បុរសម្នាក់យកចំណេះ និងជំនាញក្រោយធ្វើជាពលករនៅក្រៅប្រទេស មកកែច្នៃផលិតគ្រឿងយន្តកសិកម្ម ដើម្បីជួយសម្រួលដល់ការងារកសិករក្នុងស្រុក

កំពង់ធំ ៖ ពិភពលោកកាន់តែអភិវឌ្ឍ របត់សង្គមកាន់តែជឿនលឿនលើគ្រប់វិស័យ សូម្បីតែការងារកសិកម្មក៏រឹតតែមាននវានុវត្តន៍ថ្មីៗ ពិសេសផ្នែកបច្ចេកវិទ្យាកសិកម្មដើម្បីសម្រួលដល់ការងារកសិករ។ ស្របទៅនឹងនិន្នាការទាំងនេះ បុរសម្នាក់ដែលធ្លាប់បានចេញទៅបម្រើការងារជាពលករនៅក្រៅប្រទេសផ្នែកឧស្សាហកម្ម ហើយគាប់់ជួនមានមានឪពុកជាជាងជួសជុសម៉ាស៊ីនស្រាប់ផងនោះ ក៏បានចង់ចំណេះ និងជំនាញដែលខ្លួនទទួលបានពីក្រៅប្រទេស ព្យាយាមកែច្នៃបង្កើតជាគ្រឿងយន្តកសិកម្មបានជាច្រើនប្រភេទ និងដាក់លក់ក្នុងតម្លៃសមរម្យដើម្បីអាចជួយសម្រួលដល់កសិករក្នុងវិស័យដាំដុះ។

លោក អុល ចំណាប់ ជាស្ថាបនិកសិប្បកម្មផលិតគ្រឿងយន្ត ក្រោមយីហោ «បច្ចេកវិទ្យាគ្រឿងយន្ត០០៧» មានទីតាំងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា ៖ ហេតុផលដំបូងដែលជំរុញឱ្យលោកសាកល្បងបង្កើតគ្រឿងយន្តកសិកម្មដែលបានឃើញនាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីទឹកចិត្តស្រឡាញ់ក្នុងវិស័យមួយនេះ ជាពិសេសក្រោយពេលទទួលបានបទពិសោធន៍នៅក្រៅប្រទេសតាមរយៈការចេញទៅបម្រើការងារជាពលករនៅក្នុងផ្នែកឧស្សាហកម្ម។

លោកបានបញ្ជាក់ថា ៖

«មូលហេតុនៃកាបង្កើតគ្រឿងម៉ាស៊ីនទាំងនេះ ដោយសារខ្ញុំធ្លាប់ឃើញគ្រឿងយន្តកសិកម្មនៅក្រៅប្រទេសដូចជាប្រទេសថៃ និងកូរ៉េ មានភាពទំនើបជឿនលឿន ណាមួយមានឪពុកជាជាងម៉ាស៊ីនស្រាប់ គួបផ្សំជាមួយទឹកចិត្តស្រឡាញ់ខាងគ្រឿងម៉ាស៊ីនផងនោះ ក៏ចាប់ផ្ដើមសាកល្បងបង្កើត និងកែច្នៃគ្រឿងម៉ាស៊ីនទាំងនេះឡើង។ គោលដៅនៃការបង្កើតនេះទៀតសោត គឺចង់ជួយសម្រួល និងផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករក្នុងការធ្វើកសិកម្ម ចំណេញទាំងពេលវេលា ចំណេញទាំងកម្លាំងពលកម្ម និងអាចកាត់បន្ថយថ្លៃដើមទៀត»។

ជាសមិទ្ធផលដែលលោកផលិតបាន និងដាក់លក់នាពេលបច្ចុប្បន្ននេះរួមមានដូចជា ម៉ាស៊ីនបូមទឹក ម៉ាស៊ីនដាំដំឡូង ម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនបាញ់ថ្នាំចំការ កូនត្រាក់ទ័រភ្ជួរដី និងរុញដី ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនខួងដីដាំដំណាំ ចង្ក្រានប្រើប្រេងខ្មៅ និងសម្ភារប្រើប្រាស់ផ្សេងទៀតមានច្រើនខ្នាត ច្រើនទំហំ អាស្រ័យតាមតម្រូវការបងប្អូនប្រជាកសិករ។ ដោយឡែក ចំពោះគ្រឿងយន្តដែលមានតម្រូវការច្រើន គឺគ្រឿងម៉ាស៊ីនកសិកម្ម ដែលកសិករគាត់ត្រូវការប្រើប្រាស់តាមរដូវកាលដូចជា រដូវទឹកស្រក គេត្រូវការប្រើម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនបាចជី និងម៉ាស៊ីនបូមទឹក ហើយនៅដើមឆ្នាំ កសិករអាចត្រូវការម៉ាស៊ីនដែលទាក់ទងនឹងការធ្វើចំការ រួមានដូចជា ម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនដាំដំឡូង និងម៉ាស៊ីនកាត់ស្មៅ ។

ដោយឡែក ចំពោះតម្លៃរបស់ម៉ាស៊ីននីមួយៗគឺមានភាពខុសគ្នាអាស្រ័យតាមប្រភេទ តាមខ្នាត និងតាមកម្លាំង ជាក់ស្ដែងដូចជា ម៉ាស៊ីនបូមទឹកអាចមានតម្លៃចាប់ពី ១៥០ដុល្លារឡើងទៅ ចំណែកឯម៉ាស៊ីនព្រោះស្រូវដែលគេនិយមទិញជាងគេគឺ តួធុង ដែលមានតម្លៃ ១លាន ២៥ម៉ឺន គេអាចតភ្ជាប់ជាមួយនឹងម៉ាស៊ីនសាំង ដាក់លើរ៉ឺម៉កគោយន្ត អាចបាចបាន ១០-២០ហិកតាក្នុងមួយថ្ងៃ ហើយថែមទាំងអាចដំណើរការបាចគ្រាប់ជីជាមួយគ្នាក៏បានដែរ។

នៅក្នុងឱកាសជាមួយគ្នានេះ លោក អុល ចំណាប់ ក៏បានប្រាប់ពីដំណើរការនៃការផលិតផងដែរថា វត្ថុធាតុដើមសម្រាប់រៀបចំផ្គុំបង្កើតជាគ្រឿងម៉ាស៊ីននីមួយៗគឺមានច្រើន ប៉ុន្តែភាគច្រើនប្រមាណជាង៨០ភាគរយគឺអាចរកបាននៅក្នុងស្រុក លើកលែងតែគ្រឿងបង្គុំចាំបាច់ និងសំខាន់ៗមួយចំនួនប្រមាណ២០ភាគរយតម្រូវទិញយកមកពីក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈសិប្បកម្មកែច្នៃ និងផលិតគ្រឿងយន្តកសិកម្មខាងលើនេះ ក្រៅពីអាចបង្កើតជាផលិតផលជំនួយផ្នែកកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ក៏បានរួមចំណែកផ្តល់ការងារ ជាពិសេសជំនាញក្នុងការជួសជុល និងបង្កើតម៉ាស៊ីនយានយន្តផ្នែកកសិកម្មដល់ប្រជាសហគមន៍ក្នុងតំបន់ប្រមាណ១០នាក់ ក៏ដូចជាផ្តល់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

គួររំឭកដែរថា លោក ចំណាប់ បានចាប់ផ្ដើមអាជីវកម្មខាងលើនេះនៅឆ្នាំ២០១៤ ដោយដំបូងឡើយលោកគ្រាន់តែជាជាងផ្សារដែក និងជួសជុលម៉ាស៊ីនតែប៉ុណ្ណោះ លុះដល់ឆ្នាំ២០២៥ លោកក៏បានចាប់ផ្ដើមដោយប្រើដើមទុនប្រមាណ ៥ពាន់ដុល្លារក្នុងការច្នៃម៉ាស៊ីនព្រោះស្រូវថ្មីមួយដែលមានសមត្ថភាពអាចជួយដល់ការងារកសិកម្ម និងបន្តច្នៃម៉ាស៊ីនផ្សេងទៀតដូចជា ម៉ាស៊ីនបូមទឹក ម៉ាស៊ីនដាំដំឡូង និងគ្រឿងម៉ាស៊ីនផ្សេងៗទៀត សរុបប្រមាណ ១០ប្រភេទ។

ដោយឡែក ចំពោះបញ្ហាដែលលោកតែងប្រឈម និងជួបប្រទះ គឺបញ្ហាគ្រឿងបង្គុំដែលស្ទើរតែ ៧០ភាគរយត្រូវធ្វើដោយដៃ នាំឱ្យការផលិតមានភាពយឺតយ៉ាវ មិនទាន់តម្រូវការរបស់អតិថិជន ហើយត្រូវចំណាយថ្លៃដើមខ្ពស់។ សម្រាប់ពេលអនាគត ស្ថាបនិកខាងលើមានបំណងចង់បង្កើតគ្រឿងម៉ាស៊ីនបន្ថែមទៀត ពោលគឺធ្វើឱ្យបានច្រើនស្របតាមតម្រូវការ និងការប្រើប្រាស់ក្នុងវិស័យកសិកម្ម មិនថាធ្វើស្រែ ឬចំការនោះទេ ហើយក៏ចង់អភិវឌ្ឍខ្លួនទៅជារោងចក្រក្នុងស្រុកមួយដែលមានខ្សែសង្វាក់ផលិតកម្មសម្បូរបែប ជឿនលឿន និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ