ភ្នំពេញ ៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន ASEAN Young Women Entrepreneurs Club (AYWEC) បានបើកកិច្ចប្រជុំលើកទី ៧ របស់អាស៊ាន និងក្រោមប្រធានបទ «រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)» និងបានបង្ហាញពីលទ្ធផលប្រចាំឆ្នាំក្រោមការដឹកនាំរបស់កម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជួបសំណេះសំណាលរវាងសមាជិកក្រុមប្រឹក្សាភិបាលក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានដោយមានការចូលរួមពីប្រទេសកម្ពុជា, ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ថៃ និងប្រទេសសិង្ហបុរី ។ រាយការណ៍ពីសកម្មភាពប្រចាំឆ្នាំសំខាន់ៗរបស់ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានពីសំណាកប្រទេសនីមួយៗដែលបានចូលរួម ជាពិសេសពីសំណាក់ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ នេះតែម្តង ។ ចូលរួមផ្តល់មតិលើការខ្វះខាត ផលវិបាក និងចំណុចដែលត្រូវកែរសម្រួលបន្ថែមទៀតដែលសមាជិកក្លឹបតាមប្រទេសនីមួយៗជួបប្រទះសម្រាប់ការងារកន្លងមក ។

លោកស្រី យូ បូរី ដែលជាប្រធានប្រចាំក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន ២០២២ បានរៀបរាប់អំពីសកម្មភាពសំខាន់ក្នុងកិច្ចប្រជុំនេះផ្ទាល់ ដោយលោកស្រីបានលើកឡើងថា ក្នុងឆ្នាំ ២០២២ នេះ ក្លឹបសហគ្រិនវ័យក្មេងកម្ពុជាមានសកម្មភាពសំខាន់ៗដូចជា ៖
១. មានកិច្ចប្រជុំធំរវាងក្រុមប្រឹក្សាភិបាលក្លឹបចំនួន ៣ ដងតាមរយៈអនឡាញជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល ។
២. AYWEC បានបង្កើតកម្មវិធីបង្កើនទំទាក់ទំនងរវាងសមាជិកក្លឹបជាមួយសហគ្រិនស្ត្រីពីបណ្តាលប្រទេសក្នុងតំបន់អាស៊ានទាំងអស់តាមរយៈអនឡាញចំនួន ៣ ដងដូចគ្នា ។ គោលបំណងនៃកម្មវិធីមួយនេះគឺដើម្បីអោយក្លឹប AYWEC កាន់តែមានភាពការទទួលស្គាល់ និងពង្រីកសមាជិកអោយកាន់តែទូលំទំលាយនៅអាស៊ាន ។

៣. ក្លឹបសហគ្រិនវ័យក្មេងបានចូលរួមសហការណ៍ជាមួយក្រសួងកិច្ចការនារី ដើម្បីរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជូនដល់សហគ្រិនស្ត្រីក្នុងតំបន់អាស៊ានទាំងមូល ។ ក្នុងនោះដែរចំពោះក្លឹប AYWEC គឺទទួលបានពានរង្វាន់ដល់ទៅ ១៨ រូប មកពីប្រទេសកម្ពុជា, ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា ហ្វីលីពីន, ថៃ និងប្រទេសវៀតណាម សម្រាប់ក្លឹបទាំងមូល ។

សូមបញ្ជាក់ផងដែរថា លោកស្រី យូ បូរី ប្រធានក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានបានផ្ទេរសិទ្ធិជាម្ចាស់ផ្ទះទៅប្រទេសឥណ្ឌូនេស៊ី សម្រាប់ការដឹកនាំ និងរៀបចំកិច្ចប្រជុំក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានបន្តរនាឆ្នាំ២០២៣ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content