ថ្មីសន្លាង! ស្វាគមន៍ឆ្នាំ២០២៥ របស់ ជីប ម៉ុង លែន ជាមួយការប្រកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងធំៗចំនួន ២ ព្រមគ្នា​

ភ្នំពេញ ៖ ជីប ម៉ុង លែន ប្រកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងធំៗចំនួន ២ ព្រមគ្នា គឺទី១ គម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ និង ទី២ មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង។

គម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត​ និងធំជាងគេ​ ដោយភ្ជាប់ពីគម្រោង លែនម៉ាក ២៧១​ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ចំនុចពិសេស ​៥ ​​យ៉ាងដែលនឹងធ្វើឱ្យគម្រោង ហ្គ្រេនលែនម៉ាក​ ២៧១ មានភាពលេចធ្លោជាងគេលើការអភិវឌ្បន៍គម្រោងក្នុងវិស័យអចលនទ្រព្យឈានមុខគេនៅកម្ពុជា ៖

ទី១. វត្តមាន មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប​ ម៉ុង ដ៏ធំសម្បើម​ ដែលកំពុងបុកគ្រឹះសាងសង់នេះ​ នឹង​លេចរូបរាងចំកណ្តាលបេះដូងនៃគម្រោង ហ្គ្រេនលែនម៉ាក​ ២៧១  ដែលផ្តល់ជូនបទពិសោធន៍នៃកម្មវិធីលំដាប់ពិភពលោក មានកម្ពស់ ២ ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍បានរហូតដល់​ជាង​​១០ ០០០នាក់។​ បន្ថែមលើសពីនេះ មជ្ឈមណ្ឌលសន្និបាត​មួយនេះមាន មុខងារ/​សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាការតាំងពិព័រណ៍ រៀបចំប្រជុំសន្និបាតខ្នាតធំ និង​កន្លែងរៀបចំសិក្ខារសាលាផ្សេងៗ ជាមួយ​ការរចនាស្តង់ដារអន្តរជាតិដំបូងគេ  មានបំពាក់ ផ្ទាំង LED ដ៏ទំនើប  និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗអស្ចារ្យរបស់លោកអ្នក
ទី២. ទីតាំងមានចរន្តផ្លូវធំៗខ្វាត់ខ្វែង​ និងមានច្រកចេញចូលធំ ដល់ទៅ៣​ ដែលមាននៅមហាវិថីសម្តេចតេជោហ៊ុន សែន រឺ​ ​ផ្លូវ​៦០ម៉ែត្រ ចូលតាមច្រកផ្លូវ ២៧១ និង ច្រកចូលផ្លូវ៣៧១

​ទី៣. កាន់តែអសា្ចរ្យទៀតនោះគឺ មជ្ឈមណ្ឌលកីឡាដ៏ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមានសាលប្រជុំ កន្លែងហាត់ប្រាណធំទូលាយ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡាដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ

ទី៤. កាន់តែថ្មី ប្លែក ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី សួនឧទ្យាន លាតសន្ធឹងបៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា

ទី៥. មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេនៅកម្ពុជា

​ជាមួយជម្រើសម៉ូតផ្ទះថ្មីៗ ប្រណីតៗ រឹតតែគួរឱ្យចាប់អារម្មណ៍ រួមមាន៖

  • វីឡា ឃីង មែនន័រ ការរស់នៅដោយភាពស្ញប់ស្ញែង
  • វីឡា ឃីង ឧត្តមភាពនៃការរស់នៅបែបអភិជន
  • វីឡា ឃ្វីន ហ្គ្រេន ជម្រើសនៃភាពទាន់សម័យ
  • វីឡា ឃ្វីន A ហ្គ្រេន សម្រាប់ការរស់នៅបែបឯកជន
  • វីឡា ឃ្វីន B II ហ្គ្រេន ម៉ូតថ្មីយ៉ាងស្រស់ស្អាត
  • និង​ វីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក
  • វីឡា ភ្លោះ SII , វីឡា​ កូនកាត់ ASII
  • វីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព

រង់ចាំមើល ការផ្តល់ជូនពិសេស អំពីគម្រោងថ្មី តាមរយៈ បណ្តាញសង្គមផ្លូវ​ការរបស់ ជីប ម៉ុង លែន ខាងក្រោមនេះ៖

☎️𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖​

💬𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥៖ https://t.me/chipmongland​

🎶𝐓𝐢𝐤𝐓𝐨𝐤 :៖ https://bit.ly/ChipMongLand_TikTok_Official​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *