ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានកែប្រែមុខមាត់តំបន់របស់ខ្លួនឱ្យក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ ការតស៊ូមតិ និងការធ្វើរបាយការណ៍ទាក់ទងបទល្មើសព្រៃឈើបន្ទាប់ពីមានការគាំទ្រពីវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) ខណៈដែលកន្លងមកព្រៃសហគមន៍ក្បាលខ្លាធ្លាប់ប្រឈមនឹងការគំរាមកំហែងពីការកាប់ទន្ទ្រានដីព្រៃ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋក្នុងសហគមន៍កង្វះការយល់ដឹងពីច្បាប់, ការតស៊ូមតិ, ការធ្វើរបាយការណ៍ពីបទល្មើស, ការប្រមូលភ័ស្ដុតាងនានាពីបទល្មើស និងការធ្វើការងាររួមគ្នា ជាមួយអាជ្ញាធរ។


លោក វង្ស សាន ប្រធានគណៈកម្មការព្រៃសហគមន៍ក្បាលខ្លាបានលើកឡើងថា ព្រៃសហគមន៍មានផ្ទៃដីសរុប ១ ២៤៧ហិកតា និងមានប្រជាពលរដ្ឋចំនួន ១២៥គ្រួសារ។ សហគមន៍បានបែងចែកជាក្រុមល្បាតព្រៃចំនួន ១១ក្រុម ក្នុងមួយក្រុមមានសមាជិក ១១នាក់ ដែលទទួលខុសត្រូវតាមដាន និងការពារធនធានធម្មជាតិនៅក្នុងតំបន់របស់ខ្លួន។ បន្ថែមលើការដើរល្បាតនេះ សមាជិកសហគមន៍ទទួលបានការបណ្តុះបណ្តាលពី API និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីស្វែងយល់ចំណេះដឹងជាមូលដ្ឋានការពារព្រៃឈើឱ្យកាន់តែច្បាស់ទាក់ទងច្បាប់ព្រៃឈើ អត្ថប្រយោជន៍ និងវិធីប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។


លោក វង្ស សាន បញ្ជាក់ថា៖

«ពេលនេះ យើងទទួលបានការឆ្លើយតបលឿនរហ័សពីស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយសារមានយល់ដឹងផ្នែកច្បាប់ និងមានភាពក្លាហានក្នុងការទំនាក់ទំនងស្នើសុំអន្តរាគមន៍។ ខ្ញុំយល់ឃើញថា ការគ្រប់គ្រងធនធានធម្មជាតិ ជាកាតព្វកិច្ចរួមរវាងសហគមន៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ»។


លោក សេង ផល្លី សមាជិកគណៈកម្មការព្រៃសហគមន៍ក្បាលខ្លាបានឱ្យដឹងថា ក្រោយពីបានចូលរួមជាមួយ API សហគមន៍របស់លោកមានឱកាសស្វែងយល់អំពីច្បាប់ និងសិទ្ធិស្ដីពីការពារព្រៃឈើ។ ការការពារធនធានធម្មជាតិឱ្យបានគង់វង្ស ប្រជាពលរដ្ឋអាចប្រមូលផលផ្លែឈើព្រៃ ឱសថបុរាណ ផ្សិត ទឹកឃ្មុំ និងបន្លែព្រៃ ដែលអាចយកមកប្រើប្រាស់ក្នុងគ្រួសារ ឬលក់រកចំណូលបានមួយផ្នែកទៀត។ សូមបន្តគាំទ្រដល់សហគមន៍ ដោយផ្តល់ធនធាន និងការបណ្តុះបណ្តាលបន្ថែមអំពីច្បាប់ការពារព្រៃឈើ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមភូមិនានា មានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការការពារធនធានធម្មជាតិ។


លោក បាន ហេង ប្រធានក្រុមប្រឹក្សា ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំបានថ្លែងថា សហគមន៍ព្រៃឈើក្បាលខ្លា ត្រូវបានបង្កើតឡើងដោយមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈការបង្កើតគណៈកម្មការសហគមន៍ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលឃុំ តាមរយៈសេចក្តីសម្រេចរបស់ឃុំផ្ទាល់។
លោកបានស្គាល់ និងធ្វើការងារជាមួយ API តាមរយៈកិច្ចសហការជាមួយសមាគមរដ្ឋបាលមូលដ្ឋានខេត្តកំពង់ធំ ដែលអង្គការនេះបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រលើការងារតស៊ូមតិ ការកសាងសមត្ថភាពសហគមន៍ និងការងារពាក់ព័ន្ធនឹងការការពារព្រៃឈើ។


បើតាមលោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) បានថ្លែងថា API មានសេចក្តីរីករាយដែលបានធ្វើការជាដៃគូជាមួយសហគមន៍នានានៅកម្ពុជា ក្នុងនោះសហគមន៍ព្រៃឈើក្បាលខ្លា គឺជាសហគមន៍មួយដែលមានសកម្មភាពយ៉ាងល្អក្នុងការការពារធនធានធម្មជាតិ។ មុនពេល API ចាប់ផ្តើមគាំទ្រសហគមន៍ណាមួយ អង្គការតែងសិក្សាវាយតម្លៃតម្រូវការ និងបញ្ហាប្រឈមជាក់ស្តែងរបស់សហគមន៍ជាមុន។


លោកថ្លែងថា៖

«យើងធ្វើការជាមួយសហគមន៍ ដើម្បីចងក្រងបញ្ហាប្រឈមទាំងនោះ រួចពិភាក្សារួមគ្នាថា អ្វីដែលសហគមន៍អាចធ្វើបាន អ្វីដែល API អាចគាំទ្របន្ថែម និងអ្វីដែលត្រូវធ្វើរួមជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ។ បន្ទាប់មកទើបរៀបចំអនុស្សរណៈភាពជាដៃគូសម្រាប់អនុវត្តការងាររួមគ្នា។ កិច្ចគាំទ្ររបស់ API មិនត្រឹមតែផ្តោតលើការពង្រឹងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការជាមួយអាជ្ញាធរឃុំ-ស្រុកផងដែរ ដើម្បីជំរុញឱ្យមានអភិបាលកិច្ចល្អ និងបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន»។


សូមបញ្ជាក់ថា ព្រៃសហគមន៍ក្បាលខ្លា គឺជាសហគមន៍មួយក្នុងចំណោម ១៧៨សហគមន៍ក្រុមងាយរងគ្រោះ ដែលទទួលបានការគាំទ្រពី វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) តាមរយៈ គម្រោង « សំឡេង និងសកម្មភាពប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព » ក្រោមមូលនិធិពី Bread for the World (BftW) និង DanChurchAid (DCA) ។
ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ API បានរួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់សំឡេង របស់សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម និងក្រុមយុវជននៅទូទាំងប្រទេសកម្ពុជា។
ដោយមានការគាំទ្របន្តពីសហភាពអឺរ៉ុប(EU) តាមរយៈគម្រោង SCOPE PFM របស់ Oxfam, អង្គការ API នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

Leave a Reply

Your email address will not be published.Required fields are marked *