អាជីវកម្មបង្កើតទូភ្ញាស់ពងសត្វលក្ខណៈគ្រួសារកំពុងមានតម្រូវកាខ្ពស់ក្នុងទីផ្សារ

ស្របពេលបច្ចេកទេសក្នុងការចិញ្ចឹមសត្វក្នុងស្រុកកំពុងមានភាពរីកចម្រើន ជាពិសេសការចិញ្ចឹម មាន់ និងទា ក្រួច ជាដើម នាំឱ្យមានការកែច្នៃនូវ​ឧបករណ៍ទូភ្ញាស់អគ្គិសនីសម័យថ្មី ដែលអាចផ្ដល់នូវអត្រាញាស់បានច្រើនតាមការចង់បាន ដែលត្រូវបានផលិត ផ្គុំ និងរៀបចំឡើងនៅ​ក្នុង​ស្រុកផ្ទាល់តែម្ដង។

លោក អេង​ រស់ ជាអ្នកផលិតទូភ្ញាស់មួយកន្លែងស្ថិតនៅតំបន់ចាក់អង្រែក្រោម បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា កាលពីមុនស្ទើរតែគ្រប់​អាជីវកម្មភ្ញាស់ពងមាន់ ពងទា ឬពងក្រួចកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនបាននាំចូលទូភ្ញាស់ពីប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ទូភ្ញាស់ត្រូវបានបង្កើតឡើងនៅក្នុងស្រុក និងមានប្រសិទ្ធភាពលើការភ្ញាស់បានដូចគ្នា។

លោកបន្តថា ៖

«ប្រភេទទូភ្ញាស់ដែលយើងរៀបចំបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារមានច្រើនទំហំដែលអាចដាក់ពងបានចាប់ពី ១៤០គ្រាប់រហូតដល់ ១ ០៥៦គ្រាប់ ដោយទូមួយអាចមានតម្លៃពី ១៦៥ដុល្លារឡើងទៅ អាស្រ័យទៅតាមទំហំ និងប្រភេទក្បាលម៉ាស៊ីន​ដែល​បំពាក់ក្នុងទូ តួយ៉ាង ដូចជាទូភ្ញាស់ដែលអាចផ្ទុកបាន ១៤០គ្រាប់ មានតម្លៃ ១៦៥ដុល្លារ ទំហំដាក់បាន ២៦៤គ្រាប់ តម្លៃ ២៨០ដុល្លារ និងទូទំហំ ៣៥០គ្រាប់ មានតម្លៃ ៣០០ដុល្លារ»។

សម្រាប់រូបរាង និងគុណភាពទូភ្ញាស់នេះវិញ គឺមិនចាញ់ផលិតផលនាំចូលទេ ដោយលោកបានច្នៃជាប្រព័ន្ធស្វ័យ​ប្រវត្តិក្នុងការបង្វិល​កញ្ច្រែង បាញ់ទឹក និងបឺតកម្ដៅចេញពេលក្ដៅជ្រុលជាដើម ហើយអតិថិជនរបស់លោកភាគច្រើននិយមទិញប្រភេទទូតូចដែល​មានទំហំ​សមល្មមអាចផ្ទុកពងបាន១៤០គ្រាប់ ពោល គឺងាយស្រួលសម្រាប់ចិញ្ចឹមតាមផ្ទះ ឬកសិដ្ឋានខ្នាតតូច។

ដោយឡែកវត្ថុធាតុដើម និងសម្ភារៈសំខាន់ៗ ម្ចាស់អាជីវកម្មខាងលើរៀបរាប់ថា ក្នុងការបង្កើតទូគឺត្រូវការជញ្ជាំងកាបូន ស្នោ ក្បាល​បញ្ជា កញ្ច្រែងដែកជាដើម ដែលសុទ្ធតែនាំចូលមកពីក្រៅស្រុក។ ចំពោះការរៀបចំបង្កើតទូភ្ញាស់វិញ មិនសូវមានភាពលំបាក​នោះទេដោយ​ទូមួយអាច​ចំណាយ​ពេល​ចន្លោះ ២-៣ថ្ងៃប៉ុណ្ណោះ ហើយអាចទទួលបានប្រាក់​ចំណេញចាប់ពី ៣០ដុល្លាឡើងទៅអាស្រ័យទៅតាមទំហំទូផងដែរ។​

លោក អេង រស់ បានប្រាប់ផងដែរថា  ដោយសារគុណភាព និងទំនុកចិត្តលើការប្រើប្រាស់ បច្ចុប្បន្ននេះ ទូភ្ញាស់របស់លោក ត្រូវបានទទួលការបញ្ជាទិញពីអតិថិជនតាមបណ្តាខេត្តផ្សេងៗជាច្រើន ដូចជាខេត្តព្រះវិហារ សៀមរាប និងតាកែវជាដើម ដែលសុទ្ធតែដឹងពីគុណភាពទូតៗគ្នា ហើយក៏មានអ្នកខ្លះបានធ្វើការបញ្ជាទិញតាមហ្វេសប៊ុកផងដែរ។

ពាក់ព័ន្ធទៅនឹងពងដែលដាក់ភ្ញាស់វិញ ត្រូវលោកបានប្រាប់ឱ្យដឹងដែរថា ធម្មតាគេត្រូវចំណាយពេលត្រឹមចន្លោះពី ១៨-២១ថ្ងៃ ពងនឹងញាស់ ប៉ុន្តែមិនមែនញាស់ទាំងអស់ទេ ដោយក្នុងមួយសប្ដាហ៍ដំបូងគេត្រូវពិនិត្យមើល​ទៅលើការវិវត្តរបស់ពង ប្រសិនពិនិត្យឃើញ​ថាពងណា​គ្មានសរសៃមេជីវិតវាត្រូវយកចេញ ព្រោះវាខូចមិនអាចញាស់បានទេ។

គួរបញ្ជាក់ដែរថា អាជីវកម្មមួយនេះចាប់ផ្ដើមឡើងអស់រយៈពេល ៤ឆ្នាំមកហើយ ដោយម្ចាស់អាជីវកម្មខាងលើបានរៀន​បច្ចេក​ទេស​​តាម YouTube ខ្លះ និងអនុវត្តកែច្នៃដោយខ្លួនឯងបន្ថែម។​ ដំបូងឡើយ លោកដំឡើង និងរៀបចំបង្កើតទូភ្ញាស់នេះ​ មានមតិ​ពី​អ្នកជិតខាង និងអ្នកប្រើប្រាស់ក្នុងការកែលម្អជារឿយៗ ហើយលោកក៏បានព្យាយាមអភិវឌ្ឍបន្ថែមទាំងរូបរាង និងគុណភាពទូ​ដែលអាច​ផ្ដល់លទ្ធភាពញាស់បានច្រើនដូចសព្វថ្ងៃ។

ចុងក្រោយ លោក អេង រស់ ក៏បានថ្លែងអំណរគុណដល់អតិថិជន​ទាំងអស់ដែលបានគាំទ្រទូភ្ញាស់​របស់លោកជា​បន្តបន្ទាប់​មកនេះ ហើយលោកក៏មានបំណងចង់ពង្រីកអាជីវកម្មមួយនេះឲ្យបានកាន់តែធំជាងនេះផងដែរ ដើម្បីអាចបំពេញតម្រូវការ​របស់​កសិករដែលប្រកបរបរភ្ញាស់ពងមាន់ ពងទាកាន់តែច្រើនតាមការចង់បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ