ប្រជាសហគមន៍ភ្នំទ័ពជាង អាច​រកបាន​ចំណូល​ពីការរើស​ផ្លែ​សំរង ​​ក្នុង​មួយ​រដូវកាលជិត៣០០លានរៀល

កោះកុង ៖ ចន្លោះ​ខែកុម្ភៈ និង​ខែមេសា ​ជា​រដូវ​ប្រមូលផល​ផ្លែ​សំរងដែល​ដុះ​ក្នុងព្រៃ​ជ្រៅ​នៅ​ភាគ​ឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​មួយផ្នែក​នៃ​ខេត្តកោះកុង បានផ្តល់ផល​ដល់ប្រជាពលរដ្ឋដែលអាស្រ័យអនុផលព្រៃឈើបានទទួលចំណូលពីផ្លែឈើព្រៃដើម្បីដោះស្រាយជីវភាព។

អ្នក​ដែល​ចូលទៅ​រើស​ផ្លែ​សំរង​ទុំ ភាគ​ច្រើនជាប្រជាពលរដ្ឋសហគមន៍ ​បងប្អូន​ជនជាតិដើម​ភាគតិច ហើយក៏មានអ្នកស៊ីឈ្នួលរើសផ្លែសំរងមួយចំនួនផងដែរ​ ដែលក្នុង​មួយ​រដូវ​ៗ គ្រួសារ​ជនជាតិដើម​ភាគតិច និងប្រជាសហគមន៍​ទាំង​នោះ​អាច​រកចំណូលបានពី ៦លាន​រៀល ទៅ​៨​លាន​រៀលជាមធ្យមក្នុងម្នាក់​​។

លោក ឡុង ណេត ​អនុប្រធានសហគមន៍ភ្នំទ័ពជាង ស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង​ បានឱ្យដឹងថា សហគមន៍របស់លោក បានអាស្រ័យផលអនុផលពីផ្លែព្រៃឈើព្រៃផ្សេងគ្នា ដូចជា ផ្លែគុយ សិរមាន់​ ភ្ញៀវ សាវម៉ាវព្រៃ ​ជាច្រើនរាប់តំណមកហើយ ជាពិសេសផ្លែសំរង​នេះ ព្រោះឆ្នាំនេះសំបូរផ្លែសំរងជាងគេ។

លោក ឡុង  ណេត បានប្រាប់ឱ្យដឹងថា ឆ្នាំនេះសហគមន៍របស់លោកមានសមាជិកចំនួន១៧គ្រួសារ ដោយមានសមាជិកប្រមាណ៤០នាក់ ដែលចូលរួមប្រមូលផ្លែសំរង ខណៈដែល​ការប្រមូលផ្លែសំរងនៅក្នុងអំឡុងខែកុម្ភៈអាចរកបានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែចាប់ពីខែមីនា និងខែមេសា ក្នុងម្នាក់ៗអាចប្រមូលបានចំនួនប្រមាណ ៨គីឡូក្នុង១ថ្ងៃ ហើយផ្លែសំរងដែលប្រជាសហគមន៍ប្រមូលបានគឺមានឈ្មួញមកប្រមូលទិញ ក្នុង១ គីឡូក្រាម លក់បានតម្លៃ១៥០០០ រៀល។ 

លោក ឡុង ណេត បានបញ្ជាក់ថា ៖

«តម្លៃផ្លៃ​សំរង ​១៥,០០០ ​ក្នុង​មួយ​គីឡូក្រាម ​ដូច្នេះបើមនុស្សចំនួន៤០នាក់ ហើយម្នាក់ៗរើសបានសំរង៨គីឡូក្នុង១ថ្ងៃនោះ យើងអាចទទួលបានកម្រៃ១ខែចំនួន ១៤៤ ០០០ ០០០រៀល ។ បើបូក១រដូវមាន២ខែ ស្មើនឹង៦០ថ្ងៃ ដូច្នេះកម្រៃសរុបយើងទទួលបាន ចំនួន ២៨៨ ០០០ ០០០រៀល»។

លោក ឡុង  ណេត បានឱ្យដឹងទៀតថា ដោយសារទីផ្សារផ្លែសំរងមានតម្លៃ​ខ្ពស់ដែលគេលក់រាយអាចទទួលបានប្រមាណ ​៣៥ ០០០ រៀល ទៅ ​៤០ ០០០​រៀល​ ក្នុង​មួយ​គីឡូក្រាម​ ​បានធ្វើ​ឱ្យពលរដ្ឋ​ខ្លះ ឈានទៅដល់ការកាប់រលំ​ដើម​សំរងដើម្បី​ប្រមូល​ផល​ឱ្យបាន​ច្រើន ​ភ្លេច​គិតពី​និរន្តរភាព​នៃការទទួលបានផល។

លោកបញ្ជាក់ថា ៖

«ក្នុងរដូវប្រមូលផ្លែសំរង សហគមន៍យើងបានប្រមូលនៅក្នុងតំបន់របស់យើង តែក៏មានអ្នកភូមិដទៃ និងអ្នកប្រមូលផ្សេងទៀតមកពីចម្ងាយ មកចូលរួមរើសផ្លែសំរងនេះដែរ ហើយអ្វីដែលជាក្ដីបារម្ភនោះត្រង់ថា មានមនុស្សមួយចំនួនលួចកាប់ដើម និងកាប់មែកដើម្បីប្រមូលផ្លែតែម្តង(ផ្លែចាស់ មិនទាន់ទុំ) ធ្វើឱ្យប្រជាសហគមន៍មួយចំនួនក៏ធ្វើតាមគេដែរ ព្រោះខ្លាចគេប្រមូលអស់ ដែលជាហេតុនាំឱ្យមានហានីភ័យដល់អនុផលព្រៃឈើទៅថ្ងៃខាងមុខ»។

កាលពីពេលកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន​ ធ្លាប់បានលើកថា ​ប្រ​សិនជា​ប្រជាពលរដ្ឋនៅតែ​បន្ត​វិធីសាស្ត្រ​ប្រមូល​ផល​គ្រាប់​សំរងតាមរយៈ​ការ​ផ្ដួល​រលំ​ដើម នោះ​វា​នឹង​ប្រឈមមុខ​នឹង​​អន្តរាយ និង​ការបាត់បង់​ពូជ ដោយសារតែ​ការកាប់បំផ្លាញរើសយក​ផ្លែតែម្ដងបានប្រយោជន៍ត្រឹម​តែមួយ​ថ្ងៃ ឬស្មើនឹងការកាប់បំផ្លាញ​សម្លាប់​ដើម​ទាំងមូល ដែល​ត្រូវការ​ចំណាយពេល​រាប់​ឆ្នាំដើម្បី​ដាំដុះ​ឱ្យរីក​ធំធាត់​។ នេះហើយ​ជា​បញ្ហា​ប្រឈ​មជាមួយនឹង​ហានិភ័យ​នៃ​ការថយចុះ​ចំនួន​ដើម ឬ​ការបាត់បង់​នូវ​ប្រភព​ចំណូល​ប្រជាសហគមន៍​។​

សូមជម្រាបថា ដើម​សំរង មាន​រាង​ស្រ​លូនមិនសូវមាន​មែក​បែក និង​មានកម្ពស់​ចាប់ពី​១០ ទៅ​២៥​ម៉ែត្រ​។ ប្រភេទ​ឈើ​ហូប​ផ្លែ​មួយនេះ ហុច​ផល​ចាប់ពី​អាយុ​១០ ឆ្នាំ​ឡើងទៅ​ ។ សំរង​មួយ​ដើមអាច​ផ្តល់​ផល​បាន​ពី​១០ទៅ​៥០​គីឡូ​ក្រាម អា​ស្រ័​យ​ដើម​តូច​ ឬ​ធំ​ ហើយផ្លែ​សំរង​ទុំ អាច​យកមក​ធ្វើជា​ភេសជ្ជៈ បង្អែមសម្រាប់ទទួលទានអាចជួយ​ដល់​សុខភាព ​(​ត្រជាក់​ក្នុង​)​។ កាលពីដើមឡើយ​ផ្លែ​នេះ មាន​តម្រូវការ​តែ​ក្នុង​សហគមន៍​ប៉ុណ្ណោះ តែដោយសារ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ប្រជាជន​នៅតាម​សហគមន៍ ក៏​ផ្តើម​ប្រមូល​ផល និង​ចែកចាយ​សំរងទៅ​តំបន់​ផ្សេងៗ​នៅ​ទូទាំងប្រទេស និង​ទៅ​ប្រទេសជិតខាង​ទៀតផង​។

ជាចុងក្រោយ លោក ឡុង  ណេត ​ដែលជាអនុប្រធានសហគមន៍ភ្នំទ័ពជាង ដែលជាអ្នកការពារព្រៃឈើ និងបរិស្ថានសហគមន៍ បានអំពាវនាវ​ឱ្យ​ពលរដ្ឋ និងគ្រប់សហគមន៍ចូលរួម​ការពារ​ដើម​សំរង និង​ប្រមូល​ផល​តាមបែប​ធម្មជាតិ ​ដែលមាន​និរន្តរភាព ដោយ​ការរើស​ផ្លែ​ទុំ​ជ្រុះ ឬ​អង្រួន​ ដើម្បី​អាចឱ្យសហគមន៍ប្រមូល​ផលបានគ្រប់រដូវកាល និងទទួលបានចំណូលពីអនុផលព្រៃឈើមួយនេះមានភាពយូរអង្វែងទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ