សិប្បកម្មម្សៅរមៀតក្នុងស្រុកជួយបង្កើតចំណូលដល់កសិករ និងផ្ដល់ការងារដល់ប្រជាជនក្នុងសហគមន៍

រមៀតគឺជារុក្ខជាតិម្យ៉ាងដែលគេស្គាល់ជាទូទៅថាជាគ្រឿងទេសផង និងជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សទទួលទាន។ ដោយអត្ថប្រយោជន៍ច្រើនបែបនេះ រមៀតក៏ត្រូវបានគេកែច្នៃទៅតាមតម្រូវការ ដូចជាកិនធ្វើជាម្សៅរមៀតដែលអាចឆុងជាមួយទឹក មានគុណប្រយោជន៍ល្អ ពិសេសជួយបង្កើតចំណូលដល់កសិករ និងផ្ដល់ការងារជូនប្រជាជនក្នុងសហគមន៍ដោយមិនបាច់ធ្វើចំណាកស្រុក។

អ្នកស្រី ម៉ៅ ម៉ារា ប្រធានគ្រប់គ្រងសិប្បកម្ម ម្សៅខ្ញី រមៀតពន្លៃ សាមគ្គីខសមេធីក SK បានមានប្រសាសន៍ថា សិប្បកម្មអ្នកស្រីកំពុងផលិតម្សៅរមៀត ខ្ញី និង ពន្លៃ ដែលមានប្រសិទ្ធភាពជួយដល់អ្នកទទួលទានពិសេសបញ្ហាក្រពះ ហើយអាជីវកម្មនេះក៏ជាផ្នែកមួយជួយបង្កើតចំណូលដល់បងប្អូនកសិករ និងប្រជាជនក្នុងសហគមន៍តាមរយៈការផ្ដល់ការងារផ្ទាល់តែម្ដង។

អ្នកស្រីបញ្ជាក់ថា៖

“តាមរយៈសិប្បកម្មផលិតម្សៅខ្ញី រមៀតពន្លៃរបស់យើង កំពុងផលិតម្សៅរមៀត ខ្ញី និងពន្លៃ ដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងជាផ្នែកមួយចូលរួមជួយដល់ជីវភាពកសិករតាមរយៈការប្រមូលទិញទិន្នផលកសិកម្ម និងរួមចំណែកបង្កើតការងារក្នុងស្រុក ពិសេសកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ”

អ្នកស្រីបន្តថា ផលិតផលរបស់យើងជាផលិតផលក្នុងស្រុក ផលិតពីវត្ថុធាតុដើមធម្មជាតិពិតៗ ដែលប្រមូលទិញមៀត ខ្ញី ពន្លៃទាំងនេះ ពីកសិករតាមបណ្តាលខេត្តនានា ដូចជា ខេត្តកណ្តាល កំពង់ចាម ពោធិសាត់ បាត់ដំបង កំពតជាដើម។ ហើយសម្រាប់កម្លាំងផលិត ភាគច្រើនជាបងប្អូនបងប្អូនស្ត្រីក្នុងសហគមន៍ផងដែរ។

សម្រាប់តម្លៃវិញ ម្សៅរមៀតមានតម្លៃ ២៨០០០រៀល ដែលអតិថិជនភាគច្រើនជាបងប្អូននារីៗដែលនិយមផលិតផលធម្មជាតិ ពិសេសអ្នកចង់ស្រកទម្ងន់ ដែលអាចឆុងញ៉ាំជាមួយទឹក ឬលាយជាមួយភេសជ្ជៈក៏បាន។ សម្រាប់អត្ថប្រយោជន៍វិញ ប្រធានគ្រប់គ្រងខាងលើបន្ថែមថា ជាបទពិសោធផ្ទាល់តែម្តង ម្សៅរមៀតមានប្រសិទ្ធភាពចំពោះ បញ្ហាក្រពះរ៉ាំរ៉ៃ បញ្ហាខ្វះគ្រាប់ឈាមក្រហម ស្លេកស្លាំង អស់កម្លាំង ឧស្សាហ៍គ្រុន បញ្ហាបេះដូង ពិបាកគេង ភ្លេចច្រើន និងជួយឱ្យស្បែកភ្លឺថ្លា។

ក្រៅពីម្សៅរមៀត សិប្បកម្ម ម្សៅខ្ញី រមៀតពន្លៃ សាមគ្គីខសមេធីក SK ក៏មានផលិតនូវផលិតផលដទៃទៀតដូចជា ម្សៅខ្ញី ម្សៅពន្លៃ ពន្លៃរមៀតសូន្យទឹកឃ្មុំជាដើម ដែលសុទ្ធសឹងតែជាផលិតផលធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់។  

ទាក់ទងនឹងការចាប់ផ្ដើមអាជីវកម្មនេះ អ្នកស្រី ម៉ារា រៀបរាប់ផងដែរថា អាជីវកម្មយើងចាប់ផ្តើមនៅឆ្នាំ ២០២១ ដោយសារបញ្ហាសុខភាពដែលអ្នកស្រីបានជួបប្រទះផ្ទាល់ ហើយបានប្រសើរដោយសារម្សៅខ្ញី និងរមៀត ទើបចង់ផ្សព្វផ្សាយឱ្យប្រជាជនខ្មែរបានយល់ដឹង និងបានប្រើប្រាស់ ម្យ៉ាងវិញទៀតអ្នកស្រីក៏មានគំនិតចង់ជួយដល់ទិញទិន្នផលរបស់កសិករផងដែរ។

ចុងក្រោយ អ្នកស្រីក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់សិប្បកម្មខាងលើនេះ ដែលការគាំទ្ររបស់បងប្អូន ពិតជួយផ្តល់កម្លាំងចិត្តដល់ក្រុមការងារយើងក្នុងការខិតខំប្រឹងប្រែងបន្ត ពង្រីក និងអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែល្អប្រសើរឈានទៅរកឆាកអន្តរជាតិបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ