ភ្នំពេញ ៖ ការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៣៧,៣៣ ពាន់លានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ១២,០៥ លានគណនី។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានថ្លែងថា នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ដែលបានរួមគ្នាអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា ប្រកបដោយចីរភាព ព្រមទាំងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារឲ្យកាន់តែប្រសើរ។

ទន្ទឹមនឹងនេះដែរ ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងអនុវត្តយ៉ាងសកម្មដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាឲ្យបានកាន់តែប្រសើរឡើង តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួង-ស្ថាប័នដឹកនាំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ បានលើកឡើងពីគោលនយោបាយ ដែលចង្អុលបង្ហាញពីគោលដៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការពី ៥៥% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវ សុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាព ចំនួន ៦ ដែលសកម្មភាពមួយក្នុងចំណោមនោះគឺ ការលើកទឹកចិត្តឲ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ៖
«ដោយមើលឃើញពីសារៈសំខាន់នៃការសន្សំនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការនានាជាច្រើន ក្នុងគោលបំណងលើកកម្ពស់កម្រិតបរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការសន្សំ ដូចជាការបង្កើតវីដេអូអប់រំនានាពាក់ព័ន្ធនឹងការសន្សំប្រាក់ ការផ្សព្វផ្សាយអំពីការសន្សំផ្លូវការតាមរយៈគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា វិទ្យុ និងទូរទស្សន៍នានា ព្រមទាំងការចងក្រងកម្រងឯកសារនានាដើម្បីចែកជូនប្រជាពលរដ្ឋជាដើម»
លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏នៅតែបន្តរក្សាបាននូវស្ថិរភាពនៃប្រព័ន្ធធនាគារតាមរយៈការពង្រឹងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងបង្កើនកិច្ចគាំពារអតិថិជនក្នុងគោលដៅរក្សា និងបង្កើនទំនុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងជាពិសេសការដាក់ប្រាក់សន្សំ ជៀសជាងការទុកប្រាក់នៅផ្ទះដែលអាចប្រឈមនឹងហានិភ័យបាត់បង់ និងមិនអាចបង្កើនចំណូលបន្ថែម ពីប្រាក់សន្សំជាដើម។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់អាជ្ញាធរ និងប្រជាជននៅតាមបណ្តាក្រុង-ស្រុកនានា ឲ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាបោកប្រាស់របស់ជនខិលខូចមួយចំនួន ដែលដើរប្រមូលប្រាក់ពីប្រជាជនដោយសន្យាឲ្យការប្រាក់ខ្ពស់ ហើយរត់គេចខ្លួនដែលធ្វើឲ្យប្រជាជនមានការខាតបង់ប្រាក់ ហើយអ្នកខ្លះទៀតថែមទាំងធ្លាក់ខ្លួនក្នុងការខ្ចីបំណុលពីគេ ដើម្បីដាក់ឲ្យជនខិលខូចទាំងនោះ ដោយរំពឹងថានឹងអាចទទួលបានការប្រាក់ខ្ពស់។ គួររំលឹកផងដែរ មានតែគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប៉ុណ្ណោះដែលអាចទទួលប្រាក់បញ្ញើពីសាធារណជនបាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»

រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content