ពិព័រណ៍ផលិតផលក្នុងស្រុកដាក់តាំងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ រំពឹងទទួលបានការចាប់អារម្មណ៍បន្ថែមពីបរទេស

ភ្នំពេញ ៖ ផលិតផលដែលមានសក្តានុពលរបស់កម្ពុជា ដោយក្នុងនោះមានទាំងគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ ហូលផាហួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងសណ្ឋាគារសុខារាជធានីភ្នំពេញ។

ផលិតផលក្នុងស្រុកជាច្រើនដែលត្រូវបានដាក់តាំងពិព័រណ៍ទាំងនោះត្រូវបានមន្រ្តីក្រសួងការបរទេសប្រាប់ឱ្យដឹងថាមានចំនួន២៥ក្រុមហ៊ុន និងចំនួន២៦ស្តង់ និងយកមកតាំងបង្ហាញគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលអាស៊ានចូលរួមទស្សនាដោយគ្រប់ប្រភេទផលិតផលសុទ្ធតែ ប្រកបដោយគុណភាពខ្ពស់ និងជាផលិតរបស់កម្ពុជា។

ឈ្មោះ អូន វណ្ណដា មន្ត្រីនៃក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងារការទូតសេដ្ឋកិច្ចបានរៀបចំនូវកម្មវិធីពិព័រណ៍សិល្បៈ និងផលិតផលខ្មែរដើម្បីដាក់តាំងបង្ហាញជូនទស្សនាដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូផង់ និងផលិតផលសក្តានុពលរបស់កម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទ ដូចជា រូបចម្លាក់ដែលធ្វើពីកំទេចឈើ ខ្មុកល្ខោនខោល គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ គ្រឿងអលង្ការ សម្លៀកបំពាក់ កាបូប ហូល ក្រមា ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរ និងផលិតឡើងដោយដៃពីសំណាក់ប្រជាជននៅតាមសហគមន៍។ ចំណែកផលិតផលក្នុងវិស័យកសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង  ត្រូវបានផលិត និងបង្កើតឡើងដោយផលិតករ និងសិប្បករក្នុងស្រុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបានលើកឡើងឱ្យដឹងដែរថា ៖ ទន្ទឹមនេះ ក៏មានការដាក់តាំងបង្ហាញអំពីប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា មានអាយុកាលជាង ២០០០ឆ្នាំ និងតែមប្រិ៍ជាច្រើនប្រភេទ ដែលបង្ហាញពីរចនាបទខ្មែរផងដែរ។ អ្វីដែលកាន់តែពិសេស តុពិព័រណ៍នីមួយៗត្រូវបានរៀបចំតុបតែង និងរចនាឡើងយ៉ាងស្រស់ស្អាតគួរឱ្យទាក់ភ្នែក អមដោយស្លាកសញ្ញាដែលតំណាងឱ្យកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ព្រមជាមួយនឹងផ្ការំដួលដែលជាផ្កាតំណាងឱ្យអត្តសញ្ញាណជាតិរបស់កម្ពុជា ដែលនឹងធ្វើឱ្យពិភពលោកបានឃើញកាន់តែច្បាស់ពីការលេចត្រដែត និងភាពសម្បូរបែបរបស់កម្ពុជា។

ម្ចាស់តម្បាញហាងកីមាស លោកស្រី តិចស៊ាម ហ៊ាង បានឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីបានបង្កើតឡើងតាំងតែពី ឆ្នាំ២០១៥ ដោយក្នុងនោះមានសហគមន៍ចំនួន៨បានចូលរួមក្នុងការផលិតក្រមា កន្សែងបង់ក សម្លៀកបំពាក់ជាដើម សុទ្ធសឹងផលិតឡើងដោយប្រជាសហគមន៍មូលដ្ឋាន។

លោកស្រីបានលើកឡើងដែរថា ផលិតផលទាំងនេះកើតចេញពីប្រជាសហគមន៍ដោយក្នុងនេះមានទាំងការកែច្នៃចេញពីសរសៃឈូកដើម្បីផលិតចេញជាគ្រឿងតម្បាញផ្សេងៗទៀតផង។ ក្នុងចំណោមសហគមន៍ដែលបានចូលរួមជាមួយសិប្បកម្មរបស់លោកស្រី មានសហគមន៍មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ តាកែវ និងកណ្តាល ហើយក្រៅពីនេះក៏មានមកពីខេត្តរតនគិរី និងព្រះវិហារផងដែរ។

លោកស្រីបានលើកឡើងទៀតថា បន្ទាប់ពីប្រជាសហគមន៍បានចូលរួមក្នុងការផលិតផលទាំងនេះមកឃើញថាជីវភាពរបស់ពួកគាត់បានល្អប្រសើរឡើង ហើយតាមរយៈការទទួលឱកាសមកដាក់តាំងលក់ផលិតផលនៅក្នុងពិព័រណ៍កិច្ចប្រជុំកំពូលអាស៊ាននេះរំពឹងថានឹងទទួលបានការគាំទ្របន្ថែមទៀតទាំងពលរដ្ឋកម្ពុជា ជាពិសេសអតិថិបរទេសនាថ្ងៃខាងមុខ។

ដោយឡែក អ្នកស្រី ឈួន សុចិត្តា ប្រធានផ្នែកលក់ និងខ្សែច្រវ៉ាក់ផលិតផលកម្មប្រចាំនៅក្រុមហ៊ុនសហករណ៍សរីរាង្គបានឱ្យដឹងថា ក្រុមហ៊ុនអ្នកស្រីមានផលិតនូវផលិតផលជាច្រើនក្នុងសហគមន៍ ដូចជា ចន្ទីសិរីរាង្គ មកពីខេត្តព្រះវិហារ ម្រេចកំពត ដែលទទួលស្គាល់ស្តង់ដាទីតាំងភូមិសាស្រ្ត និងស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី ហើយផលិតផលទាំងអស់នេះសុទ្ធតែទទួលបានស្តង់ដាត្រឹមត្រូវ។

អ្នកស្រី ឈួន សុចិត្តា បានឱ្យដឹងបន្ថែមថា តាមរយៈការចូលរួមពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែររំពឹងថានឹងមានការចាប់អារម្មណ៍ពីសំណាក់ក្រុមវិនិយោគិនបរទេសក៏ដូចជាទទួលការចាប់អារម្មណ៍ពីពលរដ្ឋកម្ពុជាបន្ថែមទៀត។

គួរបញ្ជាក់ថា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកចាត់ចែងរៀបចំ និងចូលរួមពិព័រណ៍ថ្នាក់ជាតិ អន្តរជាតិ និងពិពរ័ណ៍ពិភពលោកនោះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងក្នុងការរៀបចំតាំងពិព័រណ៍ផលិតផលរបស់កម្ពុជា ដើម្បីបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ និងទិញផលិតផលទាំងនោះទៅប្រើប្រាស់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងឱ្យដឹងផងដែរថា មិនត្រឹមតែការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ បន្ថែមពីនេះក្រសួងពាណិជ្ជកម្ម បាននាំផលិតផលទាំងនោះ ទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នានានៅក្រៅប្រទេសជាញឹកញាប់។ ក្នុងនោះកម្ពុជាធ្លាប់ទទួលបានការកោតសរសើរពីអន្តរជាតិ ក្នុងការងារនាំយកផលិតផលរបស់ខ្លួនទៅតាំងបង្ហាញនៅក្នុងពិព័រណ៍ពិភពលោក៕ អត្ថបទដោយ ៖ ម៉ាដេប៉ូ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ