ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា គ្រឹះស្ថានឥណទានជនបទ បាន និងកំពុងរួមចំណែកផ្តល់សេវាឥណទានខ្នាតតូចនៅតាមតំបន់មូលដ្ឋាន ដើម្បីបំពេញតម្រូវការឥណទានទៅតាមប្រភេទអាជីវកម្មរបស់ប្រជាពលរដ្ឋ ដែលការណ៍នេះបានចូលរួមបង្កើត និងពង្រីកអាជីវកម្មដែលជាផ្នែកមួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ គ្រឹះស្ថានឥណទានជនបទ ដែលទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជា បានផ្តល់ឥណទានសរុប ២៤២,៩៥ ពាន់លានរៀល (៥៩,៩៩ លានដុល្លារអាមេរិក) ដោយមាន ៩០ ៣៦៥ គណនី។ បច្ចុប្បន្ន គ្រឹះស្ថានឥណទានជនបទមានចំនួន ២៣១ គ្រឹះស្ថាន។
ធនាគារកណ្តាលបានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទ បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបន្ធូរបន្ថយអត្រាការប្រាក់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារការ រាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ គ្រឹះស្ថានឥណទានជនបទ បានបន្តពង្រឹងសមត្ថភាព ការគ្រប់គ្រង និងធ្វើទំនើបកម្មលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពប្រតិបត្តិការ ប៉ុន្តែក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកត្តាធនធានមនុស្សផ្នែកការងារបច្ចេកទេស កត្តាច្បាប់ ប្រភពទុន និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ទន្ទឹមនេះ គ្រឹះស្ថានបានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជាផងដែរ ដើម្បីពង្រឹងសមត្ថភាព ប្រតិបត្តិតាមការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្មីៗនេះថា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការ និងបានចូលរួមអនុវត្តយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រព័ន្ធធនាគារមានការអភិវឌ្ឍជាលំដាប់ និងប្រកបដោយបរិយាបន្នសំដៅគាំទ្រកំណើនសេដ្ឋកិច្ច។
ឯកឧត្តម បានថ្លែងបន្តថា ជាក់ស្ដែង
“យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ត្រូវបានបង្កើតឡើង ដើម្បីជាឧបករណ៍ទ្រទ្រង់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ យុទ្ធសាស្ត្រជាតិនេះបានកំណត់គោលនយោបាយ ដែលចង្អុលបង្ហាញពីគោលដៅក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ “បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវា ហិរញ្ញវត្ថុឱ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច”
ជារួម ការអនុវត្តនូវយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ នឹងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការលើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ការជំរុញនវានុវត្តន៍សេវាឥណទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យម ការពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ការពង្រីកការផ្ដល់សេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ និងការលើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content