ភ្នំពេញ ៖ បើកទំព័រថ្មីនៃឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធផលនានាជាច្រើន ជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធហូរហែដូចគ្រាប់ភ្លៀង ដែលសមទ្ធិផលទាំងនោះកើតចេញពីប្រភពថវិកាផ្សេងគ្នាគឺមានទាំងថវិកាជាតិ ថវិកាជាជំនួយឥតសំណងរបស់ប្រទេសដៃគូអភិវឌ្ឍន៍ និងថវិកាពីសប្បុរសជនផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានតម្លៃសរុបរហូតទៅដល់ប្រមាណ ៨០០លានដុល្លារ គិតត្រឹមតែក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះរួមមានដូចជា៖
• ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គ.ម ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដាក់សម្ពោធក្នុងខែមីនានេះ ដោយចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

• ផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅដល់ស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ដាក់សម្ពោធនៅក្នុងខែមីនានេះ ដោយចំណាយថវិការសាងសង់ប្រមាណ ៦១លានដុល្លារសហរដ្ឋអាមេរិក។
• មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដោយចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅក្នុងខែមីនា
• មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សាងសង់ដោយចំណាយថវិកាជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងខែមីនា
• ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២៦ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត សម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងខែមីនានេះដែរ ក្រោមជំនួយឥតសំណងរបស់មិត្តចិនប្រមាណ ២១៥លានដុល្លាអាមេរិក
• ស្ពានទាំង៧កន្លែងនៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានប្រវែង៣៤២៤ម៉ែត្រ។ គម្រោងនេះចំណាយថវិកាសរុប ៣៥លានដុល្លារអាមេរិក ឋិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង ជាឥណទានសម្បទានហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងសម្ពោធឲ្យប្រើប្រាស់កាលពីខែកុម្ភៈ
• កំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់ អូរឫស្សី ក្រុងក្រចេះ (គីឡូម៉ែត្រលេខ ៣៣១+១២៥) ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (គីឡូម៉ែត្រលេខ ៤២៤+៦៩០) ជាជំនួយឥតសំណងរបស់ចិន ក្នុងតម្លៃជាង ៣៣ លានដុល្លារ។
• អគារមណ្ឌលសុខភាពពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ចំណាយថវិកាស្តារជួសជុល និងសាងសង់អស់ចំនួន ២៧៥ ០០០ ដុល្លារអាមេរិក
• កំពង់ផែទេសចរណ៍កែប-កោះទន្សាយ នៅក្នុងខេត្តកែប សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ដែលបានមកពីថវិការជាតិ
• កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ) ប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ បានចំណាយថវិកាសាងសង់សរុបប្រមាណ ១៦៥,៧៨លានដុល្លារអាមេរិក ថ្ងៃ ក្រោមជំនួយឥតសំណងរបស់ជប៉ុន និងសម្ពោធប្រើប្រាស់កាលពីខែមករា
• មណ្ឌលហែលទឹកបាត់ដំបងមានទទឹង ២៥ម៉ែត្រ បណ្តោយ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ ឋិតនៅក្នុងបរិវេណ សាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងដោយថវិកាសប្បុរសជនសរុបប្រមាណ១ ៩៦០ ០០០ ដុល្លារអាមេរិក បានសម្ពោធឲ្យប្រើប្រាស់កាលពីខែមករា
• គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ដុល្លារអាមេរិក។ គម្រោងនេះផងដែរបានបញ្ចប់ការសាងសង់១០០% តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែបច្ចុប្បន្ននៅសល់ការងារសម្អាត និងរៀបចំសោភ័ណភាព។ ក្រៅពីសមទ្ធិផលដែលឆ្លងកាត់ការប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទាំងនេះ កម្ពុជាក៏មានគម្រោងជាច្រើនទៀតដែលមួយចំនួនកំពុងស្ថិតនៅក្នងការសាងសង់ ហើយមួយចំនួនទៀតទើបបានបើកការដ្ឋានសាងសង់ គណៈដែលគម្រោងមួយចំនួនទៀតស្ថិតក្នុងការសិក្សាផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content