ទឹកឃ្មុំ ជាជម្រើសដ៏ល្អក្នុងការបន្ថែមទៅលើរបបអាហារប្រចាំថ្ងៃ

ទឹកឃ្មុំ ជាសារធាតុរាវដែលបានពីសត្វឃ្មុំជាច្រើនជាអ្នកផលិតតាមរយៈការចំរាញ់ជាតិស្ករពីពពួកលំអងផ្កាធម្មជាតិធ្វើឱ្យវាមានរសជាតិផ្អែមមុត និងផ្ទុកនូវសារធាតុល្អៗជាច្រើនសម្រាប់សុខភាព។ ហេតុនេះ បងប្អូនគួរមានទឹកឃ្មុំនៅតាមផ្ទះ ដែលអាចប្រើជាឱសថ និងបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានសារធាតុល្អៗទៅក្នុងសារពាង្គកាយ។

នៅក្នុងប្រទេស ប្រភេទទឹកឃ្មុំដែលគេដឹង និងស្គាល់ជាទូទៅរួមមានទឹកឃ្មុំព្រៃដែលគេប្រមូលពីអនុផលព្រៃឈើ និងទឹកឃ្មុំចិញ្ចឹមដែលគេចិញ្ចឹមឃ្មុំ និងផ្លាស់ប្ដូរទីកន្លែងទៅតាមរដូវ តែគុណភាពទឹកឃ្មុំទាំងពីប្រភេទនេះក៏មិនខុសគ្នាអ្វីប៉ុន្មានដែរ ពោលគឺមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចគ្នា។ អ្វីដែលខុសប្លែកគឺកំហាប់ទឹកឃ្មុំ និងពណ៌របស់ទឹកឃ្មុំដែលអាចប្រែប្រួលទៅតាមរដូវ អាកាសធាតុ និងទីតាំងដែលគេយកឃ្មុំ ឬចិញ្ចឹមឃ្មុំផងដែរ។

ជាក់ស្ដែង លោក ហេង ប៊ុនណាល់ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ «បារាយណ៍ហាន់នី» ជានិស្សិតបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រព្រៃឈើផ្ទាល់បានប្រាប់ AMS Economy ថា​ សម្រាប់ទឹកឃ្មុំ មិនចំពោះថាប្រភេទទឹកឃ្មុំព្រៃ ឬទឹកឃ្មុំចិញ្ចឹមនោះទេ គឺមានគុណភាពប្រហាក់ប្រហែលគ្នា អាស្រ័យលើទីតាំងដែលគេយក ឬចិញ្ចឹម ក៏ដូចជាបច្ចេកទេសក្នុងការយក ហើយប្រជាពលរដ្ឋទូទៅក៏គួរតែមានទឹកឃ្មុំនៅតាមផ្ទះយ៉ាងហោចមួយដប ដែលអាចប្រើបន្ថែមទៅក្នុងរបបអាហារក៏បាន សម្រាប់ជាឱសថព្យាបាលអាការៈមួយចំនួនក៏បាន ដូចជា ជួយសម្រួលអាការពុលចំណីអាហារ រាក់មួក ឬវិលមុខ គឺអាចជួយបានមួយគ្រាដែរក្នុងលក្ខណៈជាការសង្គ្រោះបឋម។

លោកបញ្ជាក់ទៀតថា៖

«សម្រាប់ជាជម្រើសក្នុងការប្រើប្រាស់ បងប្អូនយើងអាចរើសយកទឹកឃ្មុំព្រៃ ឬទឹកឃ្មុំចិញ្ចឹមមួយណាក៏បាន ឱ្យយើងស្គាល់ពីប្រភពច្បាស់លាស់ថាគេមានបច្ចេកទេសចិញ្ចឹម ក៏ដូចជាយកឃ្មុំបានត្រឹមត្រូវ មានគុណភាព និងសុវត្ថិភាព ជាពិសេសទឹកឃ្មុំក្នុងស្រុក ចៀសវាងប៉ះចំជនទុច្ចរិតមួយចំនួនដែលយកឃ្មុំខុសបច្ចេកទេស ដោយប្រើថ្នាំបាញ់មុស ឬវិធីផ្សេងទៀតដែលអាចប៉ះពាល់ដល់គុណភាពទឹកឃ្មុំ និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់តែម្ដង»។

បើតាមគេហទំព័រ ស្ពាន ទឹកឃ្មុំ គឺជាអង្គធាតុរាវដែលមានរសជាតិផ្អែមផលិតដោយពពួកហ្វូងសត្វឃ្មុំដែលរសជាតិផ្អែមទាំងនោះបានមកពីទឹកដមផ្កា។ ពណ៌លឿងថ្លារបស់ទឹកឃ្មុំក៏បានមកពីធម្មជាតិដែលធ្វើឱ្យតម្លៃរបស់វាខ្ពស់ ហើយរសជាតិនៃទឹកឃ្មុំខុសគ្នាអាស្រ័យលើប្រភេទផ្កាដែលឃ្មុំក្រេបទឹកដម។ ទឹកឃ្មុំទៀតសោត មានកម្រិតស្ករម៉ូណូសាក់ការីត ហ្វុចតូស និងគ្លុយកូសខ្ពស់ ហើយវាមានផ្ទុកជាតិស្ករប្រហែលពី ៧០-៨០ ភាគរយដែលអាចផ្ដល់នូវភាពផ្អែម មានលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគ និងបាក់តេរីផងដែរ។

តួយ៉ាង ទឹកឃ្មុំអាចផ្ដល់នូវអត្ថប្រយោជន៍ដូចជា ព្យាបាលរបួស និងរលាក កាត់បន្ថយរយៈពេលនៃជំងឺរាគ ប្រឆាំងនឹងការឆ្លងមេរោគ បន្ថយអាការផ្ដាសាយ និងក្អក ជួយបន្ថែមជាតិស្ករទៅក្នុងរបរអាហារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ