សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​កែច្នៃ​ពី​ខ្លឹម​ត្នោត​ ​ទទួលបាន​ការ​គាំទ្រ​ពី​អតិថិជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

​សៀមរាប​​៖​ ត្នោត​ ​គឺជា​រុក្ខជាតិ​ដែល​មាន​គុណ​តម្លៃ​ ​និង​អាច​កែច្នៃ​ប្រើ​ជា​ប្រយោជន៍​បាន​យ៉ាង​ច្រើន​ ​រាប់​ចាប់តាំងពី​ឫស ​ដើម​ ធាង​ ​ស្លឹក​ ​ផ្កា ​ផ្លែ ​ពោលគឺ​ចាប់ពី​ឫស​កែវ​ រហូតដល់​ចុង​កំពូល​ ​ដែល​គេ​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ ​ហើយ​អាច​យក​ខ្លឹម​ដើម​ត្នោត​ចាស់​ៗ​ ​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហារឹម​ ជាពិសេស​ សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ស្រស់ស្អាត​ថែម​ទៀត​ផង​។

​ជាក់ស្ដែង​ តាមរយៈ​សិប្បកម្ម​ក្រឡឹង​ត្នោត​ ​និង​ឈើ ​នៅក្នុង​ក្រុង​សៀមរាប​មួយ​កន្លែង​ ​កំពុងតែ​កែច្នៃ​ខ្លឹម​ត្នោត​ធ្វើជា​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​ដាក់​លក់​យ៉ាង​មមាញឹក​។

​លោកស្រី​ លី ​លាប​ ម្ចាស់​សិប្បកម្ម​ក្រឡឹង​ត្នោត​ ​និង​ឈើ​សៀមរាប ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ ​AMS​ ​ឱ្យដឹង​ថា​ ​ក្រោយពី​ផុស​លក់​សាកល្បង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ក៏​មាន​អតិថិជន​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ជា​ហូរហែ ​គ្រាន់តែ​នៅ​ដំណាក់កាល​ដំបូង​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ ធ្វើឱ្យ​ការ​លក់​ចេញ​តាម​អនឡាញ​មាន​ចំនួន​តិច ​ប៉ុន្តែ​ក្រោយពី​ព្យាយាម​ផុស​ជាប្រចាំ​មាន​ភ្ញៀវ​កុម្ម៉ង់​ទិញ​កាន់តែ​ច្រើន​ឡើង​ៗ​ រហូតមកទល់​បច្ចុប្បន្ន​។​ 

​លោកស្រី​បញ្ជាក់​ថា​ ​៖​

“​កាលពី​ដំណាក់កាល​ដំបូង​មុន​កូវីដ​-​១៩​ ​ខ្ញុំ​ផុស​លក់​តែ​មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ទេ ​រហូតដល់​ឆ្នាំ​២០២២​ ក្រោយ​សម័យ​កូវីដ​មក​ ​ខ្ញុំ​ចេះតែ​ផុស​លក់​បន្ត​ទៀត​ ​ទើប​អតិថិជន​ចាប់ផ្ដើម​ស្គាល់​ហើយ​កុម្ម៉ង់​ទិញ​ជា​ហូរហែ ​ថ្ងៃ​ខ្លះ​បាន​តិច​ថ្ងៃ​ខ្លះ​បាន​ច្រើន​ ​ថ្ងៃ​ខ្លះ​អត់ ​ថ្ងៃ​ខ្លះ​មាន​ជាធម្មតា​ ​ព្រោះ​ជា​សិប្បកម្ម​លក្ខណៈ​គ្រួសារ​​។”

​ទោះជា​ការ​លក់​ពេល​ខ្លះ​បាន​តិច​ពេល​ខ្លះ​បាន​ច្រើន​ ​ក៏​សិប្បកម្ម​ខាងលើ ​អាច​រក​ប្រាក់​ចំណូល​បាន​សមរម្យ​ ​សម្រាប់​ផ្គត់ផ្គង់​ប្រាក់​បៀវត្ស ​ដល់​ក្រុម​ជាង​ជំនាញ​ចំនួន​ ​០៤​នាក់​ ​រួម​នឹង​ប្រាក់​ឧបត្ថម្ភ​បាយ​ទឹក​ និង​ប្រាក់​ស្នាក់​នៅ​ ​ក៏​ដូចជា​ការ​រក​ចំណូល​ដើម្បី​ទិញ​ដើម​ត្នោត​ចាស់​ៗ​ (​ឬ​ហៅ​ថា​ត្នោត​លៃ​) ​ពី​កសិករ​ ​ដែល​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ពួកគាត់​រក​ចំណូល​បាន​ខ្លះ​ៗ ​ពី​ការ​លក់​ត្នោត​ចាស់​មាន​អាយុកាល​រយ​ឆ្នាំ​ ​ជាជាង​ទុកចោល​ដោយ​ឥត​ប្រយោជន៍​ ​។

​សូម​បញ្ជាក់​ថា​ ​សិប្បកម្ម​ត្នោត​និង​ឈើ​សៀមរាប ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​មណ្ឌល​០៣​ ​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។ ​នៅពេល​ទៅដល់​នោះ​គេ​ឃើញ​សកម្មភាព​ជាង​កំពុង​មមាញឹក​ ក្នុង​ការ​ច្នៃ​ផលិត​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ មាន​ដូចជា​កែវ​ទឹក​ ប៉ាន់តែ​ ​កំសៀវ ​វែក​ឆា ​វែក​សម្ល ​ចង្កឹះ​ ស្លាបព្រា ​ចាន​បាយ​ ​ប្រអប់​ក្រដាស​ ​ថូ​ផ្កា ​រួម​នឹង​វត្ថុអនុស្សាវរីយ៍​ផ្សេង​ៗ​ជាច្រើន​ទៀត​ ​ដែល​អាច​ដាក់​តាំង​លម្អ​នៅក្នុង​ផ្ទះបាយ​ដ៏​ល្អ​ប្រណិត​។

​សម្ភារៈ​ប្រើប្រាស់​ពី​ខ្លឹម​ត្នោត​ទាំងនេះ​ ​មាន​ការ​កុម្ម៉ង់​ទិញ​ពី​អតិថិជន​នៅ​ទីតាំង​ផ្ទាល់​ ​ពិសេស​អតិថិជន​ដែល​ធ្វើដំណើរ​ទៅ​ទស្សនា​កម្សាន្ត​ខេត្ត​សៀមរាប​ ​និង​កុម្ម៉ង់​ទិញ​តាម​អនឡាញ ​ពី​អតិថិជន​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ ​ពិសេស​អ្នក​រស់​នៅ​ក្រុង​ភ្នំពេញ​ ​និង​នៅ​តាម​ទីប្រជុំជន​ផ្សេង​ៗ​ទៀត​ដូចជា​ក្រុង​កំពត​ជាដើម​។

 ​លោកស្រី​ លី ​លាប បាននិយាយថា៖​

“​ពួកគាត់​យក​ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ ​ខ្លះ​យក​ទៅ​ដាក់​ម្ហូប​ទទួល​ភ្ញៀវ​នៅ​តាម​ហាង​បាយ​ ​ហាង​បុក​ល្ហុង ​ហាង​កាហ្វេ​ ​ហើយ​ខ្លះ​ទៀត​ទិញ​យក​ទៅ​លក់​បន្ត​នៅ​តាម​ផ្សារ​ និង​តាម​តំបន់​ទេសចរណ៍​នានា ​ដែល​មាន​ការ​គាំទ្រ​លក់​ដាច់​ជា​ហូរហែ​ពី​អ្នកទេសចរ​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ ។​”

​លោកស្រី​អះអាង​ថា​ ​សម្ភារៈ​ច្នៃ​ពី​ខ្លឹម​ត្នោត​ទាំង​នេះ​មាន​ភាព​ធន់​ ​រឹងមាំ​ ​ប្រើប្រាស់​បាន​យូរ ​ហើយ​មាន​តម្លៃ​សមរម្យ​ ​ឧទាហរណ៍​ដូចជា​ចង្កឹះ​មួយ​ឡូត៍​មាន​តម្លៃ​ប្រមាណ​ជា​ ​៨,០០០​រៀល​ ​និង​ប៉ាន់តែ​ ​កែវ​តែ​ ​បូករួម​នឹង​ទ្រនាប់​មួយ​ឈុត​តូច​មាន​តម្លៃ​ត្រឹមតែ​ ​៦០,០០០​រៀល ​ដែល​នេះ​ជា​តម្លៃ​សមរម្យ​ ​សម្រាប់​អតិថិជន​ក្នុង​ស្រុក​ភាគ​ច្រើន​ ​មាន​លទ្ធភាព​ទិញ​យក​ទៅ​ប្រើប្រាស់​តាម​ផ្ទះ​ ​ឬ​ដាក់​តាំង​លំអរ​ក្នុង​ផ្ទះបាយ​ជាដើម​។

​រំលឹក​ទៅដល់​ការ​បង្កើត​ទីតាំង​សិប្បកម្ម​ដំបូង​ ​លោកស្រី​មិន​បាន​ជួល​ជាង​ជំនាញ​ទាំងនេះ​ទេ​ ​ប៉ុន្តែ​ដោយសារ​គ្រួសារ​ជាជាង​ឈើ ​គាត់​ច្នៃ​លក់​សាកល្បង​នៅពេល​ទំនេរ​ ​ហើយក៏​មាន​ការ​គាំទ្រ​ជា​ហូរហែ ​ជំរុញ​ឱ្យ​ការ​ផលិត​កាន់តែ​មាន​ភាព​មមាញឹក ​ទើប​ម្ចាស់​សិប្បកម្ម​សម្រេចចិត្ត​ជួល​ជាង​មក​ជួយ​ធ្វើ​ការងារ​ជាប្រចាំ​ថ្ងៃ​ ​បាន​ចំនួន​ ​០៤​នាក់​បន្ថែម​ទៀត​។

​តាមរយៈ​ការ​ដាក់​លក់​តាម​អនឡាញ​ក្ដី​ ​ឬ​ការ​លក់​នៅ​ទីតាំង​ផលិត​ក្ដី​ ​លោកស្រី​អំពាវនាវ​ដល់​អតិថិជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ជួយ​គាំទ្រ​សិប្បកម្ម​ខាងលើ​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ ​ប្រៀប​ដូចជា​ការ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ ​ក៏​ដូចជា​ជួយ​ឱ្យ​កសិករ​តំបន់​នោះ​អាច​រក​ចំណូល​បន្ថែម​ ក្រៅពី​ការងារ​ធ្វើ​ស្រែ​ចម្ការ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *