កម្មវិធី Hattha Mobile ជំនាន់ ៣.០ ស្នាដៃរបស់កូនខ្មែរ ត្រូវបានអភិវឌ្ឍន៍ឡើងដោយផ្តោតបទពិសោធន៍ប្រើប្រាស់របស់អតិថិជនជាចម្បង

ភ្នំពេញ ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនលើពិភពលោក ក្នុងនោះដែរប្រជាជនកម្ពុជា ក៏បាន និងកំពុងទទួលយកនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសការប្រើកម្មវិធីធនាគារចល័តក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឃើញដូច្នេះ ធនាគារ ហត្ថា បាននាំមកនូវបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតក្នុងការរចនាកម្មវិធីធនាគារចល័ត ឬកម្មវិធី Hattha Mobile ដែលអភិវឌ្ឍន៍ដោយស្នាដៃកូនខ្មែរ ដោយផ្តោតបទពិសោធន៍របស់អតិថិជន បង្កើនភាពងាយស្រួលជូនដល់អតិថិជនជាចម្បង និងអាចឱ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈការប្រើប្រាស់ទូរសព្ទស្មាតហ្វូនរបស់ពួកគេ ។

លោក ឡេង វ៉ាន់ឌី នាយក នាយកដ្ឋានឌីជីថលប៊ែងឃីង នៃធនាគារ ហត្ថា បានឱ្យដឹងថា បច្ចុប្បន្ន កម្មវិធី Hattha Mobile ត្រូវបានអភិវឌ្ឍន៍ដល់ជំនាន់ ៣.០ បន្ទាប់ពី ធនាគារ ហត្ថា បានអភិវឌ្ឍន៍ជំនាន់ទី ១ និងទី ២ កន្លងមក ដោយ Hattha Mobile ជំនាន់មុនៗ ត្រូវបានអភិវឌ្ឍន៍ដោយធនធានក្រៅប្រទេស ខណៈ Hattha Mobile ជំនាន់ចុងក្រោយនេះ ត្រូវបានអភិវឌ្ឍន៍ដោយកូនខែ្មរក្នុងស្រុកផ្ទាល់តែម្តង។

លោកបានថ្លែងបន្តថា ៖

“Hattha Mobile ជំនាន់ចុងក្រោយនេះ ឬ ជំនាន់ ៣.០ នេះ យើងទើបតែបញ្ចេញឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០២៣ នេះ ហើយ Hattha Mobile ជំនាន់ចុងក្រោយនេះ យើងងាយស្រួលគ្រប់គ្រង ដោយសារយើងអភិវឌ្ឍន៍វាដោយខ្លួនឯង”

ក្នុងន័យនេះ លោកចង់បង្ហាញថា ការប្រើប្រាស់ Hattha Mobile ក្នុងប្រព័ន្ធប្រត្តិការទូទាត់ មានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដោយសារតែកូនខ្មែរអភិវឌ្ឍន៍កម្មពិធីនេះដោយផ្ទាល់ ហើយអភិវឌ្ឍន៍ស្គាល់ច្បាស់ពីតម្រូវការប្រើប្រាស់របស់អតិថិជន។

តាមពិតទៅ ធនាគារ ហត្ថា បានចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០១២ ដែលពេលនោះ ខ្លួននៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឡើយ ហើយនៅពេលគ្រឹះស្ថានបានប្រែក្លាយខ្លួនទៅជាធនាគារនៅឆ្នាំ២០២០ ធនាគារ ហត្ថា បានធ្វើបច្ចុប្បន្នភាពលើ Hattha Mobile របស់ខ្លួន មកជំនាន់ចុងក្រោយ ដែលហៅថា ជំនាន់ ៣.០ អាចធ្វើឱ្យអតិថិជនកាន់តែមានភាពជិតស្និទ្ធជាមួយធនាគារ។

លោក ឡេង វ៉ាន់ឌី បានបញ្ជាក់ថា ៖

“នៅក្នុងសម័យកាលនេះ គឺសម័យកាលឌីជីថល យើងចង់ឱ្យអតិថិជនកាន់តែមានភាពជិតស្និទ្ធជាមួយធនាគារ ព្រោះនៅពេលគាត់មកកាន់សាខា គាត់ត្រូវចំណាយពេលច្រើន ប៉ុន្តែនៅពេលមានកម្មវិធី Hattha Mobile អតិថិជននឹងទទួលបានសេវាកម្មជាច្រើននៅកម្មវិធីផ្ទាល់ រាប់ចាប់តាំងពីការទូទាត់ និងការស្កែន KH QR Code ជាដើម។”

លោកបានថ្លែងបន្តថា កម្មវិធី Hattha Mobile ជំនាន់ចុងក្រោយនេះ គឺត្រូវបានអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពដោយផ្តោតលើសុវត្ថិភាព និងឯកជនភាពសម្រាប់អតិថិជន។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ និងអាចសន្សំសំចៃពេលវេលា មានភាពកាន់តែងាយស្រួល ហើយរហ័សក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿន ធនាគារ ហត្ថា បាននាំមកនូវបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុត គឺកម្មវិធី Hattha Mobile ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង លឿនរហ័ស តាមរយៈទូរសព្ទស្មាតហ្វូនតែម្ដង។

លោក ឡេង វ៉ាន់ឌី បានថ្លែងថា បច្ចុប្បន្ន Hattha Mobile App ជំនាន់ក្រោយនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយផ្តោតបទពិសោធន៍របស់អតិថិជន ហើយនឹងបង្កើនភាពងាយស្រួលជូនដល់អតិថិជនជាចម្បង។

លោកបានថ្លែងបន្តថា ៖

“បន្ទាប់ពីធនាគារ ហត្ថា បានអភិវឌ្ឍន៍កម្មវិធី Hattha Mobile ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតក្នុងការរចនាកម្មវិធីធនាគារចល័តនេះរួចមក គ្រប់អតិថិជនរបស់យើងបានផ្តល់មតិយល់ឃើញ (Feedback) ល្អៗ និងពេញចិត្តជាមួយភាពងាយស្រួលក្នុងការប្រើប្រាស់ កម្មវិធី Hattha Mobile។”

លោកបន្តថា ៖

“អតិថិជនអាចប្រើប្រាស់សេវាធនាគារសំខាន់ៗតាមរយៈកម្មវិធី Hattha Mobile ដូចជា ត្រួតពិនិត្យសមតុល្យគណនី ទាញយក និងព្រីនរបាយការណ៍គណនី ផ្ទេរប្រាក់ (ទៅកាន់គណនីធនាគារ ហត្ថា ដូចគ្នា ឬ ធនាគារដទៃ) ផ្ទេរប្រាក់ទៅកាន់ម៉ាស៊ីនអេធីអឹម បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ ទូទាត់ចំណាយតាម KHQR មុខងារ KHQR ID និងមុខងារសំខាន់ៗជាច្រើនទៀត។”

សូមបញ្ជាក់ផងដែរថា ធនាគារ ហត្ថា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតក្នុងការរចនាកម្មវិធីធនាគារចល័ត ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈទូរសព្ទស្មាតហ្វូនរបស់ពួកគេ។ កម្មវិធី Hattha Mobile នាំមកនូវបទពិសោធនៃការប្រើប្រាស់ដ៏ងាយស្រួលដែលអនុញ្ញាតឱ្យអតិថិជនកំណត់មុខងារកម្មវិធីតាមតម្រូវការផ្ទាល់ខ្លួន ហើយថែមទាំងផ្ដល់ជូនមុខងារយ៉ាងសម្បូរបែបសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពកម្រិតខ្ពស់ ដែលនាំមកនូវសុវត្ថិភាពផ្លូវចិត្ត និងភាពរីករាយក្នុងការប្រើប្រាស់មុខងារទាំងអស់នោះដោយឥតគិតថ្លៃ។

សូមចាប់ផ្តើមប្រើប្រាស់ Hattha Mobile ដោយអនុវត្តតាមជំហានងាយៗដូចជា ៖ · បើកគណនីសន្សំជាមួយ ធនាគារ ហត្ថា ហើយភ្ជាប់គណនីនោះជាមួយលេខទូរសព្ទរបស់អ្នក · ទាញយក Hattha Mobile តាម App Store ឬ Play Store · បើក Hattha Mobile រួចអនុវត្តតាមជំហានងាយៗដើម្បីចុះឈ្មោះ · ការចុះឈ្មោះរបស់អ្នករួចរាល់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ