បណ្ដាខេត្តសក្ដានុពលមួយចំនួន ​រំពឹងមានកំណើន​តម្រូវការប្រើប្រាស់ដី ស្របពេលរោងចក្រ​ជាង​៥០ម៉ឺន​រើ​ចេញពីប្រទេសចិន

ភ្នំពេញ ៖ ស្របពេលរោងចក្រ​ជាង​៥០ម៉ឺន​រោងចក្រ​​​នឹង​រើចេញពីប្រទេស​ចិនទៅរកទីតាំង​ថ្មីដើម្បីគេចពី​ការជាប់ពន្ធរបស់អាម៉េរិក កម្ពុជា រំពឹងថា​នឹងអាចទទួល​បានចំណែកមួយនៃចំនួនរោងចក្រ​ដែលរើ​ចេញពីចិន​ ហើយប្រសិនបើជារោងចក្រ​ទាំង​នោះ​មកដាក់ទុនវិនិយោគនៅកម្ពុជា​នឹងធ្វើឱ្យតម្រូវការ​នៃការ​ប្រើប្រាស់ដី​មានកំណើន​ខ្ពស់ ។​

យោងតាម​លេខាធិការ​ដ្ឋាន​ផែនការ​ខេត្តជាប់សមុទ្រ​កម្ពុជា បាន​បង្ហាញពីសុទិដ្ឋិនិយម​ថា ចរន្ត​នៃការផ្លាស់ទី​រោងចក្រ​ពីប្រទេស​ចិន នឹងជំរុញឱ្យកម្ពុជា​ក្លាយជា​គោលដៅវិនិយោគ​វិស័យឧស្សាហកម្ម​​កាន់តែខ្លាំង​ឡើង បើទោះបីជា​ពន្ធលើការនាំចេញ​ទំនិញពី​កម្ពុជា​ទៅ​សហរដ្ឋអាម៉េរិក​មានអត្រា​១៩​ភាគរយ​ក៏ដោយ ។ លើសពីនេះ កម្ពុជា​ មានកម្លាំង​ពលកម្មគ្រប់គ្រាន់​ ជាពិសេស​កម្លាំងពលកម្ម​ជិត ១លាននាក់​បន្ថែម​ទៀត​ដែលទើប​ត្រលប់​មកពីប្រទេសថៃ ។ នេះគឺជា​ពេលវេលា​ដ៏ល្អ​បំផុត​ក្នុងការ​ចាប់យក​រលក​នៃការ​វិនិយោគនៅកម្ពុជា ។

ដោយឡែ ចំពោះបណ្ដាខេត្ត​មួយចំនួនដែល​ត្រូវ​បានរំពឹងថា​នឹងទទួល​ការ​វិនិយោគបន្ថែមពីការស្វែងរកទីតាំងថ្មីនៃរោងចក្រដែលរើចេញពីប្រទេសចិន រួមមានដូចជា ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ តាកែវ ភ្នំពេញ និង​បណ្ដាខេត្តជាប់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដូចជា កែប កំពត កោះកុង និង​ខេត្តព្រះសីហនុ ព្រោះខេត្តទាំង​នេះ​​ មានការ​វិនិយោគស្រាប់លើ​ឧស្សាហកម្មរោងចក្រ​ ជាពិសេស​ វិស័យកាត់ដេរសម្លៀក​បំពាក់ និងរោងចក្រ​កម្មន្តសាល​ ។​

លោក ​វណ្ណ ធី អ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យមួយរូបប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាល​បានដាក់ចេញនូវ​កម្មវិធីពិសេស​ដើម្បីជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ បានកត់សម្គាល់ឃើញថា ​ខេត្តនេះ​ចាប់ផ្ដើមទទួល​បានការ​វិនិយោគថ្មីៗជា​បន្ត​បន្ទាប់​ ដោយក្នុង​ក្រុង​មានការ​វិនិយោគលើអគារ​ខ្ពស់ៗ ហើយអគារ​ជាប់គាំងជាច្រើនក៏បានដំណើរការ​ឡើង​វិញ ខណៈនៅតំបន់ជាយក្រុង​ ដូចជា ​ព្រៃនប់ ស្ទឺងហាវ និងក្រុងកំពង់សោម​ មានការ​វិនិយោគ​លើ​រោងចក្រ​ឧស្សាហកម្ម ជាពិសេស​ ការ​វិនិយោគលើ​តំបន់​សេដ្ឋកិច្ចពិសេស​ ។​

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន ​អចលនទ្រព្យ Advance បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការ​​រើរោងចក្រ​ចេញពីប្រទេស​ចិន​ បើសិនជា​រោងចក្រ​ទាំង​នោះចូលមកកម្ពុជា​ត្រឹមតែ ៥ ឬ ក៏ ១០ភាគរយ ក៏ឃើញថា​មានចំនួន​ច្រើន​ដែរ ហើយឧទាហរណ៍ថា រោងចក្រ​មួយ​ប្រើ​ប្រាស់ដីត្រឹមតែ ១ហិកតា ឬ ០,៥ហិកតា ក៏ឃើញថា​ត្រូវ​ការ​ដីសម្រាប់​ប្រើប្រាស់ ​រាប់ម៉ឺនហិកតាដែរ ប៉ុន្តែទីតាំងដីដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​សាងសង់រោងចក្រ​ត្រូវតែជាដីដែលមានតម្លៃទាបក្នុងរង្វង់​១០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ។

លោក ប៉ូ អ៊ាវគង់ ​ក៏បានសម្លឹង​មើល​បណ្ដាខេត្ត​ដែល​មានសក្ដានុពល ​និង​ទទួល​បានការ​វិនិយោគបន្ថែម​ពី​ចិន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពត តាកែវ ក្រុងព្រះសីហនុ ពីព្រោះ​បណ្ដាខេត្ត​ទាំងនេះ ស្ថិតនៅជិត​កំពង់​ផែទឹកជ្រៅ​របស់កម្ពុជា​​ ហើយមានហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ ដែល​ងាយស្រួល​ក្នុងការដឹកជញ្ជូន​ទំនិញចេញ និង​ចូល​រោងចក្រ និងទៅកាន់ទីផ្សារ​ក្រៅប្រទេស​វិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *