បច្ចុប្បន្ន តម្រូវការទីផ្សារគ្រំចំពុះទាកំពុងមានការកើនឡើងជាលំដាប់ ដោយក្នុងនោះក្រៅពីមានលក់នៅតាមបណ្តាហាង ភោជនីយដ្ឋានធំៗ ក៏មានដាក់លក់នៅតាមផ្សារទំនើបផងដែរ ខណៈដែលក្រសួងបរិស្ថានបានព្យាយាមធ្វើការផ្សព្វផ្សាយជាខ្លាំង។

បន្ទាប់ពីមានការចង្អុលបង្ហាញពីក្រសួងបរិស្ថាន និងមានការយកចិត្តទុកដាក់ខាងផ្សារម៉ាក្រូផ្ទាល់ ដែលចង់លើកកម្ពស់ផលិតផលក្នុងស្រុក ក្រុមហ៊ុនស្នាដៃម៉ែបានយកគ្រំចំពុះទាដែលជាអាហារធ្លាប់តែល្បីល្បាញមកដាក់លក់តែម្តង ជាមួយនឹងការទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើន។

កញ្ញា ផល ចរិយា នាយកប្រតិបត្តិផ្សារស្នាដៃម៉ែ បានបន្តឱ្យដឹងថា កន្លងមកទីផ្សារលក់គ្រំចំពុះទាមិនទាន់ទូលំទូលាយនៅឡើយ ហេតុនេះទើបខាងក្រុមហ៊ុនយកមកផ្សព្វផ្សាយលក់ ហើយសង្ឃឹមថាពលរដ្ឋកម្ពុជានឹងជួយគាំទ្រឱ្យបានផុលផុសពីព្រោះថាក្រៅពីជួយលើកស្ទួយផលិតផលក្នុងស្រុកហើយវានៅជួយដល់ជីវភាពប្រជាសហគមន៍ដែលជាអ្នកដាំគ្រំប្រភេទនេះផង។

នាយកប្រតិបត្តិផ្សារស្នាដៃម៉ែរូបនេះបានបន្ថែមថា ចាប់ពីពេលនេះពលរដ្ឋខ្មែរអាចរកទិញគ្រំចំពុះទាតាមទីផ្សារទំនើបបានគ្រប់ខេត្តក្រុងពីព្រោះថាមានការដាក់លក់យ៉ាងទូលំទូលាយហើយផងដែរ។
បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុងអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ៣ ២១០ តោន ក្នុង ១ រដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ពិតណាស់គ្រំប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ដែរ។ វារស់នៅធំធាត់បានដោយស្វ័យជីវិតក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។
ដោយឡែក សម្រាប់ការរស់នៅរបស់វាអាស្រ័យដោយការតោងភ្ជាប់ដោយទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយក្នុងទឹកសមុទ្រ។ គ្រំចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជាចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅ ឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯកាក់សំណល់ និងសំបកគ្រំចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ។ សូមបញ្ជាក់ថាកន្លងមកក្រសួងបរិស្ថានបានលើកទឹកចិត្តដល់សហគមន៍បង្កើនការចិញ្ចឹមគ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និង សេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរឡើង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content