អាជីវកម្មកំប៉ុសគោកផ្តល់ផលចំណេញដល់ទាំងបរិស្ថាន ដំណាំ និងលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍

ជំនួញ ៖ ជីកំប៉ុស ត្រូវបានគេស្គាល់ថាជាជីដែលបានមកពីវត្ថុធាតុដើមធម្មជាតិ ក៏ដូចជាសំណល់ច្រើនមុខលាយបញ្ចូលគ្នាផ្អាប់ទុក ដែលអាចធ្វើជាជីបំប៉នដំណាំឱ្យលូតលាស់បានយ៉ាងល្អ ទើបធ្វើឱ្យសហគមន៍មួយបានប្រមូលផ្ដុំគ្នាផលិតជីកំប៉ុសលក់ ក្នុងគោលបំណងកាត់បន្ថយកាកសំណល់ ច្នៃធ្វើជាជី និងអាចរកចំណូលបន្ថែមសម្រាប់សេដ្ឋកិច្ចគ្រួសារ។

សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ជាសហគមន៍មួយដែលមានសមាជិកចំនួន ៧គ្រួសារ ស្ថិតនៅ ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងផលិតជីកំប៉ុសដោយសំណាក់ក្រុមផលិតស្តង់ដារ ដើម្បីលក់ទៅឱ្យសហគមន៍ និងចែកចាយដល់ដៃគូសហការ ក៏ដូចជាកសិដ្ឋាននានាទូទាំងប្រទេស។

អ្នកស្រី ថៃ សូដា ជាអនុប្រធានសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិបានមានប្រសាសន៍អំពីគោលបំណងនៃការផលិតជីកំប៉ុសដូច្នេះថា ៖

“គោលបំណងរបស់យើង គឺទីមួយធ្វើឱ្យបរិស្ថានស្អាត ទីពីរគឺដើម្បីដាំបន្លែដោយគ្មានជាតិគីមី ថែមទាំងមិនខូចដី អាចកាត់បន្ថយចំណាយទៅលើជីគីមី ក្រៅពីនេះ វាក៏ជារបរមួយជួយឱ្យបងប្អូនយើងរកចំណូលបាន ដោយមិនចាំបាច់ធ្វើការចំណាកស្រុកផងដែរ”

អ្នកស្រីបន្តថា សម្រាប់បរិមាណផលិត ក្នុងមួយឆ្នាំ យើងអាចផលិតបានជីកំប៉ុសប្រមាណ ២០តោន ដែលសហគមន៍លក់រាយបានក្នុងតម្លៃ ១០០០រៀល ក្នុង ១គីឡូក្រាម និងបោះដុះក្នុងតម្លៃ ៨០០រៀល ក្នុង ១គីឡូក្រាម។  ចំពោះប្រើប្រាស់វិញ សម្រាប់បន្លែស្លឹកលើថ្នាល គេអាចប្រើ ១គីឡូក្រាម បាន២-៣ ម៉ែត ហើយចំណែកដំណាំហូបផ្លែដូចជាដូង អាចប្រើបានក្នុងមួយគុម្ព ១-២.៥គីឡូក្រាម។

ចំណែកអត្ថប្រយោជន៍វិញ ជីកំប៉ុសគឺអាចកែប្រែដីដែលខូច ដោយសារប្រើជីគីមី បំប៉នដំណាំបានផលល្អ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ពិសេសគឺលើកកម្ពស់ជីវភាពកសិករដោយមិនបាច់ធ្វើការចំណាកស្រុក ដែលគាត់អាចទទួលផលពីការដាំដំណាំ ហើយអាចយកកម្ទេច ឬក៏សំណល់បន្លែផ្សេងៗមកច្នៃធ្វើជាកំប៉ុសបានថែមទៀត។ នេះជាអ្វីដែលអ្នកស្រីបានលើកឡើង។

ទាក់ទងនឹងការផលិត អនុប្រធានសហគមន៍រូបនេះប្រាប់ទៀតថា យើងត្រូវការវត្ថុធាតុដើម ដូចជា វត្ថុធាតុដើមស្រស់ និងស្ងួត ដូចជាស្មៅ ចំបើង ស្លឹកឈើជាដើម ដែលត្រូវគិតជាភាគរយ ដូចជារបស់សើមស្រស់ ៤៥ភាគរយ លាមកគោ ៤០ភាគរយ ធ្យូងអង្កាម ៥ភាគរយ​ លាយជាមួយដីមមោក ឬដីដំបូក ១០ភាគរយផងដែរ។

ពាក់ព័ន្ធនឹងរបៀបផលិត អ្នកស្រីរៀបរាប់បន្តថា យើងត្រូវតម្រៀបចំបើង ក៏ដូចជាវត្ថុធាតុដើមផ្សេងទៀតជាស្រទាប់ៗគរលើគ្នាកម្ពស់ប្រមាណ ១.២ម៉ែត ដោយលាយជាមួយទឹកសើមៗ រួចបិទដោយដីចុងក្រោយបង្អស់។ បន្ទាប់មក យើងគ្របវាទុករយៈពេល ៤៥ថ្ងៃ តែរយៈពេលត្រឹម ១ ទៅ ២សប្ដាហ៍ យើងត្រូវឧស្សាហ៍បើកមើលថាតើកំប៉ុសរបស់យើងមានឡើងកម្ដៅដែរ ឬអត់ ហើយបើវាឡើងកម្ដៅចន្លោះពី ៤០-៧៥°C មានន័យថា កំប៉ុសយើងកាច់បានល្អ និងត្រូវស្តង់ដារហើយ។

បន្ទាប់ពី ៤៥ថ្ងៃហើយ យើងត្រូវដាក់វានៅគំនរផ្សេងមួយទៀត ដោយធ្វើការជ្រោយ និងចាក់ទឹករៀងរាល់ ២សប្ដាហ៍ម្ដង រហូតដល់រយៈពេល ៩០ថ្ងៃ ទើបកំប៉ុសយើងកាច់បានល្អ រួចយើងរែងសម្អាតវត្ថុធាតុដើមរឹងៗចេញ ទើបអាចច្រកទុកសម្រាប់គណកម្មការចុះទៅត្រួតពិនិត្យ និងអាចថ្លឹងលក់ឱ្យសហគមន៍បាន ទើបសហគមន៍ចែកចាយបន្ត។

យ៉ាងណាក៏ដោយ ការផលិតជីកំប៉ុសក៏ជួបនូវផលលំបាកខ្លះដែរ ដូចជាបញ្ហាទឹកនៅរដូងប្រាំង ដោយសារយើងត្រូវការប្រើទឹកច្រើន ចំណែកនៅរដូវវស្សា យើងពិបាករកវត្ថុធាតុដើមមួយចំនួន តែយើងក៏អាចរកវត្ថុធាតុដើមតាមរដូវផងដែរ ដូចជារដូវរំហើយយើងអាចប្រើជាចំបើងដែលយើងទើបតែប្រមូលផលស្រូវហើយក៏បាន។  

ចុងក្រោយ អ្នកស្រី ថៃ សូដា សូមសំណូមពរឱ្យបងប្អូនយើងជួយលើកស្ទួយកំប៉ុសខ្មែរដែលអាចជួយដល់ជីវភាពកសិករ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយបង្កើនទិន្នផលដំណាំ​ ចៀសវាងការប្រើប្រាស់ជីគីមីដែលប៉ះពាល់ដល់សុខភាព  និងធ្វើឱ្យខូចគុណភាពដីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ