ស៊ីដនី៖កាលពីចុងសប្តាហ៍កន្លងមកនេះបណ្តាញសង្គមយក្ស YouTube បានប្រកាសក្នុងការផ្អាកដំណើរការជាបណ្តោះអាសន្នចំពោះប៉ុស្តិ៍វីដេអូរបស់ទូរទស្សន៍អូស្ត្រាលី Sky News និងមិនអនុញ្ញាតឲ្យធ្វើការអាប់ឡូតវីដេអូថ្មីក្នុងរយៈពេល១សប្តាហ៍។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុនបានរកឃើញថាប៉ុស្តិ៍ទូរទស្សន៍មួយនេះបានធ្វើការចាក់បញ្ចាំង និងចុះផ្សាយនូវព័ត៌មានក្លែងក្លាយមួយចំនួនអំពីបញ្ហាកូវីដដែលវាត្រូវបានគេចែកចាយបន្តជាច្រើន។
គួរឲ្យដឹងដែរថា ប៉ុស្តិ៍ YouTube របស់ Sky News ដែលមានអ្នកចុច Subscribe ដល់ទៅ ១,៨៦លានអ្នកនេះកាលពី ៤ ថ្ងៃមុនបានធ្វើការបង្ហោះព័ត៌មាននិយាយអំពីបញ្ហានៃការបិទទ្វារក្រុងដោយនិយាយថាវាគឺជាភាពបរាជ័យរបស់អជ្ញាធរ ដែលសកម្មភាពនេះបានទទួលការរិះគន់ខ្លាំងផងដែរពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ជាការឆ្លើយតប Sky News បានចេញសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថា ៖ Sky News នឹងទទួលយកសិទ្ធិក្នុងការសម្រេចចិត្តរបស់ YouTube ចំពោះគោលការណ៍របស់គេ ហើយនឹងរង់ចាំរហូតដល់ពេលវិលត្រឡប់វិញនៃប៉ុស្តិ៍វីដេអូរបស់ខ្លួនដើម្បីបន្តធ្វើការបង្ហោះព័ត៌មានពេញនិយម និងអត្ថបទវិភាគរបស់ខ្លួនបន្ថែមទៀត។
គោលការណ៍របស់ YouTube បានបែកចែកជា ៣ដំណាក់កាលសម្រាប់ការដាក់ពិន័យទៅលើប៉ុស្តិ៍វីដេអូណាមួយដែលមិនធ្វើតាមលក្ខខណ្ឌរបស់ខ្លួនដែលក្នុងនោះដំណាក់កាលដំបូង គឺផ្អាកប៉ុស្តិ៍វីដេអូចំនួន ១ សប្តាហ៍, ដំណាក់កាលទី២ផ្អាកការអាប់ឡូតវីដេអូរយៈពេល ២ សប្តាហ៍ និងចុងក្រោយគឺដំណាក់កាលទី៣ លប់ចោលប៉ុស្តិ៍វីដេអូនោះតែម្តងចេញពីវេបសាយរបស់ខ្លួន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content