណៈគ្រួសារ គឺជាសកម្មភាពមួយដ៏ត្រូវត្រូវ និងគួរតែអនុវត្ត ត្បិតថា ទោះជាមិនអាចផ្តល់នូវកម្រៃជាដុំកំភួន ប៉ុន្តែយ៉ាងហោចណាស់ក៏អាចផ្គត់ផ្គង់ជាបន្លែម្ហូបអាហារប្រចាំថ្ងៃ សម្រាប់ដាំស្ល កាត់បន្តយការចំណាយទិញបន្លែនៅផ្សារដែលអាចមានប្រើជីគីមីប៉ះពាល់ដល់សុខភាពបានដែរ។

នៅក្នុងអំឡុងពេលដែលមានភាពគំរាមកំហែងពីជំងឺឆ្លងកូវីដ-១៩អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា អ្នកដែលរស់នៅក្នុងតំបន់ទីប្រជុំជន និងទីក្រុងមួយចំនួនចាប់ផ្តើមចេះកែច្នៃផ្ទៃដីដែលនៅទំនេរ ឬដីធ្លាជុំវិញផ្ទះ ឬផ្ទៃទំនេរចោលលើដំបូលផ្ទះ (ផ្ទះដំបូលពិដាន) ឱ្យក្លាយជាកន្លែងដាំដំណាំងាយៗ ផ្ដល់នូវទិន្នផលបន្លែល្អៗសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ។
លោក ទេព ចាន់ដារ៉ា ជាគ្រូសាស្ត្រាចារ្យនៅ វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប បានមានប្រសាសន៍ថា សម្រាប់ការចំណាយពេលដំណាំនៅលើដីទំនេរជុំវិញផ្ទះ ដូចជា ដើមជី ម្ទេស ស្លឹកគ្រៃ ត្រប់ ក៏ដូចជាបន្លែងាយៗផ្សេងទៀតសព្វបែបយ៉ាងគឺជាទង្វើដ៏ល្អបំផុត។

លោកបន្តថា មួយរយៈកន្លងមកនេះ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក និងគ្រួសារ បានធ្វើការដាំដុះក្នុងទ្រង់ទ្រាយតូចមួយនៅលើដំបូលផ្ទះ រួមមានបន្លែ និងដំណាំមួយចំនួន ដោយសារក្នុងរយៈពេលរីករាលនៃជំងឺកូវីដ-១៩ មនុស្សភាគច្រើនមិនហ៊ានដើរទៅខាងក្រៅ ហើយក៏ពិបាកដើររកទិញបន្លែនៅផ្សារដែលមានការជួបជុំមនុស្សច្រើនផងដែរ។

ការដាំដំណាំងាយៗទាំងនោះមានដូចជា ជី ម្ទេស ស្លឹកគ្រៃ ខ្ទឹម ដែលគេអាចដាំបាននៅទីកន្លែងតូចចង្អៀត។ ដោយឡែកសម្រាប់អ្នកដែលរស់នៅផ្ទះថ្ម ក៏អាចដាំបានដូចគ្នាដោយការប្រើធុង ឬប្រើឡាំងស្នោរធ្វើជាផើងសម្រាប់ដាក់ដី ដោយលៃយ៉ាងណាឱ្យមានទឹកស្រោចតិចតួច និងពន្លឺថ្ងៃជាការស្រេច។ ក្រៅពីនេះ គេក៏អាចដាំបន្លែផ្សេងទៀតដូចជា ត្រកួន ស្ពៃ ប៉េងប៉ោះ ត្រប់ជាដើម ដែលអាចឱ្យផលលឿន ផ្ដល់ប្រយោជន៍ដល់សុខភាព និងអាចចម្អិនជាអាហារក្នុងគ្រួសារយ៉ាងឆ្ងាញ់ពិសា។
លោក ទេព ចាន់ដារ៉ា បញ្ជាក់ទៀតថា ៖
«ដំណាំដែលងាយស្រួលដាំជាងគេនោះគឺត្រកួន សាឡាដ ពោតបារាំង ប៉េងប៉ោះ ដែលយើងអាចទិញគ្រាប់ពីទីផ្សារយកមកបណ្ដុះ។ ក្នុងការបណ្ដុះ ដំបូងឡើយ យើងត្រូវត្រាំគ្រាប់ទាំងនោះដោយរើសយកគ្រាប់ណាដែលអណ្ដែតចេញ ចំណែកឯគ្រាប់ល្អ យើងត្រាំប្រមាណមួយម៉ោង រួចស្រង់មកដាក់ក្នុងស្បៃ ហើយទុកមួយថ្ងៃ។ ថ្ងៃបន្ទាប់ យើងយកគ្រាប់ដែលបានស្រង់ចេញដាក់នៅក្នុងស្បៃទាំងនោះទៅកប់លើដីជម្រៅរាក់ៗជាការស្រេច ហើយរង់ចាំរយៈពេលដាំដុះប្រមាណ ៣-៤ ថ្ងៃ វានឹងដុះចេញជាស្លឹកតូចៗ ហើយបន្តរង់ចាំរយៈពេល ប្រមាណ៣សប្ដាហ៍ យើងអាចកាត់បានត្រឹម ១៤ថ្ងៃក៏បាន (សម្រាប់ប្រភេទដំណាំត្រកួន)»
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ទេព ចាន់ដារ៉ា ក៏បានលើកទឹកចិត្តឱ្យបងប្អូនចំណាយពេលវេលាបន្តិចបន្តួចងាកមកដាំដំណាប៉ុន្មានមុខខាងលើនេះ ដោយសារតែវាស្រួលដាំ បានផលលឿន និងអាចច្នៃកន្លែងទំនេរនៅជុំវិញផ្ទះឱ្យក្លាយជាមានប្រយោជន៍៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content