សហគ្រិនក្នុងស្រុកកំពុងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាល

ភ្នំពេញ ៖ ម្ចាស់សហគ្រាសក្នុងស្រុកកំពុងទទួលបានការយកចិត្តទុកដាក់ គាំទ្រយ៉ាងពេញទំហឹង និងផ្ដល់ឱកាសកាន់តែច្រើនឡើងៗក្នុងការអភិវឌ្ឍទាំងសមត្ថភាព និងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន តាមរយៈជំនួយរបស់សហគ្រិនខ្មែរ ឬ KE ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាផ្ទាល់តែម្ដង។

សហគ្រិនខ្មែរ ឬ Khmer Enterprise ត្រូវបានបង្កើតឡើងនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានគោលដៅកៀគរ វិនិយោគ និងគ្រប់គ្រងធនធាន ដែលបានមកពីប្រភពស្របច្បាប់ មកគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែលរស់រវើក និងផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់សហគ្រិន ធុរកិច្ចថ្មី ដែលមាននវានុវត្តន៍ សហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល ក៏ដូចជាស្ថាប័នដៃគូនានា។   

ទន្ទឹមគ្នានេះដែរ ទស្សនវិស័យរបស់សហគ្រិនខ្មែរ គឺធ្វើជាថ្នល់ជាតិសម្រាប់ជំរុញសកម្មភាពរបស់សហគ្រិនក្នុងវិស័យអាទិភាពទាំង៤​ គឺ បច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មាន (ICT) សេវាកម្ម កសិកម្ម និងកម្មន្តសាល។ បើនិយាយឱ្យងាយយល់ ICT សម្ដៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដោយផ្ដោតសំខាន់ទៅលើធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា បរិវត្តកម្មឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យម និងបរិយាកាសឌីជីថល។ ផ្នែកសេវាកម្ម គេផ្ដោតទៅលើការគាំទ្រដល់វិស័យសេវាកម្មរួមមានទេសចរណ៍ បដិសណ្ឋារកិច្ច និងភស្ភុភារ។ ដោយឡែកផ្នែកសិកម្ម គេគាំទ្រទៅលើផ្នែកសំខាន់ៗបីគឺ ផលិតភាព កសិ-កែច្នៃ និងការពង្រីកទីផ្សារ ឯកម្មន្តសាល ផ្ដោតសំខាន់លើការផលិតជំនួសការនាំចូល និងការបង្កើតកម្រងឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម។  

ជាក់ស្ដែង ការគាំទ្រផលិតផល និងសេវាកម្ម សហគ្រិនខ្មែរ បានផ្ដល់ជាជំនួយបច្ចេកទេសរួមមានការបណ្ដុះបណ្ដាល ធ្វើតេស្តផលិតផល ការបង្កើតផលិតផលគំរូ ការធ្វើនវានុវត្តផលិតផល ការផ្ទៀងផ្ទាត់ផលិតផលពីមន្ទីរពិសោធ ការអនុលោមតាមសុវត្ថិភាពចំណីអាហារ ការរកទីផ្សារផលិតផលនៅតាមពិព័ណ៌ក្នុងស្រុក និងអន្តរជាតិ។ KE ក៏បានចូលរួមជួយបង្កើតជំនាញ និងបណ្ដាញអាជីវកម្ម តាមរយៈកម្មវិធីនានដូចជា ទំនាក់ទំនងជាមួយអ្នកជំនាញ ការប្រកួតប្រជែង ព័ត៌មានពីអាជីវកម្ម សៀវភៅណែនាំពីដៃគូអាជីវកម្ម និងការប្រឹក្សាយោបល់អាជីវកម្ម ការចុះបញ្ជីអាជីវកម្ម និងឱកាសវិនិយោគផងដែរ។

គួរបញ្ជាក់ដែរថា បេសកកម្មគាំទ្រក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព របស់សហគ្រិនខ្មែររួមមាន៖  

១. ការផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពក្នុងចំណោមយុវជនដើម្បីអភិវឌ្ឍសហគ្រិនជំនាន់ថ្មី

២. លោកកម្ពស់សមត្ថភាពសហគ្រិន រាប់ចាប់តាំងពីការបណ្ដុះគំនិត រហូតដល់ដំណាក់កាលពង្រីកធុរកិច្ចអន្តរជាតិ

៣​. ការកសាងទំនាក់ទំនងធុរកិច្ចរវាងវិស័យសាធារណៈ និងវិស័យឯកជន ក៏ដូចជាដៃគូពាក់ព័ន្ធផ្សេងទៀត

៤​. ការផ្ដល់ការគាំទ្រមូលនិធិតាមរយៈជំនួយជាដើមទុន កញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលជាការគាំទ្រផ្នែកហរិញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ធុរកិច្ចថ្មី ដើម្បីដោះស្រាយបញ្ហា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ