សៀមរាប ៖ ត្រីងៀតស្ងួត ជាអាហារបម្រុង និងអាចរក្សាទុកបានយូររបស់ប្រជាជនខ្មែរមួយប្រភេទដែលមានប្រជប្រិយភាពគ្រប់រដូវ និងមានអ្នកចូលចិត្តទទួលទានជាយូរណាស់មកហើយ រហូតមានខេត្តមួយចំនួនដូចជាខេត្តកំពង់ធំ កំពង់ឆ្នាំង និងកំពង់ចាម ចាត់ទុកជាអាហារប្រចាំតំបន់ថែមទៀតផង។

ដោយសារតែប្រជាប្រិយភាពនៅលើទីផ្សារក្នុងស្រុកមានតម្រូវការខ្ពស់ ហើយមានការគាំទ្រពីសំណាក់អ្នករស់នៅក្រៅប្រទេសផងដែរនោះ វារីវប្បករម្នាក់បានប្រឹងប្រែងកែច្នៃត្រីងៀតរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងត្រៀមនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដោយការសាងសង់ជាផ្ទះកញ្ចក់សម្រាប់ហាលត្រីងៀតបែបទំនើបមួយកន្លែងនៅខេត្តសៀមរាប ដើម្បីប្រាកដថាមានគុណភាពកម្រិតស្តង់ដារអន្តរជាតិ។

លោក យន់ សំណាង ជាម្ចាស់សិប្បកម្មកែច្នៃត្រីងៀតខ្មែរដោយប្រើបច្ចេកវិទ្យាទំនើប និងរក្សាអនាម័យខ្ពស់ធ្លាប់ធ្វើការសាកល្បងយ៉ាងជោគជ័យទៅលើការផលិតត្រីងៀតអនាម័យរបស់ខ្លួន ហើយធ្លាប់បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។
លោកបានបញ្ជាក់ថា ៖
“យើងឃើញគេដាំបន្លែនៅក្នុងផ្ទះកញ្ចក់បាន យើងក៏បានសាកល្បងប្រើជាមួយត្រី ហើយកម្ដៅគឺបានដូចចិត្តរបស់យើងចង់បានដោយសារនៅក្នុងនោះគឺក្ដៅជាងនៅក្រៅ និងអាចហាលត្រីឆាប់ស្ងួត មិនមានសត្វរោម ហើយមិនជាប់ដី”

លោកបន្តថា ការប្រើរោង ឬផ្ទះកញ្ចក់ក្នុងការហាលត្រីងៀតនេះគឺចំណាយពេលតិច និងទាន់តម្រូវការរបស់អតិថិជនជាងការហាលធម្មតា ដោយសារគេអាចគ្រប់គ្រងកម្រិតកម្ដៅបាន ដែលអាចហាលបានទោះបីពេលយប់ក៏ដោយ។ បន្ទាប់ពីការសាកល្បងផ្ទះកញ្ចក់នេះមកឃើញថា បញ្ហាអនាម័យនៅពេលហាលត្រូវបានដោះស្រាយ ដោយសាររបៀបនៃការរហាលថ្មីនេះអាចធានាបាននូវរសជាតិ គុណភាព ពិសេសស្តង់ដារអនាម័យដែលគេទទួលស្គាល់ និងអាចនាំចេញបាន។
លោក យន់ សំណាង បានបន្តថា ៖
“ចំពោះលទ្ធភាពផលិត ទោះបីវាជាបច្ចេកទេសថ្មីសម្រាប់យើង តែយើងអាចនិយាយបានថា យើងអាចហាលបានគុណនឹងពីរ ពោលគឺអាចហាលបានប្រមាណ៦០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយហាលនៅក្នុងផ្ទះកញ្ចក់នេះម្ដង៣០០ គីឡូក្រាម និងត្រូវការរយៈពេលប្រមាណ ៦-៧ម៉ោងប៉ុណ្ណោះ ហើយអាចប្រមូល និងដាក់ហាលត្រីសារជាថ្មីបានជាបន្តបន្ទាប់។ សម្រាប់រយៈពេលហាលនេះទៀតសោត ក៏អាស្រ័យលើអតិថិជនផងដែរ ថាតើគាត់ចង់បានត្រីងៀតស្ងួតកម្រិតណា ប្រសិនបើគាត់ចង់បានស្ងួតខ្លាំងគេអាចហាលត្រឹមមួយថ្ងៃកន្លះ”
នេះជាអ្វីដែលម្ចាស់សិប្បកម្មខាងលើបានលើកឡើង។
ទាក់ទងនឹងការផលិតតាមរបៀបប្រពៃណី លោក សំណាង បានរៀបរាប់ថា ក្នុងមួយខែលោកផលិតបានប្រមាណ១តោន តែសម្រាប់បច្ចេកវិទ្យាថ្មីនេះគឺអាចផលិតបានច្រើនតោន តែក៏អាស្រ័យលើការធ្វើទីផ្សារផងដែរ ប្រសិនបើទីផ្សារដើរខ្លាំង គឺអាចមានលទ្ធភាពផលិតបានគ្រប់គ្រាន់ ខណៈដែលបច្ចុប្បន្នលោកក៏កំពុងរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សារធ្វើយ៉ាងណាឱ្យកាន់តែមានវិសាលភាពធំទូលាយទាំងក្នុងស្រុក និងក្រៅប្រទេសផងដែរ។
ជាមួយគ្នានេះដែរ ត្រីងៀតស្ងួតរបស់សិប្បកម្មខាងលើក៏មានជាការវេចខ្ចប់ ដោយធ្វើការច្រក និងមានម៉ាស៊ីនសម្រាប់បឺតខ្យល់ចេញដើម្បីរក្សាគុណភាពត្រីងៀតទុកបានយូរ។
យ៉ាងណាក៏ដោយ លោក យន់ សំណាង ក៏បានបញ្ជាក់ពីបញ្ហាប្រឈមផងដែរទៅលើកត្តាដើមទុនដែលត្រូវចំណាយច្រើនចំពោះបច្ចេកវិទ្យាថ្មីនេះ តួយ៉ាងដូចជាការចំណាយទៅលើរោង ឬផ្ទះកញ្ចក់ដែលមានទំហំ ៦ X ៨ តម្លៃដល់ទៅជាង ១ម៉ឺនដុល្លារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content